មួយជីវិត បានជួបមនុស្ស​ ៣ ប្រភេទនេះ ចាត់ទុកថា អ្នកសំណាងធំហើយ

ក្រៅតែពីកើតមកមានក្រុមគ្រួសារល្អ ការរស់នៅជួបជុំ ឪពុកម្ដាយ បងប្អូន គឺជារឿងគាប់ប្រសើរក៏ពិតមែន តែជាក់ស្ដែងនៃជីវិតប្រចាំថ្ងៃ បើអ្នកបានជួបមនុស្ស ៣ ប្រភេទនេះបន្ថែមទៀត នោះជីវិតអ្នករឹតតែសំណាង ទទួលបានពរជ័យពិតប្រាកដ។

១. មានមិត្តល្អ ចិត្តមួយថ្លើមមួយក្នុងជីវិត

ការពិតទៅ មិនមែនមានត្រឹមតែគ្រួសារកក់ក្ដៅ ក៏ចាត់ទុកថាសំណាងនោះទេ ជីវិតប្រចាំថ្ងៃ យើងត្រូវការប្រឡូកចេញក្រៅ យ៉ាងណាមិញ ពេលចូលក្នុងសង្គមមនុស្ស យើងក៏ត្រូវការមិត្តស្មោះត្រង់ ដឹងចិត្តថ្លើម ឈរពីក្រោយយើងដែរ ទើបវាជាអារម្មណ៍សុវត្ថិភាព។

តែទោះជាយ៉ាងណា មិនប្រាកដថា មានមិត្ត ស្និទ្ធស្នាល ស្គាល់យូរ ក៏ចាត់ទុកថា អាចទុកចិត្តបាននោះឡើយ។ អ្នកខ្លះ ស្គាល់យើងយូរណាស់ តែបែរជា​មិនស្មោះត្រង់ តែអ្នកខ្លះវិញ ទើបតែស្គាល់សោះ គេជាមនុស្សដែលអាចទុកចិត្តបានទៅហើយ។ ដូច្នេះ ការរាប់អាន បានមិត្តភក្តិល្អ ស្មោះត្រង់ គឺជាសំណាង និងពរជ័យធំបំផុតក្នុងជីវិត សម័យឥឡូវ មិនងាយរកបានមនុស្សបែបហ្នឹងទេ។

១

២. ដៃគូប្រកួតប្រជែង ដែលខ្លាំងពូកែ



វាស្តាប់ទៅមិនទំនងទាល់តែសោះ ប៉ុន្តែវាជាការពិតដែលថាក្នុងជីវិត ការស្វែងរកគូប្រជែងដែលសក្តិសមនឹងអ្នក គឺជារឿងដ៏រីករាយ។ គូប្រកួត​មិន​មែន​មាន​ន័យ​ថា​ជា​សត្រូវ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​ត្រូវ​ប្រកួត​ជាមួយ​យើង​តែ​ម្ដងនោះដែរ។ គូបដិបក្ខ ជួនកាលជា គ្រូ ហើយក៏ជាមិត្តរួមចិត្តថ្លើមយើងដែរ។ ព្រោះមនុស្សដែលយល់ចិត្តយើងជាងគេ គឺជាគូបដិបក្ខរបស់យើង មនុស្សដែលមានសម្រាប់យើងក៏ជាគេដែរ។

២

៣. មនុស្សនិយាយការពិត

មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ឮ​ពាក្យ​ត្រង់​ៗ ក៏មិនចូលចិត្តស្ដាប់ពាក្យពិតដែរ ជា​ពិសេស​គឺពាក្យសម្ដីដែលប៉ះពាល់ដល់អារម្មណ៍របស់ខ្លួន។ មនុស្សស្មោះត្រង់ បង្ហាញយ៉ាងច្បាស់បំផុតថាពួកគេហ៊ាននិយាយពាក្យពិត។ ពាក្យ​របស់​គេ​ពិត​ជា​មិនគួរឱ្យចង់ស្ដាប់ឡើយ ជួនកាល​ជា​ការ​ព្រមាន ជួន​កាល​ជា​ការ​រិះគន់។ ពេល​ឮ​គេ​ខឹង​ក៏​ឆេះ​ ក្ដៅយ៉ាងខ្លាំង ប៉ុន្តែ​មាន​សុភាសិត​មួយ​ឃ្លា​បានពោលថា «​ថ្នាំ​ល្វីង​ព្យាបាល​ជំងឺ សម្ដីពិត តែបង្កប់ន័យល្អ»​។ បើ​គ្មាន​ពាក្យ​ល្វីង​ជូរចត់​ទេ អ្នក​នឹង​អាចភ្ញាក់ខ្លួន កែប្រែនោះដែរ។

សម័យ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ក្នុង​ការ​ស្វែង​រក​មនុស្ស​មិន​ខ្លាច​បាត់​បង់​មិត្តភាព តែ​ហ៊ាន​និយាយ​ត្រង់​មិន​ចេះ​ប្រកែក។ មនុស្សសម័យទំនើបតែងតែព្យាយាមរស់នៅដោយឈ្លាសវៃ ដើម្បីកុំឱ្យបាត់បង់ទំនាក់ទំនង។ ក្នុង​ជីវិត​ពិត​ជា​ពិបាក​រក​ពាក្យ​ពិត។ ដូច្នេះ​ហើយ​ត្រូវ​រាប់អាន​មិត្ត​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ និងហ៊ាននិយាយការពិតនៅចំពោះមុខអ្នក៕

ប្រភព ៖ Phunutoday / Knongsrok