មិនថាទំនាក់ទំនងល្អយ៉ាងណាក៏ដោយ ក៏មិនអាចយករឿងទាំង៤នេះប្រាប់ដល់គេដែរ បើមិនចង់ឱ្យមនោសញ្ចេតនាល្អក់កករកើតឡើង

រវាងមនុស្ស និងមនុស្ស រមែងតែស្ថិតនៅក្នុងទំនាក់ទំនងដែលច្បាស់លាស់មួយ។ មានទំនាក់ទំនងខ្លះរាងឃ្លាតឆ្ងាយ មានខ្លះរាងស្និទ្ធស្នាល និងមានខ្លះគ្រាន់តែជាមនុស្សដើរកាត់ផ្លូវប៉ុណ្ណោះ។ មិនខ្វល់ថាទំនាក់ទំនងរវាងអ្នកយ៉ាងម៉េចទេ អ្នកសុទ្ធតែមកក្នុងពិភពលោកនេះដូចគ្នា អ្វីដែលអ្នកអាចធ្វើបាន គឺចេះស្តាយស្រណោះពេលវេលានៅក្នុងឆាកជីវិតរបស់អ្នក និងមនុស្សដែលអ្នកបានជួប ។

ប៉ុន្តែ មានចំណុចខ្លះ អ្នកត្រូវដឹង គឺមិនខ្វល់ថាទំនាក់ទំនងអ្នកល្អយ៉ាងណានោះទេ ក៏អ្នកមិនអាចយករឿងទាំង៤នេះ ទៅប្រាប់គេបានឡើយ ព្រោះថារឿងទាំង៤នេះ បើនិយាយហើយ មនោសញ្ចេតនានឹងល្អក់កករ។ ហេតុអ្វីបានជាមានស្ថានភាពបែបនេះ ឥឡូវមកស្តាប់ខ្ញុំបកស្រាយលម្អិតពីរឿងនេះទាំងអស់គ្នា ៖

រឿងទី១ ៖ ទំនាក់ទំនងល្អដល់កម្រិតណា ក៏មិនត្រូវប្រាប់គេថាយើងចំណេញប្រាក់បានប៉ុន្មានដែរ!

154902251_1142863639487665_5582437524089865353_o

មានពាក្យមួយពោលថា ៖ “ មិនខ្លាចចោរលួច តែខ្លាចតែចោរនៅចំណាំមុខ” មនុស្សម្នាក់ ពេលដែលរកបានប្រាក់ច្រើន បើក្អេងក្អាង សម្ញែងពីសមត្ថភាពខ្លួនពេក មនុស្សបែបនេះ គឺងាយនឹងនាំទុក្ខដាក់ខ្លួនណាស់។ ដូច្នេះហើយ ពេលដែលអ្នករកប្រាក់បានច្រើន មិនចាំបាច់យករឿងដែលអ្នកចំណេញប្រាក់ច្រើននោះទៅប្រាប់អ្នកដែលមានទំនាក់ទំនងល្អនឹងអ្នកនោះទេ។

តាមពិតទៅ នេះមិនមែនជារឿងចាំបាច់អ្វីឡើយ ទីមួយ មិនថាទំនាក់ទំនងល្អយ៉ាងណាទេ បើគេមានរឿងអ្វីអន់ចិត្តនឹងអ្នកហើយ សម្ដីរបស់អ្នកអាចនឹងធ្វើឱ្យគេកាន់តែឈឺចាប់បាន គេនឹងកើតចិត្តច្រណែនអ្នកដោយមិនដឹងខ្លួនជាមិនខាន។ ទីពីរ បើគេចង់មកខ្ចីលុយពីអ្នក ទោះជាអ្នកមិនចង់ឱ្យខ្ចីក៏ពិបាកក្នុងការប្រកែកដែរ បើប្រកែកនោះអាចបាត់បង់មិត្តភាព មនោសញ្ចេតនានឹងសាបសូន្យ។ ដូច្នេះហើយ ទោះជាទំនាក់ទំនងល្អយ៉ាងណា អ្នកចំណេញប្រាក់ច្រើនប៉ុនណា អ្នកគួរតែជួយគេនៅក្នុងពេលដែលសមស្របណាមួយ ប៉ុន្តែ ក៏មិនចាំបាច់ដល់ថ្នាក់ប្រាប់គេថាអ្នករកប្រាក់បានប៉ុន្មាននោះដែរ។

រឿងទី២ ៖ ទោះជាទំនាក់ទំនងល្អយ៉ាងណា ក៏មិនត្រូវប្រាប់រឿងផ្ទាល់ខ្លួនទៅគេទាំងអស់ដែរ

157368799_1143361756104520_6986354909616913549_n

ខុងជឺពោលថា ៖ “ គ្មានសុជីវធម៌កុំស្តាប់ គ្មានសុជីវធម៌កុំមើល គ្មានសុជីវធម៌កុំនិយាយ គ្មានសុជីវធម៌កុំធ្វើ” គឺមានន័យថា មនុស្សម្នាក់ ចំពោះរឿងដែលមិនសមស្របនឹងសីសធម៌ ខុសក្រឹត្យក្រមច្បាប់វិន័យ មិនអាចមើល មិនអាចស្តាប់ មិនអាចនិយាយ មិនអាចធ្វើបានឡើយ។

ដូចគ្នានេះដែរ រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ អ្នកពិតជាមិនអាចជ្រៀតជ្រែតបានឡើយ ក៏មិនត្រូវទៅដឹងឮរឿងគេច្រើនពេកដែរ ចំពោះខ្លួនអ្នកផ្ទាល់ក៏មានរឿងផ្ទាល់ខ្លួនរបស់អ្នកដែរ ទោះទំនាក់ទំនងរបស់អ្នកល្អយ៉ាងណា ក៏អ្នកមិនអាចយករឿងផ្ទាល់ខ្លួនទាំងស្រុងទៅដើរប្រាប់អ្នកដទៃតាមចិត្តនោះដែរ និយាយហើយ បើពេលដែលទំនាក់ទំនងយើងមានការរង្កោះរង្កើរ ឬក៏គេអន់ចិត្តនឹងអ្នក គេអាចនឹងយករឿងរបស់អ្នកដើរនិយាយប្រាប់អ្នកដទៃក៏ថាបាន ឬអាចនឹងបំភ្លើស បែបនេះ មិត្តភាពរបស់អ្នកទាំងពីរកាន់តែប្រេះឆា មនោសញ្ចេតនានឹងប្រែប្រួល ។



រឿងទី៣ ៖ ទោះទំនាក់ទំនងល្អយ៉ាងណា ក៏មិនត្រូវប្រាប់ពួកគេពីមនុស្សដែលយើងស្អប់ដែរ

156873730_1142348822872480_2026378308144950465_o

ពេលខ្លះ អ្នកចូលចិត្តមនុស្សម្នាក់ ហើយមិត្តរបស់អ្នក បែរជាស្អប់មនុស្សម្នាក់នេះទៅវិញ។ ផ្ទុយមកវិញ ប្រហែលជាទំនាក់ទំនងអ្នកនឹងម្នាក់នោះល្អណាស់ សឹងតែអាចប្រាប់រឿងគ្រប់យ៉ាងទៅគេ តែមនុស្សដែលនៅក្នុងគ្រួសាររបស់យើង ឬក៏មិត្តភក្តិ អ្នកដដៃទៀត បែរជាមានអារម្មណ៍មិនល្អចំពោះមិត្តរបស់អ្នកនោះទៅវិញ សឹងតែដល់ថ្នាក់ស្អប់ទៀតផង។

ចំពោះរឿងបែបនេះ ថ្វីដ្បិតតែទំនាក់ទំនងអ្នក និងមិត្តម្នាក់នោះល្អយ៉ាងណា ក៏មិនអាចយករឿងដែលសាច់ញាត្តិ ឬមិត្តរបស់អ្នកស្អប់រូបគេទៅប្រាប់គេនោះដែរ។ ឱ្យតែនិយាយហើយ គេនឹងទុកក្នុងចិត្ត យល់ថាអ្នក និងសាច់ញាត្តិរបស់អ្នកជាបក្សពួកតែមួយ អ្នកប្រាកដជាស្តាប់តាមសាច់ញាត្តិ ឬមិត្តអ្នកជាមិនខាន មិនយូរមិនឆាប់អ្នកនឹងស្អប់ ឬមិនចូលចិត្តរូបគេដូចគ្នា។ បែបនេះ ទំនាក់ទំនងអ្នកទាំងពីរនឹងមានការអន់ចិត្តរៀងខ្លួន មិនយូរមិនឆាប់ មិត្តភាពនឹងប្រែប្រួល ពិតជាគួរឱ្យស្តាយណាស់។

រឿងទី៤ ៖ ទោះទំនាក់ទំនងល្អយ៉ាងណា ក៏កុំប្រាប់ឱ្យមិត្តអ្នកដឹងថា អ្នកធ្លាប់មានទំនាក់ទំនងជាមួយគូស្នេហ៍គេឱ្យសោះ

156549158_1142905912816771_5286551669498446310_n

ការជួបគ្នារវាងមនុស្សម្នាក់ គឺជារឿងដ៏អច្ឆរិយៈមួយ។ ប្រហែលនៅពេលយុវវ័យ អ្នកធ្លាប់ស្រលាញ់មនុស្សម្នាក់ខ្លាំង ប៉ុន្តែ មិនមែនឱ្យតែជាស្នេហា សុទ្ធតែមានលទ្ធផលនោះទេ។ ប្រហែល ក្នុងដំណាក់កាលដែលអ្នកបានដាក់មនោសញ្ចេតនាស្រលាញ់យ៉ាងជ្រាលជ្រៅនោះ ស្នេហារបស់អ្នក បែរជាមិនបានជួបគ្នាទៅវិញ ឬក៏មានរឿងផ្សេងៗមករាំងស្ទះ ស្នេហាដ៏ល្អនេះ គឺត្រូវបានបញ្ចប់។ ភាពចៃដន្យដែលនឹកស្មានមិនដល់នោះ ជាច្រើនឆ្នាំក្រោយមក អ្នកបែរជាដឹងថាមិត្តភក្តិដែលមានទំនាក់ទំនងល្អជាមួយអ្នក សង្សា ឬក៏ស្វាមីរបស់គេ គឺជាមនុស្សដែលអ្នកធ្លាប់ស្រលាញ់យ៉ាងជ្រាលជ្រៅទៅវិញ ។

នៅពេលនោះ អ្នកដាច់ខាតត្រូវតែរក្សារភាពស្ងប់ចិត្ត អ្នកមិនអាចយកស្នេហាដែលអ្នកធ្លាប់ឆ្លងកាត់ទៅប្រាប់មិត្តរបស់អ្នកបានទេ ព្រោះឱ្យតែនិយាយទៅ មិត្តរបស់អ្នកនឹងកើតចិត្តប្រចណ្ឌជាមិនខាន មានពេលខ្លះសឹងតែយល់ថាអ្នកទាំងពីរធ្លាប់មានរឿងល្អូកល្អើននឹងគ្នាទៀតផង ហើយនៅសង្ស័យថាអ្នកទាំងពីរមិនទាន់ដាច់ស្រេចនឹងគ្នាទៀត ។ បែបនេះ មិត្តភាពរបស់អ្នកទាំងពីរ គឺមានតែការសង្ស័យលើគ្នា លែងចង់ជួបគ្នា លេចឡើងនូវភាពទើសទាល់ ដូច្នេះហើយ មនោសញ្ចេតនានឹងប្រែប្រួលជាមិនខាន៕

អត្ថបទ ៖ Mythical Bird (ក្នុងស្រុក)