មានអារម្មណ៍អណ្តែតត្រសែតដូចទូកកណ្តាលទន្លេ មិនដឹងថ្ងៃណាបំណងប្រាថ្នាក្លាយជាការពិត? រើសបន្តោងមួយទៅដើម្បីដឹងការពិត

ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត មានអារម្មណ៍ថា ជួបតែរឿងអាក្រក់ៗនៅក្នុងជីវិត សម្លឹងមើលទៅខាងណាក៏មិនអាចរកឃើញផ្លូវចេញដែរ ថ្ងៃនេះគេហទំព័រ Knongsrok សុំអញ្ជើញអ្នកឱ្យសាកតេស្តចិត្តសាស្ត្រមួយ ដើម្បីទស្សន៍ទាយអំពីអនាគត អ្វីដែលអ្នកទន្ទឹងរង់ចាំនឹងបានសម្រេចឬអត់?

Picsart_22 04 23_08 53 12 964

ដំណើរការទស្សន៍ទាយ

១. តាំងចិត្តឲ្យស្ងប់

២. ជ្រើសរើសបន្តោងស្តេចនាគរាជមួយក្នុងចំណោម ៤

៣. អានការទស្សន៍ទាយ

Picsart_22 04 23_08 49 24 758

បន្តោងទី1៖ ប្រសិនបើអ្នកកំពុងកើតទុក្ខ មិនអាចមើលឃើញគោលដៅអណ្តែតត្រសែតដូចចកកណ្តាលទន្លេ ហើយខកចិត្តខ្លាំងចំពោះជោគវាសនា ស្តេចនាគណែនាំឱ្យអ្នកព្យាបាលចិត្តជាមុនសិន ចូរអ្នកស្រឡាញ់និងថែរក្សាខ្លួនឲ្យបានល្អ បន្ទាប់មកអ្នកនឹងអាចសម្លឹងមើលឃើញពិភពលោកម្តងទៀត សូមគិតឱ្យបានច្បាស់ថា អ្នកមិនមែនជាមនុស្សពិបាកចិត្តជាងគេនៅលើពិភពលោកនៅពេលនេះទេ អ្នកនៅមានគ្រួសារ មិត្តភក្តិ និងអ្នកស្រលាញ់នៅក្បែរអ្នក។

ពេលជួបឧបសគ្គសូមគិតពីការយកឈ្នះឧបសគ្គដូចជា ការរៀនអភិវឌ្ឍខ្លួនឯង និងផ្លាស់ប្តូរអ្នកឲ្យទៅជាមនុស្សកាន់តែប្រសើរ ពេលអ្នកឆ្លងផុតពីពិភពងងឹតហើយ អ្នកនឹងដឹងពីរបៀបទទួលបានសំណាងដែលអ្នកចង់បាន ដូច្នេះអ្នកមិនចាំបាច់រង់ចាំវាមកដល់ទេ ចូលចេញទៅស្វែងរកវាហើយអ្នកនឹងជួបសំណាងជាក់ជាមិនខាន ។

Picsart_22 04 23_08 49 43 472



បន្តោងទី២៖ ការមានចិត្តសប្បុរស យល់ចិត្ត យល់ថ្លើម ចេះឱនលំទោន វានឹងជួយអ្នកឱ្យរស់នៅក្នុងសង្គមដោយរីករាយ នឹងទទួលបានការស្រឡាញ់ពីមនុស្សនៅជុំវិញខ្លួន ប៉ុន្តែប្រសិនបើនរណាម្នាក់រុញការទទួលខុសត្រូវរបស់គេ មកឲ្យអ្នកខ្លាំងពេកលើសពីកាតព្វកិច្ចរបស់អ្នក វានឹងក្លាយជាការទាញយកផលប្រយោជន៍ ដូច្នេះអ្នកមិនចាំបាច់ជួយមនុស្សគ្រប់គ្នាពេកទេ។

ទន្ទឹមនឹងនោះ អ្នកក៏ជាមនុស្សរឹងរូសមិនតិចដែរ ដូច្នេះស្តេចនាគប្រាប់ថា វាដល់ពេលដែលអ្នកត្រូវលះបង់ភាពអាត្មានិយមតិចតួចរបស់អ្នកចេញខ្លះ ហើយត្រូវផ្តល់ពេលវេលាឱ្យខ្លួនឯងបានសម្រាក កុំឲ្យខ្លួនឯងហត់នឿយនឹងរឿងអ្នកដទៃច្រើនពេក នាពេលអនាគតដ៏ខ្លីខាងមុខនេះជីវិតរបស់អ្នកនឹងធូរស្រាល ហើយអ្វីដែលអ្នក​តែងតែសង្ឃឹមប្រាកដជាបានសំរេចដូចបំណង ។

Picsart_22 04 23_08 49 53 236

បន្តោងទី៣៖ កាលដែលអ្នកមើលឃើញពិភពលោកក្នុងផ្លូវល្អ និងមានភាពវិជ្ជមានវានឹងនាំអ្នកទៅរកផ្លូវភ្លឺស្វាង ដូច្នេះស្តេចនាគចង់ណែនាំអ្នកឱ្យបើកចិត្តឲ្យទូលាយ ព្រមទទួលទាំងបទពិសោធន៍ល្អ និងអាក្រក់ដែលកំពុងចូលមកក្នុងជីវិត បើអ្នកមើលឃើញឧបសគ្គជាមេរៀនជីវិតអ្នកនឹងឈ្នះវា តែបើមើលឃើញឧបសគ្គវាធំជីវិតអ្នកនឹងអាប់អួរ ។

ហើយបើអ្នកនៅតែមានអារម្មណ៍ពិបាកចិត្ត ឯកា បាក់ទឹកចិត្ត ចូរមើលពីជីវិតរបស់អ្នកឲ្យជាក់លាក់សិន តាមពិតទៅវាមិនអាក្រក់ដូចអ្នកគិតទេមែនទេ? ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃស្រឡាញ់អ្នក អ្នកត្រូវចាប់ផ្តើមស្រឡាញ់ខ្លួនឯងជាមុនសិន ចូរថែទាំខ្លួនឯង ហើយយកចិត្តទុកដាក់ចំពោះអ្នកដទៃក្នុងពេលតែមួយ ស្តេចនាគនិយាយទៀតថា ភាពរឹងមាំមិនបាក់ទឹកចិត្ត នឹងនាំសំណាងមកឲ្យអ្នកលើសពីការរំពឹងទុក។

Picsart_22 04 23_08 50 03 717

បន្តោងទី៤៖ ប្រសិនបើកាលពីមុន អ្នកមានអារម្មណ៍ថាអ្នកហាក់ប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែគ្រប់យ៉ាងនៅតែមិនប្រសើរដូចការរំពឹងទុក ស្តេចនាគបានប្រាប់អ្នកឱ្យមើលត្រលប់ ហើយកែតម្រូវទស្សនៈការគិតរបស់អ្នកសិន ពេលខ្លះអ្នកផ្តោតតែលើខ្លួនឯង ហើយប្រហែលមិនបានយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញអ្នកទេ?

បើដូច្នោះមែនស្តេចនាគណែនាំអ្នកឱ្យធ្វើអ្វីម្យ៉ាងដោយបេះដូងបរិសុទ្ធ មិនមែនចេញពីការ​សម្តែង ឬការលោភលន់ចង់បានត្រលប់មកវិញ ឬមើលអត្ថប្រយោជន៍ជាធំឡើយ ។ ហើយនៅពេលដែលអ្នកអាចប្រើបេះដូងបរិសុទ្ធបាន អ្នកនឹងរីករាយឡើងមកវិញ អ្នកនឹងមិនមានអារម្មណ៍ធុញទ្រាន់ទៀតឡើយ។

ចំណែកចម្លើយនៃសំណួរដែលសួរ ស្តេចនាគនិយាយថានៅពេលដែលពេលវេលាមកដល់ អ្នកនឹងរកឃើញច្រកចេញសម្រាប់ខ្លួនឯងដូចជាអព្ភូតហេតុអញ្ចឹង ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok