មនុស្សស្រី ៤ ប្រភេទនេះ ងាយនឹងត្រូវអ្នកដទៃមើលងាយណាស់ ព្រោះធ្វើឱ្យបាត់បង់តម្លៃខ្លួនឯង

មនុស្សខ្លះតែងតែខឹង និងអន់ចិត្ត ដែលមានគេមកនិយាយមើលងាយ បន្ទាបតម្លៃខ្លួនឯង តែមនុស្សមួយចំនួនប្រហែលមិនដឹងទេថា ការដែលត្រូវអ្នកដទៃមើលងាយ មិនមែនព្រោះតែអ្នកដទៃទេ តែព្រោះតែខ្លួនឯង ដែលធ្វើខ្លួនមិនល្អ ទើបត្រូវអ្នកដទៃគេមើលងាយបែបហ្នឹង។

១. មនុស្សស្រីដែលពូកែនិយាយដើមគេ

នៅក្នុងសង្គមនេះ មនុស្សភាគច្រើនមិនចូលចិត្តប្រភេទមនុស្សដែលពូកែនិយាយដើមគេទេ។ ការរស់នៅក្នុងជីវិត ត្រូវតែដឹងពីរបៀបរក្សាអាថ៌កំបាំងសម្រាប់អ្នកដទៃនៅពេលចាំបាច់ ហើយក្នុងពេលតែមួយ ក៏ត្រូវតែចៀសវាងការនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងផងដែរ។

គ្មានអ្នកណាចង់លេងជាមួយមនុស្សប្រភេទនេះទេ។ អ្នក​នឹង​មាន​សត្រូវ​ច្រើន​ហើយ​គ្មាន​មិត្ត​ពិត​ប្រាកដ​ឡើយ ប្រសិន​បើ​អ្នក​រស់នៅ​បែប​នោះ។ មនុស្សស្រីដែលរស់នៅថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគិតពីអ្នកដទៃ ប្រាកដណាស់ ពួកគេមិនដែលចង់ទំនាក់ទំនងជាមួយមនុស្សដែលអេចអូច ពូកែនិយាយដើមគេឡើយ។

Image_2022 05 16_114842615

២. មនុស្សស្រីមិនស្មោះត្រង់

អ្នក​មិន​អាច​ធ្វើ​ជា​មនុស្ស​ល្អគ្រប់ដប់ ឬ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​បាន​ទេ... ប៉ុន្តែ​អ្នក​ត្រូវ​តែ​រស់​នៅ​ដើម្បី​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ម្នាក់។ ការមិនធ្វើបាបនរណាម្នាក់ គឺជាគុណធម៌ដ៏មានតម្លៃ។ ជីវិត​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ល្អ​ ក៏​នឹង​កាន់​តែ​មាន​សេចក្ដី​សុខផង​ដែរ។

សម្រាប់មនុស្សស្រីដែលមានប្រាជ្ញា នឹងមិនទាញយកប្រយោជន៍ពីអ្នកដទៃ មិនធ្វើបាបនរណាម្នាក់ដោយចេតនាអាក្រក់នោះឡើយ។

Image_2022 05 16_114853982



៣. មនុស្សមុខពីរ

អ្នកខ្លួនឯងប្រហែលជាតែងតែខ្លាចមិត្តរបស់វាយប្រហារពីខាងក្រោយ ដូច្នេះចៀសវាងមនុស្សប្រភេទនេះ ប្រសិនបើអ្នកមិនចង់ត្រូវបានអ្នកដទៃមើលងាយ។ កុំ​ធ្វើជាមនុស្សមុខផ្សេង ក្រោយខ្នងផ្សឹង នៅចំពោះមុខគេនិយាយបែបនេះ ហើយក្រោយខ្នង បែរជានិយាយបែបនោះ វាមិនល្អទេ។

ប្រសិនបើអ្នករស់នៅក្នុងជីវិតបែបហ្នឹង នោះនឹងគ្មាននរណាម្នាក់គោរព ឱ្យតម្លៃង្នកនោះឡើយ។ ការ​រស់នៅ​បែប​នេះ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​តម្លៃ​ និង​សេចក្តី​ថ្លៃថ្នូរចំពោះខ្លួនឯង​ ដូច្នេះ អ្នកដទៃគេមើលងាយ មិនឱ្យតម្លៃអ្នក វាក៏គ្មានអ្វីចម្លែកនោះដែរ។

Image_2022 05 16_114919571

៤. មនុស្សស្រីជនទី៣ (ប្រភេទស្ត្រីដណ្ដើមប្ដីគេ)

មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ស្ត្រី​ផ្គើន​នឹង​សីលធម៌​ ដើម្បី​ធ្វើ​ជា​ជន​ទី​បី​ជ្រៀត​ជ្រែក​សុភមង្គល​អ្នក​ដទៃ។ ប៉ុន្តែ ជ័យជម្ន​ក្នុង​រឿង​នោះ​ ច្រើន​តែ​មិន​មាន​ការ​បញ្ចប់​ដ៏​រីករាយ​ឡើយ អាចនឹងធ្វើឱ្យជីវិតត្រូវរស់​នៅ​ម្នាក់​ឯង​ពេញ​មួយ​ជីវិត​នេះ។

ដូច្នេះ​ក្នុង​នាម​ជា​ស្ត្រី​ឆ្លាត កុំ​ទៅដណ្ដើមប្រជែង​យក​ប្តី​អ្នក​ដទៃ​ដើម្បី​សេចក្តីសុខ និងតណ្ហារបស់ខ្លួន។ ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​ខ្លួនឯងកាន់តែ​វេទនា ហើយ​កូន​ៗ​ក៏​នឹង​ត្រូវ​គេ​មើល​ងាយ សើចចំអក​ផងដែរ។ គ្មានអ្នកណាគេឱ្យតម្លៃមនុស្សស្រីដណ្ដើមប្ដីអ្នកដទៃនោះឡើយ៕

ប្រភព ៖ Phunutoday / Knongsrok