មនុស្សស្រីសំណាង ព្រោះបានប្ដីស្អាត ល្អ ខ្ពង់ខ្ពស់ ហើយក៏ជាអ្នកមាន

គេថាក្នុងមួយជីវិតរបស់មនុស្សស្រី គឺមានសំណាង ៣ ... សំណាងទី១ ៖ គឺកើតមកក្នុងគ្រួសារល្អ មានឪពុកម្ដាយល្អ សំណាងទី២ ៖ គឺរៀបការបានប្ដីល្អ ចូលក្នុងគ្រួសារល្អ និងសំណាងទី ៣ ៖ គឺបានកូនល្អ កត្តញ្ញូ មានព្រហ្មវិហារធម៌។

យ៉ាងណាមិញ ក្នុងរឿងស្នេហា ការជ្រើសរើសដៃគូជីវិត ឬបុរសណាម្នាក់ចូលមក្នុងជីវិត គឺពិតជាសំខាន់ណាស់ មនុស្សស្រីបើបានប្ដីស្អាត ប្ដីល្អ ជាអ្នកខ្ពង់ខ្ពស ជាបុរសអ្នកមានពិតប្រាកដ ច្បាស់ណាស់ថា នាងគឺជានារីដែលមានសំណាងបំផុត សំណាងលើសស្រីក្នុងលោកា។

សូមកុំយល់ច្រឡំ ភាពស្អាត មិនមែនលើរូបសង្ហា ល្អ ខ្ពង់ខ្ពស់ ក៏មិនសម្ដៅលើកិត្តិយស មុខមាត់ ទ្រព្យធន ហើយភាពមានបាន ក៏​មិនអាស្រ័យលើលុយកាក់ ទ្រព្យសម្បត្តិនោះដែរ។ យ៉ាងណាមិញ ភាពស្អាត ល្អ ខ្ពង់ខ្ពស់ មានបាន គឺជាអត្ថន័យមួយបែបផ្សេង។

286457146_582045336624308_4839375152395209858_n

១. ជាមនុស្សស្អាត

ភាពស្អាតរបស់មនុស្សម្នាក់ៗ បើសម្លឹង ឬស្ដាប់ដំបូង យើងច្បាស់ជាសម្ដៅលើរូបរាងខាងក្រៅ រូបស្អាត រាងខ្ពស់ស្រឡះ គឺសុទ្ធតែជាភាពស្អាត ដែលគ្រប់គ្នាសម្ដៅមុនគេបង្អស់។ តែជាក់ស្ដែងមែនទែនទៅ ការជ្រើសរើសដៃគូជីវិត ភាពស្អាតដែលយើងផ្តោតលើនោះគឺ ស្អាតចិត្តគំនិត មនុស្សដែលស្អាតពិតប្រាកដ គឺស្អាតចិត្ត ស្អាតគំនិត ភាពស្អាតមួយនេះ ទើបអាចឋិតថេរ យូរអង្វែង។

មនុស្សដែលមានចិត្តគំនិតស្អាត ប្រាកដជាមានភាពស្មោះត្រង់ ចិត្តល្អ មានបេះដូងធំទូលាយ ទើបអាចផ្ដល់ក្ដីសុខ សុភមង្គលដល់ដៃគូ និងគ្រួសារបាន​ មនុស្សស្អាតរូបខាងក្រៅ យូរៗទៅ សម្រស់គង់តែប្រែប្រួល ផ្លាស់ប្ដូរ ទៅជាចាស់ ស្បែកជ្រួញ មុខយារ តែសម្រាប់ភាពស្អាតនៃចិត្តគំនិត មនុស្សនេះ នឹងអាចលះបង់ដើម្បីដៃគូបានដោយងាយ។

286697555_582310939931081_4239017973190345752_n

២. ជាមនុស្សល្អ ខ្ពង់ខ្ពស់



ភាពល្អ ខ្ពង់ខ្ពស់ មិនមែនសម្ដៅលើត្រកូលអ្នកមាន ស្ដុកស្ដម្ភនោះឡើយ តែមនុស្សល្អ ខ្ពង់ខ្ពស់ គឺចង់សម្ដៅទៅលើចំណេះដឹង ការរៀនសូត្រ ផ្គួបផ្សំជាមួយនឹងអត្តចរិត មារយាទរបស់បុគ្គលនោះដែរ។

មនុស្សល្អ ខ្ពង់ខ្ពស់ពិតប្រាកដ ភាពថ្លៃថ្នូរបំផុតរបស់បុគ្គលនោះ គឺចរិតមារយាទ ចំណេះដឹង និងការមានសីលធម៌ សុជីវធម៌ ប្រកបដោយព្រហ្មវិហារ ជាបុគ្គលល្អចេញពីខាងក្នុងពិតប្រាកដ មិនមែនល្អ សម្លឹងឃើញប្រយោជន៍នោះឡើយ។

បុរសខ្ពង់ខ្ពស់ រមែងរក្សាសេចក្ដីថ្លៃថ្នូរឱ្យគ្រួសារ មនុស្សថ្លៃថ្នូរពិតប្រាកដ ច្បាស់ណាស់ថា គេនឹងមិនធ្វើខ្លួនផ្ដេសផ្ដាស នាំបញ្ហា ការអាម៉ាស់មុខ ឬធ្វើឱ្យគ្រួសារបែកបាក់ ដោយសារតែភាពឆោតល្ងង់ និងទង្វើរបស់គេជាដាច់ខាត។

286396322_581509476677894_7062359967533093538_n

៣. ជាអ្នកមាន

មែនហើយ ជាអ្នកមាន គ្រប់គ្នាប្រហែលជាស្រមៃដល់រឿងលុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិរបស់បុគ្គលនោះហើយ។ ប៉ុន្តែ អ្នកមានពិតប្រាកដ មិនមែនស្ថិតលើលុយកាក់ ទ្រព្យធននោះឡើយ។

អ្នកមានពិតប្រាកដ គឺមានចិត្តមេត្តា មានការស្រឡាញ់ មានភាពស្មោះត្រង់ មានសីលធម៌ មានចំណេះដឹង ហើយក៏ជាមនុស្សដែលមានគំនិតផ្ដួចផ្ដើម​​​​ មានមុខរបរច្បាស់លាស់ នឹងធឹង មានចិត្តអំណត់ មានភាពអត់ធ្មត់ មានទំនួលខុសត្រូវ ...-ល-។

អ្នកមាន ដែលសមតែយកជាគូជីវិត កុំសម្លឹងលើទ្រព្យរបស់គេឱ្យសោះ អ្នកមាន អ្នកខ្ពង់ខ្ពស់ មិនមែនមើលតែខាងក្រៅ ដោយភ្នែកទទេរអាចដឹងនោះឡើយ។ យ៉ាងណាក៏ដោយ ឱ្យតែអ្នកមានសមត្ថភាព រកបានដៃគូជីវិតល្អពិតប្រាកដ ច្បាស់ណាស់ថា អ្នកនឹងមានក្ដីសុខ ពេញមួយជីវិត៕

អត្ថបទ ៖ pHknongsrok / Knongsrok