មនុស្សស្រីដែលមានលក្ខណៈទាំងនេះ ជីវិតសំណាងលើសពីសំណាង ទាំងរឿងជីវិត ទ្រព្យ និងស្នេហា

នេះគឺជាលក្ខណៈសម្គាល់របស់មនុស្សស្រីដែលងាយទទួលបានសំណាង ព្រោះពួកគេមានចរិតអស្ចារ្យ លើសពីនេះទៅទៀត ពួកគេតែងតែទទួលបាននូវឱកាសល្អៗជាច្រើន ដើម្បីក្លាយជាអ្នកមាន មានទេវតាតាមថែរក្សា ការពារគ្រប់ពេលវេលា គ្រប់ទីកន្លែង។

១. មុខរាងការ៉េ ថ្ងាសរាបស្មើ

ស្ត្រីដែលមានមុខរាងការ៉េ ថ្ងាសភ្លឺចាំង ប៉ុន្តែពេញមិនប៉ោងខ្លាំងពេកទេ គឺជាមនុស្សស្មោះត្រង់ និងចិត្តល្អ។ ពួកគេអាចរៀបការបានយ៉ាងងាយស្រួលក្នុងគ្រួសារអ្នកមាន ហើយត្រូវបានស្រឡាញ់ដោយស្វាមីរបស់ពួកគេថែមទៀតផង។

២. ស្ត្រីមានថ្ងាសខ្ពស់

ថ្ងាសគឺជាផ្នែកសំខាន់មួយនៃរាងកាយមនុស្សហុងស៊ុយ ថ្ងាសខ្ពស់បង្ហាញពីកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តម និងអាជីពរីកចម្រើនរបស់ពួកគេ។ ជាធម្មតាមនុស្សដែលមានថ្ងាសខ្ពស់ ៗ មានសញ្ញានៃទ្រព្យសម្បត្តិ ភាពវៃឆ្លាត ការសិក្សារហ័ស និងការយល់ដឹងទូលំទូលាយ។

លើសពីនេះ ថ្ងាសត្រង់ដូចជាជញ្ជាំង គឺជាសញ្ញារបស់មនុស្សដែលមានអាយុវែង។ មានមនុស្សខ្លះ ក៏បានរៀបការជាមួយអ្នកមាន រីករាយនឹងទ្រព្យសម្បត្តិអស់មួយជីវិត។ នេះក៏ជាចរិតលក្ខណៈមួយដែលព្រះនៃទ្រព្យសម្បត្តិជាទីពេញចិត្តណាស់ អាជីព និងមាគ៌ាអាជីពរបស់បុគ្គលនេះ មិនចាំបាច់ព្រួយបារម្ភពេកទេ ព្រោះមនុស្សទាំងនេះ មិនមានអ្វីដែលខ្វះខាតនោះឡើយ។

55002c92c8fe6 Facts About Ears Orig Master 1

៣. ត្រចៀកក្រាស់

មនុស្សដែលមានទងត្រចៀសក្រាស់ និងឆ្អឹងត្រចៀកធំជាងធម្មតា ច្រើនតែមានទ្រព្យសម្បត្ដិច្រើន។ មនុស្សដែលមានលក្ខណៈបែបនេះ ច្រើនតែទទួលបាននូវសំណាងល្អ រកស៊ីមានបាន ចង់បានអីគឺបានហ្នឹង។ លើសពីនេះទៅទៀត មនុស្សដែលមានត្រចៀកក្រាស់ ងាយទទួលបានការជឿទុកចិត្តពីអ្នកដទៃ អាចកាន់មុខតំណែងសំខាន់ៗ និងមានឱកាសជាច្រើនសម្រាប់ការរីកចម្រើនអាជីព។



អ្នកដែលមានសញ្ញាត្រចៀកបែបនេះ ពូកែគ្រប់គ្រង និងបញ្ចុះបញ្ចូលអ្នកផ្សេងឱ្យធ្វើតាមចិត្ត និងតាមបញ្ជារបស់ពួកគេ។ អាជីវកម្មរបស់ពួកគេ អាចរកប្រាក់ចំណេញបានច្រើន ជួយពួកគេឱ្យរកលុយបានច្រើនដោយនឹកស្មានមិនដល់។

៤. ថ្ពាល់ពេញហើយ

ស្ត្រីម្នាក់ដែលមានថ្ពាល់ពេញ គឺជាស្ត្រីមេផ្ទះដ៏ល្អម្នាក់ ជួយប្តីរបស់នាងបានយ៉ាងល្អក្នុងអាជីពជាអ្នកណែនាំ និងជាខ្នងបង្អែករឹងមាំសម្រាប់ប្តី។ ប្រសិនបើថ្ងាស និងចង្កាមានសម្រស់ស្រស់ស្អាត ប៉ុន្តែមានថ្ពាល់រាងមូលខ្ពស់ គឺល្អកាន់តែខ្លាំង។

Screen Shot 2021 07 20 At 1.15.55 PM

៥. ច្រមុះពេញ ស្លាបច្រមុះរីក និងខ្ទង់ត្រង់

ច្រមុះជាកម្មសិទ្ធិរបស់សញ្ញាទ្រព្យសម្បត្តិនៅលើមុខ។ មិនថាវាជាមូលដ្ឋានរបស់ច្រមុះ ស្លាបច្រមុះ ខ្ទង់ច្រមុះ ឬចុងច្រមុះអាចឆ្លុះបញ្ចាំងពីសំណាងរបស់មនុស្សម្នាក់បានទេ។ ក្នុងនោះខ្ទង់ច្រមុះខ្ពស់ ស្លាបច្រមុះពេញលេញ ត្រូវបានគេចាត់ទុកថាជាឧត្តមភាពដ៏ល្អក្រៃនៃអភិជន។

ច្រមុះពេញ គឺជាសញ្ញានៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលមានច្រើនក្រៃលែង។ នេះមានន័យថា អ្នកដែលមានច្រមុះពេញមិនត្រឹមតែពូកែរកលុយប៉ុណ្ណោះទេ ថែមទាំងពូកែថែរក្សា ទុកដាក់ទៀតផង។ ច្រមុះដែលគ្មានប្រជ្រុយក៏បង្ហាញថាមនុស្សនេះនឹងមិនបាត់បង់ទេពកោសល្យ ឬក្ស័យធនឡើយ៕

* ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖​ PHunutoday / Knongsrok