មនុស្សស្រីឆ្នាំទាំង ៣ នេះ អាចរកស៊ីចិញ្ចឹមខ្លួនឯង និងមើលថែគ្រួសារបានយ៉ាងល្អ ទោះបីនៅខ្លួនមួយក៏ដោយ

ស្ត្រីដែលកើតក្នុងឆ្នាំណាមួយ ក្នុងចំណោមឆ្នាំទាំង ៤ ខាងក្រោម គឺជាមនុស្សដែលមានភាពរឹងមាំតាំងពីកំណើត។ មនុស្សទាំងនេះ ទោះបីជានាងនៅខ្លួនមួយ គ្មានគ្រួសារ គ្មានប្ដីក៏ដោយ ក៏អាចពឹងលើសមត្ថភាពខ្លួនឯងទាំងស្រុង ក្នុងការធ្វើការ រកលុយចិញ្ចឹមខ្លួនឯង រកសល់លុយឡាន ផ្ទះថែមទៀតផង។

១. ឆ្នាំឆ្លូវ

នៅ​កំពូល​នៃ​បញ្ជី​នេះ គឺ​អ្នក​កើត​ឆ្នាំ​ឆ្លូវ។ ស្ត្រី​ឆ្នាំឆ្លូវ​ភាគ​ច្រើន​មាន​ភាព​ស្មោះត្រង់ សុភាព និង​សាមញ្ញ។ ស្ត្រីឆ្នាំឆ្លូវ កាលនៅពីក្មេង ពួកគេ​ក៏​ពិបាក​ដែរ វិលវល់ អាជីព ឬ​ហិរញ្ញវត្ថុ​មិន​ពូកែ។

ពួកគេ​ក៏​ត្រូវ​ឆ្លង​កាត់​ការ​ឡើង​ចុះ​ច្រើន​ក្នុង​ជីវិត​ដែរ ប៉ុន្តែ​ពេល​ចាស់​ទៅ មនុស្សឆ្នាំនេះ​គឺ​កាន់តែល្អ​ខ្លាំង​ឡើងៗ។ វាហាក់ដូចជាថានេះជាពេលដែលពួកគេប្រមូលផលនៃការខិតខំ និងការប្រឹងប្រែងជាច្រើនឆ្នាំរបស់ពួកគេ។

E43be3022145ffa21cacaa9cbbc61d7a

២. ឆ្នាំរោង

ស្ត្រីឆ្នាំនាគកាន់តែចាស់ នាងកាន់តែស្ដុកស្ដម្ភ។ ពួកគេជាមនុស្សដែលមិនជឿលើពាក្យចចាមអារ៉ាមក្នុងលោក ហើយក៏មិនដែលគិតថាស្ត្រីដែលរៀបការហើយមានកូននិងចាស់ជរាគ្មានតម្លៃ។

ថ្វីដ្បិតតែមានចិត្តរឹងរូស ប៉ុន្តែពួកគេតែងតែយល់ និងដឹងពីតម្លៃខ្លួនឯង។ ពួកគេ​ជា​មនុស្ស​ដែល​តែង​តែ​ងាយ​សម្រេច និង​សម្រេច​ក្តី​សុបិន​របស់​ខ្លួន កាន់តែចាស់ ពួកគេកាន់តែមានបាន។



9229d38c0858bf443eb0f6607632c878

៣. ឆ្នាំរកា

កុមារភាពរបស់អ្នកឆ្នាំរកា ក៏ពោរពេញដោយការលំបាក និងឧបសគ្គច្រើនដែរ ហើយមិនបានទទួលជំនួយផ្នែកហិរញ្ញវត្ថុពីសាច់ញាតិ។ ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ បូករួមទាំងភាពឆ្លាតវៃ និងរបៀបរស់នៅប្រកបដោយសុទិដ្ឋិនិយម និងមហិច្ឆតា ពួកគេបានកសាងជីវិតដ៏សម្បូរបែបសម្រាប់ខ្លួនពួកគេពីដៃទទេ។

ជាពិសេស អ្នកដែលកើតក្នុងខែទី ៨ តែងតែមានទ្រព្យសម្បត្តិ ជីវភាពធូរធារ ទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ពេលចូលដល់វ័យកណ្តាល។ ជារឿយៗពួកគេធ្វើផែនការយ៉ាងសកម្ម និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។

2e064abf9e4c1bdd430bb28fdc35b19e

៤. ឆ្នាំច

ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ច មាន​ឋានៈ​ខ្ពង់ខ្ពស់​។ ពួកគេមានចិត្តទូលាយ មានបុគ្គលិកលក្ខណៈរឹងប៉ឹង ហើយក៏តែងតែស្មោះត្រង់ និងមើលថែគ្រួសារ។ ស្ត្រីឆ្នាំច តែងតែខំប្រឹងអស់ពីលទ្ធភាព មនុស្សទាំងនេះ អាចចិញ្ចឹម និងមើលថែខ្លួនឯងបានយ៉ាងល្អ ទោះបីគ្មានដៃគូជីវិតក៏ដោយ៕

( * ) អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!