មនុស្សម្នាក់ស្រលាញ់អ្នកពិតប្រាកដ គេអាចទទួលយកអ្នកបានគ្រប់លក្ខខ័ណ្ឌទាំងនេះ!

ពាក្យកុហកដែលធំបំផុតនៅក្នុងពិភពលោកនេះគឺ ហៅថា “ប្រសិនបើ”

- ប្រសិនបើ អ្នកស្អាតជាងនេះតែបន្តិច!

- ប្រសិនបើអ្នកដឹងក្តីជាងនេះតែបន្តិច!

- ប្រសិនបើអ្នកចេះយកចិត្តទុកដាក់ជាងនេះតែបន្តិច!

នោះគេនឹងអាចស្រលាញ់អ្នកជាងនេះបន្តិចដូចគ្នា.....!

អ្វីដែលធ្វើឱ្យអ្នកស្មានមិនដល់នោះគឺ ៖ មិនមែនព្រោះតែភាពខ្វះខាតរបស់អ្នក ទើបធ្វើឱ្យគេឈប់ស្រលាញ់អ្នកនោះទេ តែព្រោះតែគេមិនស្រលាញ់អ្នកទាល់តែសោះ ទើបបានជាប្រកាន់នឹងចំណុចខ្វះខាតរបស់អ្នក។

158753578_5903864069639112_1552541064220543831_n

ស្នេហាគឺជាភាពទុកចិត្តគ្នា ៖ គ្រាដំបូងនៃស្នេហា អ្វីដែលអ្នកត្រូវពិចារណានោះគឺ “តើអ្នកស្រលាញ់មនុស្សម្នាក់នេះឬក៏អត់”? តែយូរៗទៅ អ្វីដែលអ្នកពិចារណានោះគឺ “ តើគេមានស្រលាញ់ខ្ញុំឬក៏អត់ទេ?”

បើអ្នកចេះតែប្រើការស្រលាញ់តាមការយល់ឃើញរបស់អ្នកនោះ ហើយសង្ស័យពីអ្វីដែលគេធ្វើមកលើអ្នក នោះនៅក្នុងចិត្តរបស់អ្នក ប្រាកដជាមិនទុកចិត្តចំពោះស្នេហាមួយនេះឡើយ។

អ្នកនឹងចេះតែបារម្ភថាពេលដែលមិនតុបតែងខ្លួន គេយល់ថាអ្នកមិនសូវស្អាត បារម្ភថាពេលដែលអ្នកមួម៉ៅ ខឹងច្រើន គេយល់ថាអ្នកមិនទាន់ដឹងក្តី ខ្លាចការបាត់បង់ ដូច្នេះហើយនៅចំពោះមុខគេអ្នកផ្ចឹតផ្ចង់រៀបឫកពារ សឹងតែមិនស្តាយក្នុងការបាត់បង់ភាពជាខ្លួនឯងទៀតផង។



159602006_5903864089639110_486966295447037954_n

មនុស្សដែលស្រលាញ់អ្នក ពេលដែលគេមើលមកអ្នកគឺពោរពេញដោយភាពទន់ភ្លន់

មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ គឺអាចទទួលយកនូវលក្ខណៈគ្រប់យ៉ាងរបស់ដៃគូ

ប្រសិនបើមនុស្សម្នាក់ស្រលាញ់អ្នក គេមិនអាចស្តីឱ្យអ្នកខ្លាំងៗឡើយ ទោះជានេះគឺជាកំហុសរបស់អ្នកឬក៏អត់នោះទេ គេនឹងអធ្យាស្រ័យដល់ចរិតឆេវឆាវរបស់អ្នក។ មនុស្សម្នាក់ស្រលាញ់អ្នក គេនឹងលះបង់គ្រប់យ៉ាងដើម្បីអ្នក គេនឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីទុកចិត្តដល់អ្នក។

នៅចំពោះមុខរបស់គេ អ្នកមិនបាច់រៀបឫកពារដើម្បីគេឡើយ អ្នកក៏មិនចាំបាច់កែប្រែខ្លួនឯងដើម្បីគេដែរ ព្រោះគេអាចទទួលយកបាននូវភាពសាមញ្ញធម្មតារបស់អ្នកដោយមិនទាមទារអ្វីឡើយ ទោះជាអ្នកមិនមែនជាមនុស្សល្អឥតខ្ចោះ តែគេនៅតែចង់បានអ្នកមករួមដំណើរផ្លូវជីវិតជាមួយគេ។

ស្នេហាពិតរបស់អ្នក ត្រូវទុកឱ្យមនុស្សដែលត្រូវ និងសក្តិសម។ ការចូលចិត្ត និងមានអារម្មណ៍ល្អគឺគ្រាន់តែជាការទទួលយកតែចំណុចល្អរបស់គេតែប៉ុណ្ណោះ តែការស្រលាញ់គឺជាការឳបក្រសោប និងទទួលយកអ្វីៗគ្រប់យ៉ាងរបស់គេ។

160193363_5903864086305777_6942052464646181733_n

ស្នេហាដ៏ល្អបំផុត គឺដឹងថាអ្នកជាមនុស្សបែបណា ក៏នៅតែស្រលាញ់អ្នកដែរ ហើយពេលដែលមានទំនាក់ទំនងស្នេហាជាមួយគ្នា អ្នកទាំងពីរគ្មានអារម្មណ៍ថានឿយណាយហត់ចិត្តអ្វីឡើយ នេះទើបជាស្នេហាដែលចេញពីចិត្ត ហើយពេលដែលទាក់ទងគ្នាយូរៗទៅគឺនឹងមិនមានអារម្មណ៍ស្អប់ និងធុញទ្រាន់ឡើយ។ ពេលដែលអ្នកទាំងពីរមានចិត្តគំនិតដូចគ្នា ទើបផ្លូវខាងមុខអាចដើរបានយ៉ាងរលូន។

បើអ្នករកឃើញម្នាក់នោះហើយ សូមកុំប្រលែងដៃ ចាប់គេឱ្យជាប់ ព្រោះបើកន្លងផុតហើយ មិនអាចវិលមកវិញបានទេ។ ជូនពរឱ្យមានមនុស្សម្នាក់ ពេលដែលជួបអ្នកហើយស្រលាញ់អ្នកដល់ឆ្អឹង គ្មានថ្ងៃផ្លាស់ប្តូរ!៕

160007348_5903864082972444_642184142653430365_n

ប្រភព ៖ LOVE.WITHOUTYOURWORLD.COM / ប្រែសម្រួល ៖ Mythical Bird