មនុស្សប្រុសខ្លាចបំផុតគឺ បានប្រពន្ធមិនគោរព ទុកមុខឱ្យខ្លួន មនុស្សស្រីខ្លាចបំផុតគឺ បានប្ដីមិនស្មោះ មិនឱ្យតម្លៃ ហើយដាក់គំនាបលើនាង

មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ គឺសុទ្ធតែខ្លាចជីវិតអាពាហ៍ពិពាហ៍មួយដែលមិនសមប្រកប ខ្លាចដៃគូដែលចូលមកក្នុងជីវិត មិនល្អ និងមិនអាចរស់នៅចុះសម្រុងនឹងគ្នាបបាន។

មនុស្សប្រុសល្អៗ ខ្លាចបំផុតគឺ បានប្រពន្ធមិនចេះគោរព និងមិនទុកមុខមាត់ឱ្យប្ដី ជាមនុស្សស្រីដែលចិត្តចង្អៀតចង្អល់ គ្មានហេតុផល ខឹងផ្ដេសផ្ដាស ពេលខ្លះ គ្រាន់តែចេញក្រៅម្ដងម្កាល ក៏ខឹងរករឿងឈ្លោះគ្នា និងមួយវិញទៀត ប្រពន្ធដែលមិនចេះគិតគូរ ខ្ជីខ្ជា ខ្ជះខ្ជាយ មិនចេះសន្សំទុកដាក់ ដូចពាក្យគេថា ជាស្រីកញ្ជើធ្លុះនោះឯង។ ទាំងនេះហើយ ជាបញ្ហាដែលមនុស្សប្រុសទាំងអស់ សុទ្ធតែព្យាយាមចៀសវាង មិនចង់ឱ្យជួបប្រទះក្នុងជីវិតគូនោះឡើយ។

92282453_942514712893675_5255718975802703872_n



ចំណែកមនុស្សស្រីវិញ គឺខ្លាចបំផុត ជួបមនុស្សប្រុសចិត្តច្អៀតចង្អល់ មិនឱ្យតម្លៃនាង ទុកនាងដូចអ្នកបម្រើ ជាពិសេនោះគឺ ដាក់គំនាប គាបសង្កត់ បិទសិទ្ធសេរីភាព បញ្ជាគ្រប់រឿងគ្រប់យ៉ាង ឱ្យនាងធ្វើតាមតែតម្រូវការរបស់ខ្លួនជាប្ដី និងប្ដីដែលមានចិត្តមិនស្មោះ លួចក្បត់ផិត មានស្រីខាងក្រៅ ធ្វើឱ្យនាងឈឺចិត្តឆ្អិតទ្រូង គ្រាំគ្រាកាយចិត្ត នេះមិនមែនជាគូគាប់ទេ គេហៅថា គូកម្ម មកជួបគ្នា ដើម្បីទារបំណុលកម្មដែលជំពាក់គ្នាតែប៉ុណ្ណោះ៕

92214680_942514639560349_5196543229931028480_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ