មនុស្សដែលមានចរិតទាំង ៤ នេះ នៅលើតុបាយ គួរចៀសឱ្យឆ្ងាយ កុំរាប់អានឱ្យសោះ

តើអ្នកដឹងទេថា គ្រាន់តែក្រឡេកមើលចរិតលក្ខណៈទាំង ៤ នេះនៅលើតុអាហារ ក៏អាចទស្សន៍ទាយដឹងពីគុណភាពរបស់មនុស្សនោះបានដែរ។

បើ​ចង់​យល់​ពី​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​ គឺ​មិន​អាច​មើល​ឃើញ​តាម​រយៈ​រូបភាព​ខាងក្រៅនោះ​ទេ។ ការពិត​របស់​មនុស្ស​ច្រើនតែ​លាក់​ចរិត និងធាតុពិតរបស់ខ្លួន។ មនុស្សគឺជាសត្វដែលពូកែលាក់បាំងបានល្អបំផុត។ បើ​ចង់​យល់​ពី​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស កុំ​មើល​ពី​អ្វី​ដែល​គាត់​កំពុង​តែ​បង្ហាញ ក្រឡេក​មើល​ផ្នែក​ដែល​គាត់​មិន​អើពើ។

មនុស្សដែលមានអាកប្បកិរិយា ៤ យ៉ាងខាងក្រោមនេះនៅលើតុអាហារ ច្រើនតែមានចរិតមិនល្អ មិនគួរមានភាពស្និទ្ធស្នាល រាប់អានមនុស្សទាំងនេះឡើយ។

១. ស្រែកដាក់អ្នករត់តុ

មាន​ប្រភេទ​មនុស្ស​ដែល​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ ហើយ​ខ្លាច​អ្នក​ខ្លាំង។ ប្រឈមមុខនឹងមនុស្សដែលមានឋានៈខ្ពស់ជាងខ្លួន គាត់ស្វាគមន៍ដោយស្នាមញញឹម អែបអប យកមុខ ហើយប្រសិនបើគាត់ជួបមនុស្សដែលមានឋានៈទាបជាងខ្លួន គាត់នឹងរកកំហុសតាមរបៀបផ្សេងៗ។

ការស្រែកដាក់អ្នករត់តុក្នុងភោជនីយដ្ឋាន គឺជាសញ្ញាផ្ទាល់នៃបុគ្គលដែលមានចំណេះដឹងទាប។ ដូច​មាន​សុភាសិត​មួយ​ឃ្លាបានពោល​ថា​៖ «​អ្នក​ខ្ពស់​លើក​មនុស្ស អ្នក​ទាប​ជាន់​ឈ្លី​»​។

អ្នក​ដឹង​ទេ អ្នក​ដែល​គ្មាន​សមត្ថភាព​ពិត ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ទន់​ខ្សោយណាស់។ ពួក​គេ​នឹង​បំពេញ​ចិត្ត​ឧត្តមភាព​របស់​ខ្លួន​ ដោយ​ជាន់​ឈ្លី​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ។ បុគ្គល​ដែល​មាន​សេចក្តី​ថ្លៃថ្នូរ​ពិត​ប្រាកដ​ នឹង​រក្សា​បាន​នូវ​ការ​គោរព មិន​ថា​ពេល​ជួប​អ្នក​ខ្លាំង​ឬ​អ្នក​ខ្សោយ​នោះ​ទេ។

57166abbbc95ac44eecb66fb1eaa30f4

២. លូកអាហារគ្រប់ចាន

ក្នុង​ឥរិយាបថ​ដែល​យើង​បាន​រៀន​តាំង​ពី​ក្មេង​មក មាន​ការ​តម្រូវ​ថា​ការញុំា​អាហារ​មិន​ត្រូវរញ៉េរញ៉ៃឡើយ។ ការញុំា​អាហារ​ គឺ​ជា​ពេលវេលាសម្រាកដ៏ល្អបំផុត។ មនុស្សភាគច្រើនទំនងជាបង្ហាញខ្លួនឯងនៅពេលដែលពួកគេសម្រាក។

ពេល​និយាយ​ដល់​ម្ហូប អ្នក​រាល់​គ្នា​មាន​រសជាតិ​ខុសៗ​គ្នា។ ការ​ញុំា​បាយ​មិន​មែន​ជា​ការ​បំផ្លើស​ទេ ប៉ុន្តែ​ការ​ជ្រើស​រើស​អាហារ​នៅ​តុ​បង្ហាញ​ថា​ភាព​ថ្លៃថ្នូរ​របស់​បុគ្គល​នេះ​មិន​ល្អ។

កើតជាមនុស្សប្រៀបដូចជាបាយ។ ប្រសិនបើអ្នកមិនចូលចិត្តអ្វីមួយ អ្នកមិនអាចធ្វើវាបានទេ។ ប្រសិនបើអ្នកមិនចូលចិត្តអាហារ អ្នកមិនអាចញុំាវាបានទេ ប៉ុន្តែអ្នកមិនអាចព្រងើយកន្តើយនឹងអារម្មណ៍របស់អ្នកដទៃបានទាំងស្រុងឡើយ ហើយផ្លាស់ប្តូរចានអាហារតាមចិត្តរបស់អ្នក។

មនុស្សដែលជារឿយៗប្ដូរចាន ឬលូកអាហារគ្រប់ចាននៅលើតុ គឺជាមនុស្សអាត្មានិយម ការសេពគប់ជាមួយមនុស្សបែបនេះរយៈពេលយូរ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំបំផុត។ ចិត្តសប្បុរសរបស់មនុស្សម្នាក់អាចក្លែងបន្លំបាន ប៉ុន្តែទម្លាប់តូចៗដែលលម្អិតមិនមានកន្លែងលាក់បាំងទេ។



ដូច្នេះហើយ គួរតែនៅឱ្យឆ្ងាយពីមនុស្សអាត្មានិយម ហើយចៀសវាងបញ្ហាដែលមិនចាំបាច់នៅក្នុងជីវិតរបស់អ្នក។

1

៣. ផឹកស្រវឹងស្រែកឡូឡា

យើងតែងតែឮពាក្យសម្ដីថា គ្រឿងស្រវឹង ធ្វើឱ្យមនុស្សបាត់បង់សតិ។ អាកប្បកិរិយា​របស់​មនុស្ស​បន្ទាប់​ពី​ស្រវឹង​ ច្រើន​តែ​ជា​អាកប្បកិរិយា​ដែល​បង្កប់​ក្នុង​ចិត្ត។ អ្នកខ្លះស្ងាត់បន្ទាប់ពីស្រវឹង អ្នកខ្លះនិយាយមិនសមហេតុផល ពេលស្រវឹង អ្នកខ្លះឆ្កួតពេលស្រវឹង។

មនុស្សដែលស្ងប់ស្ងាត់ ក្រោយពេលស្រវឹង តែងមានសេចក្តីសុខក្នុងចិត្ត ច្រើនតែមិនចង់បង្កបញ្ហាដល់អ្នកដទៃទៀតឡើយ បើមានអ្វីកើតឡើង គេនឹងដោះស្រាយដោយខ្លួនឯង ។

អ្នក​ដែល​និយាយ​មិន​សម​ហេតុផល​ក្រោយ​ស្រវឹង ​មិន​អាច​រក្សា​អាថ៌កំបាំង​បាន​ទេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ទំនាស់​ជាមួយ​អ្នក​ដទៃ ថែម​ទាំង​វាយតប់​គ្នា​ព្រោះ​និយាយ​រឿង​មិន​សមរម្យ។

ពេលរាប់អានមិត្តភ័ក្តិ យកល្អមិនគួរសេពគប់ជាមួយមនុស្សប្រមឹក ស្រវឹងស្រែកឡូឡាទេ មនុស្សដែលស្រវឹងខ្លាំង តែងតែផឹកស្រាល្អ ចូលចិត្តបង្អួតគេ និងតែងតែធ្វើរឿងគំនុំក្រោយស្រវឹង។

៤. គេចវេសពេលចេញលុយ

នៅពេលនិយាយអំពីអាហារ និងភេសជ្ជៈ ប្រធានបទនៃការគិតមិនអាចចៀសវាងបានទេ។ មនុស្សដែលគេចវេសមិនចង់គិតលុយ ចូលចិត្តទាញយកប្រយោជន៍ពីលុយអ្នកដទៃ។ មនុស្សទាំងនេះមានទំនោរចិត្តទូលាយ ជាពិសេសនៅពេលដែលពួកគេបញ្ជាទិញ បន្ទាប់មកធ្វើការដោះសារចាកចេញមុនពេលអាហារពេលល្ងាចចប់។ ដើម្បីមើលថាតើមនុស្សម្នាក់គួរឱ្យទុកចិត្ត និងមានមិត្តភាពស៊ីជម្រៅឬអត់នោះ ចាំបាច់ត្រូវមើលថាតើអ្នកដ៏ទៃមានចិត្តទូលាយ និងស្មោះត្រង់ដែរឬទេ។

មនុស្សសប្បុរសមិនខ្វល់ពីការចេញលុយតិចតួចទេ ហើយពួកគេនឹងមិនរត់គេចពីការចេញលុយនោះដែរ។ មនុស្សស្មោះនឹងមិនលេងល្បិច និងមិនធ្វើពុតដើម្បីប្រជែងគ្នាចេញលុយនោះដែរ។ ប្រសិនបើនៅចុងបញ្ចប់នៃការទទួលអាហារពេលល្ងាច ការគិតលុយក្លាយជារឿងអាម៉ាស់ វាមានន័យថាមិត្តភាពបានក្លាយទៅជាគ្មានន័យ។

ការប្រញាប់ប្រញាល់ចេញលុយ មិនមែនជាការសម្តែងទេ ប៉ុន្តែជាការបញ្ជាក់ពីមិត្តភាពរវាងមនុស្សពីរនាក់ អ្នកដែលផ្តួចផ្តើមគំនិតក្នុងការចេញលុយ មិនមែនដោយសារតែខ្វះលុយនោះទេ ប៉ុន្តែអ្នកដែលឱ្យតម្លៃទំនាក់ទំនងនេះច្រើនជាងលុយ៕

ប្រភព ៖ Phunutoday / Knongsrok