មនុស្សកើតក្នុងឆ្នាំទាំង ៦ គូនេះ មិនគួរចាប់ដៃគ្នាគូឡើយ បើមិនចឹងទេ មានតែបញ្ហា ប្រេះឆា រកាំរកូសគ្នា

យោងតាមការទស្សន៍ទាយហោរាសាស្ត្របានឱ្យដឹងថា អ្នកកើតក្នុងឆ្នាំទាំង៦គូនេះ មិនគួរចាប់ដៃគូគ្នាឡើយ ព្រោះបើចាប់ផ្ដើម គឺមានតែបញ្ហា រកាំរកូស ឈ្លោះប្រកែក បែកបាក់គ្នាតែប៉ុណ្ណោះ។

តាមហោរាសាស្ត្រ ជម្លោះរវាងអ្នកកើតក្នុងឆ្នាំទាំងនេះ មិនត្រឹមតែផ្អែកលើគូក្នុងរង្វង់មូលទេ ថែមទាំងត្រូវគ្រប់គ្រងដោយជោគវាសនាផងដែរ។ ចាស់ពីដើមមានជំនឿថា បើប្ដីប្រពន្ធមានវាសនាពីរផ្ទុយគ្នា ជីវិតនឹងពិបាកចុះសម្រុងនឹងគ្នាណាស់។

១. ឆ្នាំម្សាញ់ និងឆ្នាំកុរ

1

ឆ្នាំម្សាញ់(ពស់) និង​ឆ្នាំកុរ(ជ្រូក) ​ជា​ឆ្នាំ​​គូ​ដែល​ស្ថិត​ក្នុង​ក្រុម​នៃ​ធាតុ​ទាំង​បួន។ លើសពីនេះ ឆ្នាំម្សាញ់​ជាឆ្នាំធាតុ​ភ្លើង ហើយ​ឆ្នាំកុរគឺធាតុ​ទឹក ដែល​វា​មានភាពខុស​គ្នា​ដែរ (ទឹក​ជួប​ភ្លើង)។ អ្វី​ដែល​មនុស្ស​ម្នាក់​ធ្វើ​សម្រាប់​ម្នាក់​ទៀត​ មិន​ត្រូវ​បាន​គេឱ្យ​តម្លៃ​ឡើយ។ មិនងាយយល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជីវិត​ពិបាក​ផ្សះផ្សា។

បើ​គូស្នេហ៍​រៀបការ​ហើយ​អាច​ពង្រឹង​កត្តា​សំណាង​ត្រូវ​នឹង​វ័យ​នីមួយៗ​ ដើម្បី​ដោះស្រាយ​ជម្លោះ។ គួរ​ដាំ​នៅ​ទិស​ខាង​ត្បូង ឬ​ភាគ​អាគ្នេយ៍​ដើម្បី​បង្កើន​ថាមពល​ដល់​អ្នក​កើត​ឆ្នាំ​ម្សាញ់។ ទន្ទឹម​នឹង​នេះ ការ​ប្រើ​ភ្លើង​ក្នុង​ទិស​ពាយ័ព្យ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ឆ្នាំ​កុរ។

២. ឆ្នាំរោង និងឆ្នាំច

2

នៅក្នុងហោរាសាស្ត្រឆ្នាំរោង(នាគ) និងឆ្នាំច(ឆ្កែ) គឺជាឆ្នាំដែលប្រឈមមុខដាក់គ្នាដោយផ្ទាល់។ ប្រសិនបើរស់នៅជាមួយគ្នា ឆ្នាំទាំងពីរនេះអាចទទួលបាននូវការអាណិតអាសូរ និងការចែករំលែកក្នុងជីវិត។ បើបញ្ចូលគ្នា នាគនឹងចុះខ្សោយ ហើយឆ្កែក៏ត្រូវឈឺចាប់ដែរ។ អ្នកទាំងពីរគង់តែរបួសរាងៗខ្លួន។

ដើម្បី​បន្សាប​បញ្ហា អាច​ប្រើ​ធាតុ​ទឹក​ដើម្បី​គ្រប់គ្រង​កម្លាំងរបស់​ឆ្នាំ​នាគ។ ដបទឹកអាចដាក់នៅទិសនិរតី អាគ្នេយ៍ ឬដាក់និមិត្តសញ្ញាទឹកនៅជិតខ្លោងទ្វារ។ ទឹកនឹងលាងជម្រះកំហឹងរបស់នាគ និងភាពសោកសៅរបស់ឆ្កែ ដើម្បីឱ្យអ្នកទាំងពីរបានរួមរស់ជាមួយគ្នាកាន់តែប្រសើរឡើង។

៣. ឆ្នាំថោះ និងឆ្នាំរកា

3

ក្នុង​ហោរាសាស្ត្រ ឆ្នាំថោះ(ទន្សាយ) និងឆ្នាំរកា(​មាន់)​ ក៏​ងាយមាន​ជម្លោះនឹង​គ្នា​ដែរ។ នៅពេលដែលឆ្នាំទាំងពីរនេះមិនរស់នៅជាមួយគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ពួកគេអាចរាប់អានគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ប៉ុន្តែ​ពេល​រស់នៅក្នុង​ផ្ទះ​តែ​មួយ អ្នក​ទាំង​ពីរ​ងាយ​នឹង​មាន​ជម្លោះ​នឹង​គ្នា ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ពិបាក​ត្រូវរ៉ូវគ្នាណាស់។

ចាស់ៗមាន​ជំនឿ​ថា អាច​ពឹង​លើ​ធាតុ​ទាំង​៥ ដើម្បី​បន្សាប​ជម្លោះ​សត្វ​ចំពោះឆ្នាំពីរ​នេះ​បាន។ ពិសេសអ្នកឆ្នាំថោះ​ គួរ​ពាក់​គ្រឿងអលង្ការ​មាស ប្រើ​ពណ៌​បៃតង​ឱ្យបានច្រើន។ លើសពីនេះឆ្នាំទាំងពីរអាចមានសំណាងល្អប្រសិនបើពួកគេពាក់ត្បូងពេជ្រដូចគ្នា។

អ្នកដែលកើតក្នុងឆ្នាំថោះ គឺត្រូវនឹងទិសបូព៌ា និងទិសអាគ្នេយ៍ ទើបអាចដាក់ទឹក ឬវត្ថុដែលទាក់ទងនឹងទឹកក្នុងទីតាំងនេះបាន។ ឆ្នាំរកាស្ថិតនៅទិសខាងលិច និងពាយ័ព្យ ដូច្នេះថ្ម ៧ អាចដាក់នៅទីនេះ ដើម្បីកាត់បន្ថយជម្លោះរវាងភាគីទាំងពីរ។



៤.​ ឆ្នាំជូត និងឆ្នាំមមី

4

ក្នុងហោរាសាស្ត្រ ឆ្នាំជូត(កណ្តុរ) និងឆ្នាំមមី(សេះ) ត្រូវបានចាត់ទុកជាគូផ្ទុយគ្នា។ អ្នកកើតឆ្នាំមមីមាន​ចិត្ត​ឆេវឆាវ ដើម​ដំបូង​អាច​ទាក់​ទាញ​មនុស្សកើតឆ្នាំជូត ប៉ុន្តែ​នៅ​ពេល​ស្នេហា​រសាយ​ទៅ វា​ក្លាយ​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា។ តាមហោរាសាស្ត្រ ដើម្បីដោះស្រាយជម្លោះរវាងឆ្នាំទាំងពីរ អាចដាក់កណ្ដឹងខ្យល់ដើម្បីបណ្ដេញគ្រោះគូ។

ការណ៍នេះ​ជួយ​បង្កើន​សំណាង​សម្រាប់​អ្នក​ទាំង​ពីរ និង​បន្ធូរបន្ថយ​ជម្លោះផងដែរ។ ជាងនេះទៅទៀត អ្នកដែលកើតក្នុងឆ្នាំជូត អាចបង្កើនលាភសំណាង ដោយស្លៀកសម្លៀកបំពាក់ពណ៌ស ឬពាក់គ្រឿងអលង្ការតាមហុងស៊ុយ និយមចិញ្ចៀនដែលមានរូប សុងហ៊ី។ អ្នក​កើត​ឆ្នាំមមី គួរ​តែ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ក្រហម ឬ​បៃតង។

៥. ឆ្នាំឆ្លូវ និងឆ្នាំមមែ

5

ឆ្នាំឆ្លូវ(គោ) និងឆ្នាំមមែ(ពពែ) ជាកម្មសិទ្ធិរបស់ធាតុដី ដូច្នេះនៅពេលបញ្ចូលគ្នា ពួកគេនឹងបង្កើតថាមពលផែនដីច្រើនពេក ដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។ គូស្នេហ៍​​នេះ​តែង​ជួប​ជម្លោះ​តូចតាច​ជា​ច្រើន​ក្នុង​ជីវិត។ និស្ស័យ​ភាគី​ទាំង​ពីរ​ក៏​មិន​ដូចគ្នា​ដែរ។ ឆ្នាំឆ្លូវគឺជាមនុស្សស្មោះត្រង់ រស់នៅតាមការពិត ដូច្នេះគាត់មិនចូលចិត្តខ្ជះខ្ជាយពេលវេលា និងកិច្ចការស្នេហាទេ។

ទន្ទឹមនឹងនេះ ឆ្នាំមមែ រស់នៅក្នុងការពេញចិត្តនៃអារម្មណ៍ មានការស្រមើស្រមៃច្រើន។ ពួក​គេ​មាន​បញ្ហា​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​មាន​ទស្សនៈ​ខុស​គ្នា ហើយមិន​ងាយ​យល់​ស្របគ្នាឡើយ។ ដើម្បីចុះសម្រុងគ្នា និងកាត់បន្ថយអាំងតង់ស៊ីតេនៃថាមពលផែនដី រវាងឆ្នាំទាំងពីរនេះ អ្នកអាចព្យួរកណ្ដឹងដែកនៅក្នុងផ្ទះ ជាពិសេសកន្លែងដែលឆ្នាំទាំងពីរតែងតែទាក់ទងគ្នា។

៦. ឆ្នាំខាល និងឆ្នាំវក

6

អ្នកកើត្នឆ្នាំ វក ជាមនុស្សឆ្លាត វាងវៃ រហ័សរហួន ច្រើនតែដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនង។ ទោះជាយ៉ាងណាក៏ដោយ អ្នកកើតឆ្នាំខាលជាមនុស្សមានចិត្តក្តៅ កាច និងពិបាកក្នុងការផ្សះផ្សាជាមួយនឹងភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់អ្នកកើតឆ្នាំវកណាស់។

ដើម្បីកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នានៃគូស្វាមីភរិយានេះ ពន្លឺភ្លើងអាចត្រូវបានដាក់នៅទិសឦសាន - ទិសខ្លា និងទិសនិរតី - ទិសនៃរាងកាយ។ ការណ៍នេះនឹងជួយសម្រាលបញ្ហា និងបង្កឱ្យមានភាពសុខដុមរមនារវាងសត្វទាំងពីរ៕

 

ប្រែសម្រួលដោយ ៖​ Knongsrok