ពេលប្រចណ្ឌ តើដៃគូរបស់អ្នកនឹងប្រែទៅជាមនុស្សបែបណា?

ជ្រើសរើសផ្កាមួយប្រភេទ ដែលអ្នកស្រឡាញ់ ដើម្បីដឹងថា ពេលប្រចណ្ឌ តើដៃគូរបស់អ្នកនឹងប្រែទៅជាមនុស្សបែបណា? ហើយគេនឹងបញ្ចេញអាកប្បកិរិយាបែបណាខ្លះ?

20201216182109 121231670 34493 3233 1769 1630120131

A. រូបផ្កា A

នៅពេលប្រចណ្ឌ ស្ថិតិកម្មសិទ្ធិរបស់អ្នកនឹងកើនឡើងខ្លាំងណាស់។ គាត់/នាងប្រាកដជាតាមហួងហែងអ្នកគ្រប់ពេល មិនបណ្ដោយឱ្យអ្នកណាមករញ៉េរញ៉ៃ ឬតាមចែចង់អ្នកបានឡើយ។ និយាយឱ្យខ្លីបុគ្គលនោះនឹងប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើឱ្យអ្នកដទៃឈប់សម្លឹងមើលអ្នក។

B. រូបផ្កា B

នៅពេលប្រចណ្ឌ គាត់ច្បាស់ជាមានអាកប្បកិរិយាប្លែកៗ ដូចជាញុំាច្រើន ឬចេញទៅក្រៅផឹកមួយកែវពីរកែវ ដើម្បីរំសាយអារម្មណ៍។ ទោះយ៉ាងណាក៏ដោយ មានពេលខ្លះដែលបុគ្គលនោះមិនបង្ហាញឱ្យច្បាស់ថា គាត់ប្រចណ្ឌអ្នកឡើយ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ និងសង្កេតឱ្យបានដិតដល់។ ការសង្កេតពីការបញ្ចេញទឹកមុខទៅស្ថានភាពកាយវិការ ប្រាកដជាមានភាពមិនប្រក្រតីជាច្រើនកើតឡើងមិនខាន។



C. រូបផ្កា C

នៅពេលប្រចណ្ឌ ដៃគូរបស់អ្នកនឹងធ្វើដូចជាធម្មតា គ្មានរឿងអ្វី។ ប៉ុន្តែគាត់ប្រៀបដូចជាកូនក្មេង ដែលតែងតែបញ្ចេញតាមរយៈទឹកមុខ កាយវិការ ដើម្បីឱ្យអ្នកចាប់អារម្មណ៍ចំពោះគាត់។ គាត់នឹងមិននិយាយអ្វីទាំងអស់ ព្រោះគាត់មិនចង់ឱ្យអ្នកមានអារម្មណ៍មិនល្អ ដោយសារតែពាក្យសម្ដី ដែលកើតចេញពីការប្រចណ្ឌរបស់គាត់នោះឡើយ។

D. រូបផ្កា D

យកល្អកុំធ្វើឱ្យគាត់ប្រចណ្ឌ ព្រោះក្រៅពីការធ្វើឱ្យកាន់តែស្ងប់ស្ងាត់ គាត់នឹងមិនមានការបញ្ចេញមតិផ្សេងទៀតឡើយ។ ភាគីម្ខាងទៀត នឹងបង្កើតចម្ងាយរវាងអ្នកទាំងពីរដោយចេតនា ហើយមិនទាក់ទងមកអ្នកយ៉ាងសកម្មទេ លុះត្រាតែអ្នកគឺជាអ្នកដែលផ្តួចផ្តើមគំនិតមុន។ គូស្នេហ៍របស់អ្នក ពិតជាពិបាកក្នុងការលួងលោមណាស់ ដូច្នេះត្រូវដឹងពីអ្វីដែលត្រូវធ្វើ និងចៀសវាងទំនាក់ទំនងល្អក់កករណាមួយកើតឡើង៕

ប្រភព ៖ iOne / Knongsrok