ពេលឈ្លោះគ្នា បើខាងប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ហ៊ានធានាថា គេពិតជាស្រលាញ់អ្នកខ្លាំងណាស់

បញ្ហាឈ្លោះគ្នារវាងគូស្នេហ៍ យើងសុទ្ធតែដឹងហើយថា ទោះជាអ្នកទាំងពីរស្រលាញ់គ្នាយ៉ាងណាក៏ដោយ ទោះជាមានចំណេះដឹង បានរៀនសូត្រក៏នៅតែមានពេលខ្លះទាស់សម្ដីឈ្លោះប្រកែកគ្នាដែរ គ្រាន់តែថារបៀបនៃការឈ្លោះគ្នា គឺមិនដូចគ្នាតែប៉ុណ្ណោះ។

តាមពិត ការឈ្លោះទាស់សម្ដីគ្នាក៏ជាការបន្ថែមរស់ជាតិនៅក្នុងជីវិតស្នេហាផងដែរ ឱ្យតែអ្នកទាំងពីរបានបញ្ចេញកំហឹងរួចហើយនោះ ទើបអាចកាន់តែដុសខាត់គ្នា និងយល់ពីគ្នារឹតតែច្បាស់ជាងមុន។ តែបើមនុស្សពីរនាក់មិនចេះយល់អាធ្យាស្រ័យគ្នាទេ ជឿជាក់ថានឹងអាចជិតដើរដល់ដំណាក់កាលចុងក្រោយហើយ។

ដូច្នេះហើយបើពេលដែលឈ្លោះគ្នា មនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ដាច់ខាត គេគឺជាមនុស្សប្រុសល្អម្នាក់ ហើយមនុស្សប្រុសបែបនេះគួរតែថែរក្សាឱ្យបានល្អ។

១. មនុស្សប្រុសដែលមិនចូលចិត្តសើរើរឿងចាស់ៗ

ពេលដែលប្តីប្រពន្ធឈ្លោះគ្នា តែងតែលើកយករឿងចាស់ៗកាលពីកន្លងមករំឭកឡើងវិញ ហើយនៅប្រកែកគ្នាយកឈ្នះរៀងៗខ្លួន ប្រៀបដូចជានៅក្នុងការប្រកួត វែកញែកក្នុងកម្មវិធីមួយអ៊ីចឹង។ ចំពោះមនុស្សប្រុសដែលមិនចេះអនុគ្រោះលើកលែងឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បែបនេះ គឺមិនស័ក្តិសម ផ្តល់ក្តីស្រលាញ់ទៅឱ្យគេឡើយ ព្រោះគេមិនចេះយកចិត្តទុកដាក់អំពីអារម្មណ៍របស់មនុស្សដែលខ្លួនស្រលាញ់។ តែបើមនុស្សប្រុសដែលស្រលាញ់អ្នកវិញ គេនឹងចេះផ្តល់កិតិ្តយសមុខមាត់ដល់អ្នកជាមិនខាន ដាច់ខាតមិនមានឥរិយាបថឆ្គាំឆ្គងណាមួយឡើយ។



២. មនុស្សប្រុសដែលដឹងកំហុសសុំទោសអ្នកមុន

មិនខ្វល់ថាអ្នកណាត្រូវ ឬខុសឡើយ បើគេទទួលកំហុសមុនជឿជាក់ថាបញ្ហានោះនឹងឆាប់ទទួលបានដំណោះស្រាយជាមិនខាន ម្យ៉ាងទៀតរវាងប្តីប្រពន្ធ ឬគូសង្សារគ្មានគំនុំអ្វីធំដុំនោះឡើយ។ បើមនុស្សប្រុសមិនចង់ធ្វើរឿងនេះឱ្យទៅជាធំទេ គេនឹងទទួលកំហុសមុនជាមិនខាន យកការឈ្លោះប្រកែកគ្នាមកបំបាត់ចោលសិន ចាំនិយាយគ្នាទៀត។ ប្រាកដណាស់ មនុស្សប្រុសបែបនេះគឺមិនមានច្រើនទេ។មនុស្សប្រុសជាច្រើនសុទ្ធតែមើលសំខាន់ចំពោះរឿងមុខមាត់របស់ខ្លួន ជាពិសេសគឺនៅចំពោះមុខគេឯង មិនចង់ឱ្យខ្លួនឯងអន់ជាងគេឡើយ ។

៣. មនុស្សប្រុសដែលមិនចេះនិយាយពាក្យអាក្រក់ស្តាប់ដូចជាជេរប្រទិចជាដើម

មានពេលខ្លះ ពេលដែលឈ្លោះគ្នាជាមួយមនុស្សស្រី ពិតជាធ្វើឱ្យយើងយល់ថា មនុស្សស្រីគ្មានហេតុផលទាល់តែសោះ ព្រោះយើងតែងដឹងថាមនុស្សស្រីភាគច្រើនចូលចិត្តចង់ឈ្នះ ឆាប់ខឹងក៏ឆាប់បាត់ដែរ។ ណាស់តែមនុស្សប្រុសទេ ពេលដែលខឹងម្តងៗនិយាយពាក្យអាក្រក់ស្តាប់ ភ្នែកសម្លក់សម្លឹងស្ទើរតែចង់ស៊ីសាច់ ទង្វើកាយវិការឆ្គាំឆ្គង ពេលខ្លះស្ទើរតែមិនបានផ្តល់តម្លៃដល់មនុស្សដែលខ្លួនស្រលាញ់ទៀត។

បើជួបប្រទះនឹងស្ថានភាពបែបនេះ ឱ្យតែមនុស្សប្រុសដែលស្រលាញ់អ្នកដោយចិត្តស្មោះ ទោះជាអ្នកមិនស្តាប់ហេតុផលយ៉ាងណា ក៏គេមិនបានស្រែកគំហកដាក់អ្នក ឬលើកដៃវាយអ្នកឡើយ។ព្រោះគេដឹងថាពាក្យសម្ដីនៅពេលខឹង គឺពិតជាមុតខ្លាំងណាស់ វាអាចធ្វើឱ្យរបួសដល់ចិត្តគេដោយមិនដឹងខ្លួន។ ដោយហេតុគេយល់ច្បាស់ពីចិត្តមនុស្សស្រីដែលខ្លួនស្រលាញ់ ព្រោះនាងមិនមែនជាមនុស្សអាក្រក់ គ្មានបំណងអាក្រក់មកលើរូបគេឡើយ ភាពខឹង ង៉ក់ងរគឺជាសារជាតិរបស់មនុស្សស្រីទៅហើយ គេគ្មានចិត្តប្រកាន់ចំពោះនាងសូម្បីតែបន្តិច ឱ្យតែមនុស្សស្រីម្នាក់នោះចេះផ្តល់តម្លៃដល់រូបគេ៕

អត្ថបទ ៖ Phunutoday / Knongsrok