ពាក្យដាស់តឿនទាំង៣ឃ្លា ជូនចំពោះប្ដីប្រពន្ធ មុននឹងចង់ក្បត់ចិត្តគ្នាទៅមានថ្មី គប្បីនឹងដល់រឿងទាំងនេះសិន

មនុស្សដែលចេះក្រឹត្យក្រមលើខ្លួនឯង បន្ទាប់ពីរៀបការរួច គឺមិនអាចងាយទៅស្រលាញ់អ្នកដទៃឡើយ តែរឿងមនោសញ្ចេតនានេះវិញ បើមិនអាចគ្រប់គ្រងបានទេ នោះរឿងជាច្រើនរមែងនឹងមានការប្រែប្រួល។

ស្នេហាដែលលួចមានក្រៅ ពិតជាអាចឱ្យមនុស្សម្នាក់សម្រេចចិត្តបោះបង់មង្គលការខ្លួនពិតមែនឬ? បោះបង់គ្រួសារដែលបានកសាងឡើងយ៉ាងពេញលេញមួយមែនឬ? ពេលដែលប្រឈមមុខនឹងការជ្រើសរើសនៅក្នុងរឿងនេះ ចាំបាច់ត្រូវចងចាំអំពីពាក្យក្រើនរំឭកទាំង៣នេះ។

១. កូនមិនដឹងអីទេ

“កូនៗ” ពេលដែលបង្កើតគេមកហើយ គឺជាកាតព្វកិច្ចរបស់ពួកយើង ពួកយើងអប់រំកូនដោយយកខ្លួនឯងជាគំរូ នេះសុទ្ធតែជាកិច្ចការងារដែលឪពុកម្តាយគ្រប់រូបគប្បីធ្វើ។ ព្រោះតែការស្រលាញ់អ្នកដទៃ ហើយចង់បង្កើតគ្រួសារសាជាថ្មី បន្ទាប់មកពិតជាសម្រេចចិត្តច្បាស់លាស់ហើយនោះ តើនេះពិតជាមិនធ្វើបាបដល់កូនសូម្បីតែបន្តិចមែនឬ? ចូរអ្នកពិចារណាអំពីអារម្មណ៍របស់កូនបន្តិចទៅមើល ខ្វល់ខ្វាយពីអារម្មណ៍របស់កូនបន្តិចទៅមើល កុំដោយសារតែចំណង់របស់ខ្លួនតែម្នាក់ឯង ហើយបណ្តាលឱ្យកូនទទួលរងការឈឺចាប់ ដល់ពេលនោះស្តាយក្រោយក៏ហួសពេលដែរ។

8a898a382d5ae9cf5d39f8373267b63c

២. អាចគ្មានក្តីស្រលាញ់ តែមិនអាចគ្មានការគោរពគ្នាឡើយ



មនុស្សដែលធ្លាប់ស្រលាញ់ និងបានឆ្លងកាត់រឿងដែលល្អៗជាមួយយើង ពេលដែលយើងស្ថិតក្នុងស្ថានភាពដែលលំបាកបំផុត គេធ្លាប់ជួយដល់យើង ធ្លាប់កំដរយើង គុណមួយនេះ តាមពិតទៅមានតម្លៃសម្រាប់ឱ្យយើងចងចាំក្នុងចិត្តអស់មួយជីវិត។ នៅក្នុងលោកនេះគ្មានមនុស្សណាម្នាក់ ដែលសុខចិត្តឱ្យអ្នកអង្គុយធ្វើបាបដោយទទេៗនោះទេ ទោះបីជាមិនស្រលាញ់ក៏ដោយ តែយ៉ាងហោចណាស់ការគោរព និងសតិសម្បជញ្ញៈត្រូវតែមាន មិនអាចបោកប្រាស់គេ មិនអាចធ្វើបាបគេ ទោះបីជាជីវិតមង្គលការដើរទៅមុខលែងបានក៏ដោយ ក៏ត្រូវមានការគោរព ផ្តល់នូវសុជីវភាព និងភាពគួរសមជាចម្បងបំផុតដែរ។

C499188c1742cc506117520d7170da7b

៣ ស្នេហាដែលលួចមានក្រៅ ជាស្នេហាពិតប្រាកដមែនឬ?

ហេតុអ្វីបានជាគេស្រលាញ់អ្នក? គេស្រលាញ់រូបអ្នក ឬមួយក៏អ្នកអាចនាំមកនូវផលប្រយោជន៍ និងជីវិតសុខស្រួលមែនទេ? ពេលដែលមនុស្សម្នាក់មិនខ្វល់ថាគេមានគ្រួសារឬអត់ ក៏នៅតែចង់សារភាពថាស្រលាញ់គេដែរ ចង់ធ្វើឆ្អឹងទទឹងករគេ លក្ខណៈសម្បត្តិរបស់គេពិតជាសក្យសមធ្វើជាមនុស្សមែនឬ? មានពេលខ្លះ គួរតែសួរខ្លួនឯងថា មនុស្សដែលអ្នកស្រលាញ់ម្នាក់នេះ នៅពេលដែលគ្មានអ្វីៗទាំងអស់ អាចនៅជាមួយអ្នកបានយូរអង្វែងដែរឬទេ? កុំព្រោះតែការរំភើបចិត្តមួយគ្រា ហើយធ្វើតាមចិត្តរបស់ខ្លួនឱ្យសោះ ដល់ទីបំផុតអ្នកដែលទទួលរងភាពឈឺចាប់គឺជាខ្លួនឯងទៅវិញ។

មនុស្សស្រីល្អ គឺជាកម្លាំងនៅពីក្រោយខ្នងរបស់មនុសប្រុស ហើយក៏ជាកំពង់ផែដ៏ចាំបាច់របស់កូនផងដែរ។ មនុស្សប្រុសល្អ គឺជាភ្នំដ៏ធំដែលជាការពឹងពាក់របស់មនុស្សីស្រី ក៏ជាអាវក្រោះសម្រាប់ការពារគ្រួសារដែរ កុំខ្វល់ថាជាប្រុស ឬស្រី ដាច់ខាតត្រូវចងចាំថា ឱ្យតែដើរដល់ជីវិតមង្គលការហើយ គឺគប្បីយកចិត្តទុកដាក់ទៅលើជីវិតគ្រួសារទៅបានហើយ ចំណែកមនុស្សដែលមិនមែននៅក្នុងជីវិតមង្គលការរបស់យើងវិញ ទោះល្អទោះអាក្រក់ក៏ដោយ ក៏គេគ្មានទំនាក់ទំនងនឹងអ្នកសូម្បីតែបន្តិច ត្រូវរក្សាគន្លាតពីពួកគេ ទើបជាមនុស្សឈ្លាសវៃ៕

អត្ថបទ ៖ Mythical Bird / Knongsrok