ផ្ទៃមុខអស់បញ្ហាឡើងខ្លាញ់ ហើយស្រស់ស្អាតបានម៉ាចប់ ដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតាមវិធីងាយៗប៉ុណ្ណោះ!

ការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អពិតជាសំខាន់ខ្លាំងណាស់សម្រាប់ សម្រស់របស់សុភាពនារីៗ ហើយការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម និងមានសភាពទន់ភ្លឺរលោង។

 

Face Washing

 

ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងនូវវិធីសម្អាតផ្ទៃមុខងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតែប៉ុណ្ណោះដួចខាងក្រោម៖

 

គ្រឿងផ្សំ

- ទឹកសូដា ១កំប៉ុង ឬ ១ ពែង

- ទឹកធម្មតា ១ ពែង

- ក្រណាត់ទន់ស្អាត

- ពែង/ ឆ្នាំង ឬ ចានដាក់ទឹក១

 

WaterTypes_Social

 

វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។ អនុវត្តវិធីបែបនេះដដែលៗឱ្យបាន ៥ ទៅ ៦ ដង។

 

 

 



Wipe The Face

 

 

វិធីទី២៖ លាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នានៅក្នុងឆ្នាំង ឬពែងធំមួយដែលល្មមឱ្យអ្នកដាក់ផ្ទៃមុខចូលទៅបាន។ បន្ទាប់មកដាក់ផ្ទៃមុខរបស់អ្នកត្រាំឱ្យលិចទៅក្នុងទឹកនោះរយៈពេល ១០ ទៅ ១៥វិនាទីជាការស្រេច។

 

The New Facial Sparkling Water For Your Face 1 1479643816141

 

ការអនុវត្តវិធីសាស្រ្តបែបនេះជាទៀងទាត់ក្នុងមួយសប្តាហ៍ ២ ទៅ ៣ដង អាចជួយសំអាតរន្ធញើសរបស់អ្នកបានស្អាតល្អ ធ្វើឱ្យស្បែកមុខស ទន់ ភ្លឺ រលោង ថែមទាំងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀតផង។ បើសិនជាអ្នកចង់ប្រើប្រាស់វាជាប្រចាំថ្ងៃ អ្នកអាចយកទឹកសូដាដែលលាយជាមួយទឹកធម្មតានោះច្រកដាក់ក្នុងដបសម្រាប់បាញ់ទុកប្រើប្រាស់នៅពេលក្រោយបានផងដែរ។

 

# អត្ថប្រយោជន៍ទឹកសូដាសម្រាប់សម្រស់

 

- ជួយលាងសំអាតជាតិកខ្វក់ ដី ធូលី និងបាក់តេរីផ្សេងៗចេញពីផ្ទៃមុខ

- ជួយផ្តល់អុកស៊ីហ្សែននិងជារបាំងការពារផ្ទៃមុខ ថែមទាំងជួយធ្វើឱ្យស្បែកមុខដែលហើម ប្រែក្លាយទៅជា ទន់ ស ភ្លឺរលោង

- ជួយធ្វើឱ្យសារជាតិខូឡាជែនរបស់ស្បែកមុខកាន់តែរឹងមាំដើម្បីការពារ និងពន្យារអាយុកាលនៃស្បែកមុខកុំឱ្យខូចខាត ឬឆាប់ចាស់

- ជួយកម្ចាត់កោសិកាស្បែកដែលងាប់ ឬខូចខាត ឱ្យមានសុខភាពល្អឡើងវិញ

- ជួយគ្រប់គ្រង និងបំបាត់ស្បែកមុខដែលមានជាតិខ្លាញ់ ៕

 

Must Have Korean Skincare Spoils That Are Available In SA