ប្រជ្រុយទាំង៣លើដងខ្លួន លាក់ទ្រព្យសម្បត្តិ និងសំណាងជាងច្រើនដល់ម្ចាស់

អ្នកដែលមានប្រជ្រុយទាំង ៣ នេះ នៅលើខ្លួនរបស់ពួកគេ ច្រើនតែរស់នៅក្នុងជីវិតដែលសម្បូរសប្បាយ និងជាត្រកូលអភិជន ទ្រព្យសម្បត្តិច្រើនមហាលសាល សំណាងល្អខ្លាំងនៅក្នុងជីវិត។

១. ប្រជ្រុយនៅលើបាតដៃ

Screen Shot 2021 04 27 At 11.56.50 AM

មនុស្សដែលមានប្រជ្រុយនៅលើបាតដៃ មានន័យថា វាសនារបស់ពួកគេមានតម្លៃជាងមនុស្សដទៃទៀត។ ប្រជ្រុយនេះព្យាករណ៍ពីសំណាងល្អ អ្នកដែលមានប្រជ្រុយបែបនេះ បញ្ជាក់ថា ជាអ្នកជំនាញខាងការគ្រប់គ្រងលុយ។

ស្ត្រីដែលមានប្រជ្រុយនៅលើបាតដៃរបស់ពួកគេ ច្រើនតែជាមនុស្សដែលមានសុខភាពល្អ ពូកែរកលុយ ពូកែទុកដាក់សន្សំលុយរហូតដល់ចាស់ស្លាប់។ ការប្រគល់ទ្រព្យសម្បត្តិក្នុងគ្រួសារដល់ស្ត្រីបែបនេះ ប្រាកដជានឹងរីកចម្រើននាពេលអនាគតដែលជាភាពរីករាយ និងមានសុភមង្គល។

២. ប្រជ្រុយនៅលើបាតជើង

Dreamstime_l_22092589 380x217_1446787528



អ្នកដែលមានប្រជ្រុយនៅលើបាតជើងរបស់ពួកគេ ជាធម្មតាមានទ្រព្យសម្បត្តិច្រើន។ ប្រជ្រុយស្ថិតនៅក្នុងទីតាំងបាតជើងដូចជាការបោះជំហានមាស មនុស្សបែបនេះកើតមកជាមួយសំណាងមាស មានជីវិតរីករាយ ស្រស់ត្រកាល។ ដោយសារតែប្រជ្រុយនេះនាំមកនូវប្រផ្នូលល្អ ជីវិតឯកជនមានភាពរលូនល្អរុងរឿង។

មិនថាអ្នកធ្វើការក្នុងឧស្សាហកម្មអ្វីក៏ដោយ អ្នកនឹងរីកចម្រើន និងក្លាយជាអ្នកដឹកនាំ មានតែអ្នកគោរព និងលើកតម្កើងអ្នក។

៣. ប្រជ្រុយចង្កា

Screen Shot 2021 04 27 At 11.56.54 AM

ប្រជ្រុយចង្កាបង្ហាញសញ្ញាសំណាងដ៏អស្ចារ្យសម្រាប់ម្ចាស់។ នេះគឺជាប្រផ្នូលដូចជាមែកធាងដែលកំពុងរីកដុះដាល។ អ្នកដែលមានប្រជ្រុយនៅត្រង់ចង្កានេះពិតជាមានទ្រព្យស្តុកស្តម្ភ និងថ្លៃថ្នូរណាស់។

មនុស្សទាំងនេះមានវិធីរកលុយបានច្រើន ហើយជីវិតចាស់គឺសម្បូរសប្បាយ អ្នកមាន ១០ នាក់ និង ៩ នាក់ជាអ្នកមាន។ នរណាម្នាក់ដែលមានប្រជ្រុយចង្កាបែបនេះ ច្រើនតែទទួលបានពរជ័យពីទេវតា៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ knongsrok