បើស្ថិតក្នុងស្ថានភាពនេះ តើអ្នកនឹងជួយអ្នកណាមុនគេ? ជ្រើសរើសរូបមួយដែលអ្នកនឹងជួយ ដើម្បីដឹងថា ធាតុពិតអ្នកជាមនុស្សបែបណា?

ឧបមាថា នៅក្នុងរូបភាពនេះ ទាំងអស់នេះសុទ្ធតែមានបញ្ហា ហើយកំពុងតែត្រូវការជំនួយ តើអ្នកនឹងទៅជួយអ្នកណាមុនគេ? រូបមួយដែលអ្នកជ្រើស នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នក ៖

១. ជួយលោកយាយចាស់

Screen Shot 2020 08 13 At 1.13.24 PM

បើអ្នកសម្រេចចិត្តជួយលោកយាយចាស់ នោះមានន័យថា អ្នកជាមមនុស្សចិត្តល្អ មានចិត្តចេះអាណិតអាសូរ តែក៏ត្រូវគិតលើពេលវេលា និងកាលៈទេសៈដែរ។ តែទោះជាយ៉ាងណា នៅក្នុងជីវិតអ្នក ហាក់ជួបប្រទះនូវបញ្ហា និងការជាប់គាំងជាច្រើន។​ នៅក្នុងក្រសែភ្នែកមនុស្សជាច្រើនដែលនៅជុំវិញអ្នក គឺមើលមកអ្នកជាមនុស្សល្អ និងអស្ចារ្យ ព្រោះអ្នកតែងតែជួយយកអាសារដល់អ្នកដទៃ អ្នកគឺជាមិត្តល្អ បងប្អូនល្អ ហើយនៅជុំវិញអ្នក ក៏សម្បូរមនុស្សដែលមានអត្តចរិត និងចិត្តគំនិតដូចអ្នកផងដែរ។

២. ជួយឆ្មា

Screen Shot 2020 08 13 At 1.13.31 PM

បើអ្នកជ្រើសយកសត្វឆ្មា នេះមានន័យថា អ្នកគឺជាមនុស្សដែលស្រឡាញ់សត្វ ហើយអ្នកក៏តែងតែចំណាយពេលវេលានៅជាមួយសត្វចិញ្ចឹម ច្រើនជាងនៅជាមួយមិត្តភក្តិ ឬសាច់ញាតិបងប្អូនរបស់អ្នក។ ក្រៅពីនេះ អ្នកក៏ជាមនុស្សដែលរួរាយរាក់អ្នក មានភាពស្មោះត្រង់ ជាពិសេសនោះគឺ តែងតែគោរព ឱ្យតម្លៃដល់ដៃគូរបស់អ្នក តែអ្នកស្អប់បំផុតអ្នកណាក្បត់ និងបំផ្លាញទំនុកចិត្តរបស់អ្នក។ យ៉ាងណា អ្នកជាមនុស្សដែលមានមិត្តភក្តិតិចតួចបំផុត តែគ្រប់គ្នា​គឺសុទ្ធតែល្អនឹងអ្នក ហើយស្រឡាញ់រាប់អាន ទុកដូចជាសាច់ញាតិបងប្អូនអ៊ីចឹង។

៣. ជួយបុរសខូចឡាន

Screen Shot 2020 08 13 At 1.13.38 PM



បើអ្នកជ្រើសយកបុរសដែលកំពុងតែខូចឡាន នេះបង្ហាញថា អ្នកឆ្លាតវៃ និងមានការលះបង់ អ្នកចូលចិត្តជួយអ្នកដទៃ​ និងជួយទៅតាមលទ្ធភាពរបស់អ្នក។

ក្នុងពេលជាមួយគ្នានេះដែរ អ្នកក៏មានទំនោរទៅជាអ្នកដែលល្អបំផុត ការវាងវៃបំផុតនៃអ្វីគ្រប់យ៉ាងដែលអ្នកស្នើរហើយ អ្នកដែលនៅជុំវិញអ្នកច្រើនតែមើលឃើញថាអ្នកជាមេដឹកនាំដ៏អស្ចារ្យម្នាក់។

៤. ជួយស្ត្រីយូរអីវ៉ាន់

Screen Shot 2020 08 13 At 1.13.46 PM

បើអ្នកជ្រើសជួយនារីកំពុងតែយូរអីវ៉ាន់ធ្ងន់ៗ នេះបង្ហាញថា អ្នកចូលចិត្តជួយអ្នកដែលនៅជុំវិញអ្នក ហើយគ្រាន់តែទទួលបានស្នាមញញឹមពីភាគីម្ខាងទៀត វាគឺជាសេចក្ដីសុខបំផុតហើយសម្រាប់អ្នក។

អ្នករស់នៅហើយអ្នកគិតថា អ្នកដូចជាអ្នកស្ម័គ្រចិត្ត ហើយអ្នកចង់ធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ការងារនេះ។ អ្នកតែងតែព្រួយបារម្ភអំពីសាច់ញាតិ មិត្តភក្តិនិងអ្នកដែលនៅជុំវិញអ្នក។ ទន្ទឹមនឹងនេះដែរ អ្នកក៏ចូលចិត្តទទួលបានការយកចិត្តទុកដាក់ និងការសរសើរល្អចំពោះសកម្មភាពរបស់អ្នកដែរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក​ (ក្នុងស្រុក)