ធ្លាប់ទេ? ធ្លាប់បង្ខំខ្លួនឯងឱ្យធ្វើនូវរឿងដែលខ្លួនឯងមិនចង់? បង្ខំខ្លួនឯង ឱ្យជ្រើសរើសអ្វីមួយទាំងដែលខ្លួនឯងមិនបានស្រឡាញ់!!!

ធ្លាប់ទេ? ធ្លាប់បង្ខំខ្លួនឯងឱ្យធ្វើនូវរឿងដែលខ្លួនឯងមិនចង់? បង្ខំខ្លួនឯង ឱ្យជ្រើសរើសអ្វីមួយទាំងដែលខ្លួនឯងមិនបានស្រឡាញ់ ដូចជា ការជ្រើសរើសស្បែកជើង? ខោអាវ? ឬអាចជាដៃគូដើម្បីសាងទំនាក់ទំនងមួយ ក្រោមហេតុផលព្រោះតែពេលវេលា ឬកាលៈទេសៈបង្ខំ ទើបសម្រេចចិត្តជ្រើសទាំងចិត្តមិនចង់ ...!

កាលពីជាងមួយឆ្នាំមុន ព្រោះតែស្បែកជើងដែលខ្ញុំស្រឡាញ់ខ្លាំងវាបានដាច់ ហើយក៏ទៅរកទិញម៉ូដដូចគ្នា តែអស់ស្ដុក ហើយក៏អត់មានចូលទៀត ដូច្នេះខ្ញុំក៏សម្រេចចិត្តជ្រើសយកម៉ូដផ្សេង ព្រោះតែយល់ថា ចាប់អារម្មណ៍មួយពេលដែលបានឃើញដំបូង...!

2dcb4d2d620709938ab5560dc5c1fefe

រហូតដល់យកមកពាក់ជាប់នឹងជើងជារៀងរាល់ថ្ងៃ អស់រយៈពេលជាងមួយឆ្នាំ ខ្ញុំមានអារម្មណ៍ថា តាមពិតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំពិតជាមានភាពតានតឹង និងថ្ងៃខ្លះគឺមានសម្ពាធខ្លាំងដែលត្រូវពាក់ស្បែកជើងដែលមានទម្ងន់ធ្ងន់ ហើយមើលយូរៗទៅ វាក៏មិនស្អាត ទាល់តែសោះ ... ពេលនោះខ្ញុំមានអារម្មណ៍ស្ដាយដែលទិញស្បែកជើងមួយនេះ ព្រោះពាក់វាហើយ គឺមិនមានអារម្មណ៍ថា សប្បាយចិត្តឡើយ ...!

ខ្ញុំក៏សម្រេចចិត្តទុកស្បែកជើងនោះចោលទៅគៀនកន្លៀត មិនខ្ចីសូម្បីតែយកវាមកដុសលាងសម្អាត ហើយទុកឱ្យបានត្រឹមត្រូវ ព្រោះតែខ្ញុំគិតថា ខ្ញុំនឹងមិនពាក់វាទៀតទេ ព្រោះមិនចង់បង្ខំខ្លួនឯងទៀត...!!

1e851c00aae642ce34f073325c27de75វាក៏ដូចគ្នា មិនថាយើងបង្ខំខ្លួនឯងឱ្យជ្រើសរើស ឬទទួលយករបស់ដែលយើងមិនចូលចិត្ត ឬមនុស្សក៏ដូចគ្នាដែរ បើយើងមិនបានស្រឡាញ់សោះ ទោះនៅជាមួយយូរប៉ុនណា ក៏គ្មានក្ដីសុខ ផ្ទុយទៅវិញ វាបន្ថែមតែភាពតានតឹង និងសម្ពាធផ្លុវចិត្តពីមួយថ្ងៃទៅមួយថ្ងៃ ចុងក្រោយ ក៏នៅតែបោះបង់ចោលទៅម្ខាង.!

ការជ្រើសយកនរណាម្នាក់ ដែលយើងគ្រាន់តែចាប់អារម្មណ៍តែមួយគ្រាដំបូង​ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថាស្ដាយក្រោយ ដែលមិនគួរណាសម្រេចចិត្តភ្លាមៗ ទាំងដែលដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយថា ការពិតទៅគឺមនុស្សដែលខ្លួនស្រឡាញ់ និងចង់បានមិនមែនម្នាក់ហ្នឹងទេ។ មនុស្សដែលយើងស្រឡាញ់ពេញចិត្ត គឺមិនមែនជាគេម្នាក់ហ្នឹងឡើយ។

Aca8664226e4b3cd3df330edaa1ac001

ដូច្នេះហើយ យើងក៏មិនគួរបង្ខំចិត្តទៅទទួលយក ព្រោះតែចង់សាកល្នង ក្រែងពេលវេលាអាចឱ្យយើងប្ដូរចិត្ត វាមានភាគរយតិចណាស់ ដែលអាចកែប្រែចិត្តយើងបាននោះ ដូច្នេះ ធ្វើអ្វីកុំសម្រេចចិត្តព្រោះតែគ្មានជម្រើស ក៏បង្ខំចិត្តជ្រើសរើសទាំងខ្លួនមិនចង់ ឬមិនបានស្រឡាញ់ បើធ្វើបែបហ្នឹង មិនត្រឹមតែធ្វើបាបខ្លួនឯងទេ តែថែមទាំងធ្វើបាប រឹតតែមិនឱ្យតម្លៃដល់មនុស្ស ឬរបស់ដែលយើងបានបង្ខំចិត្តជ្រើសរើសថែមទៀតផង៕

E6ff38bbc88170cddd8aa2455f55771c

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ