ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាចិនពូកែរកស៊ីម្ល៉េះ ពូជចិនសុទ្ធតែមានៗ

ចិន ប្រកាន់គំនិត៥ចំណុច ដើម្បីទូន្មានខ្លួន ក៏ដូចជាប្រៀនប្រដៅ ដល់កូនចៅទាំងឡាយគឺ ៖

១. ឧស្សាហ៍ព្យាយាម

២. ស្មោះត្រង់

៣. គត់មត់

៤. រិះថាំ

៥. ស៊ូទ្រាំ

ហើយប្រកាន់នូវគោលជំហ៥ចំណុចទៀតគឺ ៖

១. លំបាកយ៉ាងណាក៏មិនបោះបង់។

២. គ្មានអ្វីដែលថាមិនងាចធ្វើបាននោះទេ លុះត្រាតែយើងមិនធ្វើ។

៣. ទោះពេលខ្លះអស់សង្ឃឹម តែមិនត្រូវបាក់ទឹកចិត្តឡើយ។

៤. ខ្ជិល គ្មានក្នុងវចនានុក្រមរបស់អ្នកមានទេ។

៥. ហត់ អាចឈប់សម្រាក តែមិនអាចផ្អាក ឬឈប់ដើរឡើយ។

China Ancient Marriage



អ្នកខ្លះតិះដៀល ជនជាតិចិន ស្អប់ចិន ព្រោះតែឃើញគេរកស៊ីមានបាន គិតថាគេកេងប្រវញ្ច កិបកេង បោកប្រាស់ តែធាតុពិត អ្នកដឹងទេថា គេប្រឹងណាស់ គេខំណាស់ ទើបគេអាចមានបានតកូនតចៅ។ គេរកស៊ី គេត្រូវតែចំណេញ លុយចេញលុយចូល គឺត្រូវតែច្បាស់លាស់គត់មត់ យើងធ្វើអត់បានដូចគេ កុំដៀលគេអី។ 

- ក្រោមថ្ងៃក្ដៅ ឬក្នុងផ្ទះបាយក្ដៅយ៉ាងណា ក៏គេនៅតែតស៊ូ ពុះពារ រកស៊ីមិនខ្លាចហត់ទេ។

- គេក្រោកតាំងពីម៉ោង ៣ ម៉ោង៤ ទៀបភ្លឺ ក្នុងការអូសរ៉ឺម៉ក រៀបចំអីវ៉ាន់ដើម្បីលក់ដូរ ចំណែកយើងវិញអី ដេកថ្ងៃចាំងគូថ ក្រោកមិនទាន់បាយព្រឹកផងហ្នឹង។

- ក្នុងផ្ទះសម្បែង គេរៀបចំល្អិតល្អន់ ស្អាតបាត ព្រោះគេផ្ដោតលើសិរីសួស្ដី ចំណែកយើងវិញអី ដីក្ដាំងដល់កន្លែងដេក អត់ខ្វល់។

- របស់ ឬម្ហូបអាហារសល់ គេកម្ដៅទុកហូបល្ងាច ឬអាចឆ្លៀតតដល់ស្អែក ចំណែកយើងវិញ មិនស៊ីទេរបស់សល់ ទុកដល់ផ្អូមមិនខ្ចីអើពើ ខ្ជះខ្ជាយណាស់។

Meat And Chicken Ancient China

- ចិនគេរិះថាំ គេគត់មត់ កុំទៅខឹងគេស្អប់គេ ដៀលថាគេគម្រិះម៉ៅស្វិតបេះមិនដាច់ គេបេះមិនដាច់នេះហើយ ទើបគេសល់ទ្រព្យ មានបានហូរហៀរនោះ។

- ចិនគេច្បាប់ទម្លាប់ គ្រួសារចិនគេមានវិន័យច្បាស់លាស់ ទើបកូនចៅគេអាចបានល្អ មិនផ្ដេសផ្ដាស គេគោរពចាស់ទុំដូនតា ចុះយើងវិញអី ឈ្លោះទាស់ ដណ្ដើមតែកេរ្តិ៍ម៉ែឪគ្នា ពេលខ្លះ ខ្មោចស្លាប់បត់ហើយ ទៅគាស់យកមកឈ្លោះដណ្ដើមទ្រព្យគ្នាទៀត មិនគិតខំរករៀងៗខ្លួនទេ។

- មានកម្មវិធី បុណ្យទាន ជួបជុំបងប្អូន គេសប្បាយអឺងកង សិរីសួស្ដីហេងៗ ត្រឹមហូបចុក បាយម្ហូបជុំគ្រួសារ ម៉ាក់ប៉ា ចុះយើងវិញ បុណ្យទានពេលណា ជះលុយទិញតែស្រាផឹក បានស៊ីបានផឹក ចាប់ផ្ដើមកាច វាយតប់ទាត់ធាក់ កាប់ចាក់គ្នា លែងស្គាល់បងប្អូន ឪពុកម្ដាយ សប្បាយប្រែក្លាយជាទុក្ខ ... ។

សុំអធ្យាស្រ័យ ខ្ញុំនិយាយដល់បុគ្គលមួយចំនួន មិនមែនថាដល់បងប្អូនខ្មែរទាំងអស់នោះឡើយ ហើយភាគច្រើននៃចិន គឺគេប៉ិន គេពូកែខាងរកស៊ីហ្នឹងមែន ជាក់ស្ដែង ក៏មានចិនខ្លះមិនល្អដូចគ្នា តែវាតិចបំផុត។

សូមពិចារណា និងបញ្ចេញមតិតាមការគួរ ដោយពាក្យសម្ដីសមរម្យ សុំអរគុណ!

Ancient_china

Chinese_makeup_for_lips61e10bf31dd9d40c179f

HuwQpg5FSfp3i9dg6gEozn66

Image

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ