ទ្រឹស្ដីសម្រាប់មនុស្សវ័យកណ្ដាល បើចង់សល់លុយកាក់ ទ្រព្យសម្បត្តិច្រើន

នៅពេលដែលឈានដល់វ័យមួយដែលសមគួរ ជាពិសេសគឺ វ័យកណ្ដាល​ អ្នកត្រូវយល់ពីហេតុផល និងមេរៀនទាំងនេះឱ្យបានច្បាស់ ៣ កុំប៉ះ ៣ កុំប្ដូរ ៣ កុំឱ្យធ្លាក់ថ្លោះធ្លោយ។ បើអ្នកអាចយល់ពីរឿងទាំងនេះ ជីវិតអ្នកនឹងមានភាពរុងរឿង សម្បូរសប្បាយ មានលុយ សល់ទ្រព្យកាន់តែច្រើន។

១. គោលការណ៍ទី ១ ៖ « ៣ យ៉ាង ហាមប៉ះពាល់ »

- ធនធានហិរញ្ញវត្ថុ ៖ កុំប៉ះអាជីព

អាជីព គឺជាការគាំទ្រដ៏រឹងមាំបំផុត។ មនុស្ស​រង​ទុក្ខ​អស់​មួយ​ជីវិត​ ដោយ​សារ​តែ​ពួក​គេ​ចង់​សាង​ខ្លួន​ឱ្យ​មាន​អនាគត​បើក​ចំហ។ ប៉ុន្តែ​ការ​ខិតខំ​ទាំងអស់​ គឺ​គ្រាន់តែ​ចង់​ស្វែងរក​ការងារ​ល្អ​អាច​ផ្តល់​ឱ្យ​ខ្លួនឯង​នូវ​ជីវិត​ដ៏​សុខ​ស្រួល​ជាង​។

ក្នុងវ័យកណ្តាល វាជារឿងពិតដែលថា ក្នុងរយៈពេលវែង វានឹងពិបាកសម្រាប់យើង ដើម្បីកុំឱ្យមានអារម្មណ៍ធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់យើង។ ភាពអត់ការងារធ្វើនៅក្មេង គឺជារឿងតូចតាច ប៉ុន្តែការអត់ការងារធ្វើក្នុងវ័យកណ្តាល នឹងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីជីវិត និងការងារថ្មី។ ចងចាំថា ការងារមិនបើកចំហដើម្បីផ្លាស់ប្តូរទេ។ អ្នកត្រូវតែយល់ថាពេលវេលាខ្លី ប៉ុន្តែហានិភ័យ គឺធំពេកហើយ។

១

- ទ្រព្យបម្រុង ៖ កុំប៉ះការសន្សំ

ការសន្សំ គឺជាការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់អ្នក អ្នកមិនដឹងថាថ្ងៃស្អែកនឹងនាំមកនូវអ្វីនោះទេ។ ដូច្នេះ​ការ​សន្សំ​សំចៃ ​គឺ​ជា​កាតព្វកិច្ច​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​ខ្លួន​អ្នក ​និង​គ្រួសារ​របស់​អ្នក។

មនុស្ស​ក្នុង​វ័យ​កណ្តាល​មាន​សម្ពាធ​ច្រើន ការ​អប់រំ​របស់​កុមារ ការ​ថែទាំ និង​ការ​ព្យាបាល​ចំពោះ​ឪពុកម្ដាយ។ ដូច្នេះ​លុយ​ដែល​សន្សំ​ទុក​ជា​លុយ​ដែល​ការពារ​គ្រួសារ។ បើ​មិន​ដល់​ជំហាន​ចុង​ក្រោយ​ទេ ដាច់ខាតកុំ​ប៉ះ​ប្រាក់​សន្សំ​។

- តម្រូវការអារម្មណ៍ ៖ កុំប៉ះទំនាក់ទំនងមិត្តភាព



ទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងជីវិត គឺទំនាក់ទំនង។ នៅពេលដែលមនុស្សឈានចូលវ័យកណ្តាល មិត្តភក្តិដែលគេស្គាល់ គឺជាមិត្តនឹងគ្នាជាងពាក់កណ្តាលជីវិត ដូច្នេះហើយ ចាំបាច់ត្រូវរាប់អានគ្នាឱ្យបានច្រើន កុំធ្វើអ្វីមិនគប្បី បណ្ដាលឱ្យប៉ះពាល់ដល់ទំនាក់ទំនង។

២. គោលការណ៍ទី ២ ៖ « ២ យ៉ាង ហាមផ្លាស់ប្ដូរ »

- ទោះ​លំបាក​ប៉ុនណា ​ក៏​មិន​អាច​ផ្លាស់​ប្តូរ​ប្រពន្ធ​បាន​ដែរ

ភរិយា​ និង​ស្វាមី​ដែល​បាន​ជម្នះ​ការ​លំបាក​ក្នុង​ពាក់​កណ្តាល​ជីវិត​របស់​ពួកគេ​ គឺ​ជា​ភរិយា​ដ៏​ស្មោះត្រង់បំផុត។ លើលោកនេះ ប្រពន្ធអ្នក គឺជាមនុស្សតែម្នាក់គត់ ដែលស្រលាញ់អ្នកពិតប្រាកដ។ មានប្រពន្ធ ទើបអ្នកមានគ្រួសារដ៏កក់ក្ដៅ។

២

- កុំផ្លាស់ប្តូរមិត្តភាពរបស់អ្នក

កូន​មិន​អាច​ជ្រើស​រើស​ឪពុក​ម្តាយ​របស់​ពួក​គេ ហើយ​ក៏​មិន​អាច​ស្រឡាញ់​បាន​ដែរ។ ទោះ​ជា​បង​ប្អូន​នៅ​ឆ្ងាយ​ក៏​នៅ​ចាំ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​មាន​អ្វី​កើត​ឡើង អ្នក​ដែល​ជួយ​យើង​គឺ​ជា​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ជានិច្ច។ ដូច្នេះហើយ មិត្តភាពមិនអាចផ្លាស់ប្តូរបានឡើយ ហើយគួរត្រូវគោរព និងថែរក្សាឱ្យបានល្អ។

៣. ៣ យ៉ាង​ដំបូង​ដែល​អ្នក​មិន​គួរ​បណ្ដោយឱ្យខ្លួនឱ្យលិចលង់នោះគឺ ទី១ ​អំពើ​ពេស្យាចារ និង​អំពើ​ផិត​ក្បត់។ ទីពីរ​កុំ​ធ្លាក់​ក្នុង​ល្បែង​ស៊ីសង។ ទី​៣ មិន​ត្រូវ​ធ្លាក់ក្នុងអំពើ ឬធ្វើទង្វើដែលខុសច្បាប់។

តណ្ហានឹងបំផ្លាញមនុស្សជាតិ ល្បែងស៊ីសង នឹងបំផ្លាញទ្រព្យសម្បត្តិ គ្រឿងញៀនបំផ្លាញជីវិតមនុស្ស។ អំពើទាំង ៣ នេះ គឺជាភ្លើងធំបំផ្លាញគ្រួសារទាំងមូល ម្យ៉ាងទៀត វត្ថុទាំង ៣នេះក៏ញៀន ធ្វើឱ្យពិបាកគ្រប់គ្រងតណ្ហាផងដែរ៕

ប្រភព ៖ Phunutoday / Knongsrok