ទ្រឹស្ដីទាំង ៧ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន

អ្នកដែលធ្លាប់ទស្សនាសាច់រឿងសាមកុក ទាំងអស់ និងអ្នកនិយមតាមដានរឿងភាគចិន គ្មានអ្នកណាម្នាក់ដែលមិនស្គាល់តួអង្គ ជូកឺលៀង ឬ ហៅ​ម្យ៉ាងទៀតថា “ខុងមិញ” នោះទេ។

តួអង្គរបស់លោកបង្ហាញនូវភាពឆ្លាតវៃ ចេះដឹងមេឃដី កាលៈ​ទេ​សៈ​​យ៉ាងច្បាស់ ជា​ពិសេសការដឹកនាំ ទស្សនៈនយោបាយល្អៗជាច្រើន ដែលត្រូវបានគេចែករំលែក និងសិក្សាជាផ្នែកនៃ​សតិ​បញ្ញារបស់អ្នកសិក្សា​គ្រប់​គ្នា។

“សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែល នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។

១. “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!”

មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។

មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង ដែលគេអាចចូលកៀកយើងនិងបង្កគ្រោះថ្នាក់ដល់យើងសាហាវជាងសត្រូវពិតរបស់យើងទៀត ព្រោះសត្រូវពិតយើងអាចដឹងខ្លួនមុន និងតែងប្រុងប្រយ័ត្នចំពោះគេមិនងាយឱ្យមកក្បែរបានឡើយ។

ហេតុនេះត្រូវដឹងឱ្យច្បាស់នរណាជាមិត្តពិត នរណាជាសត្រូវពិត និងនរណាជាមិត្តក្លែងក្លាយ!

២. “បើអ្នកគួរទៅ ទៅបាត់ ទើបអ្នកគួរមក អាចមកបាន!”

“សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែ នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។

៣. “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!”

មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។

មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង ដែលគេអាចចូលកៀកយើងនិងបង្កគ្រោះថ្នាក់ដល់យើងសាហាវជាងសត្រូវពិតរបស់យើងទៀត ព្រោះសត្រូវពិតយើងអាចដឹងខ្លួនមុន និងតែងប្រុងប្រយ័ត្នចំពោះគេមិនងាយឱ្យមកក្បែរបានឡើយ។



ហេតុនេះត្រូវដឹងឱ្យច្បាស់នរណាជាមិត្តពិត នរណាជាសត្រូវពិត និងនរណាជាមិត្តក្លែងក្លាយ!

៤. “ទេវតាមានភ្នែក ជញ្ជាំងមានត្រចៀក! បើមិនចង់ឱ្យគេដឹង លុះត្រាតែខ្លួនកុំប្រព្រឺត្តិ!”

សង្គមសព្វថ្ងៃជាសង្គមបច្ចេកវិទ្យា និងមានការតាមដានសន្តិសុខខ្ពស់ ហេតុនេះយើងដាច់ខាតមិនត្រូវប្រព្រឹត្តិអំពើពុំគប្បីណាមួយដែលខុសចាកនឹងច្បាប់ឡើយ ព្រោះមុននឹងក្រោយវាគង់តែបែកធ្លាយ ដោយសារភស្ដុតាងណាមួយ ឬដោយសារមនុស្សជំនិតទម្លាយវាចេញ។

មានតែវិធីម្យ៉ាងគត់ដែលកុំឱ្យបែកការ គឺកុំប្រព្រឹត្តទង្វើខុសឆ្គងទាំងនោះ!

៥. “បើមិនអាចរកចៅហ្វាយល្អឱ្យខ្លួនបាន បង្កើតចៅហ្វាយល្អមួយឱ្យខ្លួនឯងទៅ!”

បើធ្វើការឱ្យគេចាំបាច់ណាស់ត្រូវមានចៅហ្វាយល្អដើម្បីទទួលបានលក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍខ្លួនកាន់តែខ្លាំង។ បើពុំមានចៅហ្វាយបែបនេះទេ ធ្វើការឯករាជ្យជាចៅហ្វាយខ្លួនឯងវាប្រសើរជាង។

៦. “បើអ្នកគួរទៅ ទៅបាត់ ទើបអ្នកគួរមក អាចមកបាន!”

បើសិននរណាម្នាក់ចាកចេញពីជីវិតអ្នក មិនចាំបាច់យំសោកបោកខ្លួនសោកស្ដាយគេទេ ព្រោះការដែលគេចេញទៅវាជាការផ្ដល់ឱកាសឱ្យមនុស្សដែលគួរចូលមកអាចចូលមកបាន។ ចូរបើកផ្លូវឱ្យអ្នកដែលមិនសាកសមនឹងនៅជាមួយអ្នកចេញទៅ និងទទួលអ្នកដែលសាកសមជាងនោះ។

៧. “បើមានអ្នកសម្ដែងល្ខោន គឺត្រូវតែមានអ្នកមើលល្ខោន!”

សព្វថ្ងៃមិនខ្វះទេ ការសម្ដែងបំភ័នភ្នែកធ្វើល្អនៅនឹងមុខតែក្រោយខ្នងយ៉ាងម៉េចខ្លះយើងមិនដឹង។ តែពេលខ្លះបើទោះបីយើងដឹងថាគេសម្ដែង ក៏យើងអាចក្លែងធ្វើជាអ្នកទស្សនាបានដែរ ដោយបណ្ដោយឱ្យគេសម្ដែងតាមចិត្តចុះ កុំតែបណ្ដោយខ្លួនឱ្យចូលអន្ទាក់គេបានហើយ។

បែបនេះគេអាចហៅម្យ៉ាងទៀតថា “ចារកម្ម” ដែលយើងធ្វើពុតជាចាត់ល្បិចគេ ហើយបញ្ឆោតគេឱ្យចូលអន្ទាក់យើងវិញ។