ទម្លាប់លើគ្រែគេង ដ៏សាមញ្ញទាំង ៥ ដែលធ្វើឱ្យភរិយាស្រឡាញ់អ្នកខ្លាំង គ្រួសារក៏មានសុភមង្គល

ក្នុងនាមជាបុរសដ៏ល្អម្នាក់ ក៏ជាស្វាមីដ៏ល្អ បុរសគួរតែដឹងពីវិធីចងចិត្តភរិយាបែបងាយៗ និងសាមញ្ញ បើទោះជាអ្នកមិនស្អាតក៏ដោយ ក៏អាចធ្វើឱ្យប្រពន្ធស្រឡាញ់អ្នកខ្លាំង គ្រួសារក៏កាន់តែមានភាពរីករាយ និងសុភមង្គលផងដែរ។

១. ផ្តល់ឱ្យប្រពន្ធរបស់អ្នកនូវកន្លែងដែលស្រួលក្នុងការគេង

ប្រសិនបើអ្នកមានទម្លាប់គេង ក្នុងបរិវេនគ្រែធំទូលាយ ប៉ុន្តែប្តីរបស់អ្នកនៅតែសុខចិត្តបណ្ដោយខ្លួន និងមិនត្អូញត្អែរ នោះបញ្ជាក់ថាគាត់ជាបុរសដ៏អស្ចារ្យម្នាក់។ ដោយសារតែប្តីបែបនេះយល់ថា ស្ត្រីមានថ្ងៃលំបាកក្នុងការងារ និងមើលថែកូន ដូច្នេះហើយទើបពួកគេចង់ឱ្យប្រពន្ធរបស់ពួកគេបានសុខស្រួលបំផុតនៅពេលគេងក្នុងកន្លែងត្រឹមត្រូវដែលពួកគេចង់បាន។

Image_2022 04 30_121328163

២. តែងតែថើបប្រពន្ធរបស់អ្នករាល់ព្រឹកនៅពេលអ្នកភ្ញាក់

ការថើបថ្នមៗរបស់ស្វាមីចំពោះភរិយា សូម្បីតែការថើបលើថ្ងាសក្រោយរាត្រីដ៏រីករាយក៏ជាទង្វើមួយដែលបង្ហាញថាបុរសស្រឡាញ់ប្រពន្ធខ្លាំងណាស់។ ដូច្នេះហើយ នៅពេលដែលអ្នកក្រោកពីដំណេករាល់ព្រឹក អ្នកគួរតែថើបថ្ងាសភរិយាថ្នមៗ នោះជាការថ្នាក់ថ្នមដ៏កក់ក្ដៅ សម្រាប់មនុស្សស្រីនៅពេលភ្ញាក់ពីគេង។

៣. តែងតែធ្វើឱ្យប្រពន្ធមានអារម្មណ៍ស្រស់ស្រាយរាល់ព្រឹកពេលក្រោកពីដំណេក

ទង្វើ​ដែល​ក្លាហាន​ពេល​ព្រឹក​ព្រលឹម​ដូច​ជា ​រៀបចំ​អាហារ​ពេល​ព្រឹក​ឱ្យ​ប្រពន្ធ ឬ​រៀបចំ​សម្លៀក​បំពាក់​ឱ្យ​ប្រពន្ធ​ទៅ​ធ្វើការ នោះ​បញ្ជាក់​ថា​គាត់​ស្រឡាញ់​ប្រពន្ធ។ បុរសដែលគួរស្រលាញ់ប្រពន្ធរបស់គាត់ មិនត្រឹមតែបង្ហាញពីការស្រលាញ់របស់គាត់នៅលើគ្រែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រចាំថ្ងៃតូចតាចដែលបង្ហាញពីការស្រលាញ់របស់គាត់ចំពោះប្រពន្ធរបស់គាត់មួយផ្នែកផងដែរ។



Image_2022 04 30_121334848

៤. តែងតែគ្របដណ្ដប់ភួយឱ្យប្រពន្ធ ពេលខ្លួនភ្ញាក់ពីគេង

មុនពេលចូលគេង ឬភ្ញាក់ពីគេងពាក់កណ្តាលអធ្រាត្រ គាត់តែងតែចង់មើលថាតើអ្នកបានយកភួយមកគ្របឬអត់។ ពេល​ខ្លះ​គាត់​ថែម​ទាំង​កែ​ខ្នើយ​ដេក​ឱ្យ​ប្រពន្ធ​ទៀត​ផង។

នៅរដូវក្ដៅ គាត់ក៏តែងតែយកចិត្តទុកដាក់ កែសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឱ្យសមស្រប ដើម្បីកុំឱ្យប្រពន្ធគាត់ត្រជាក់ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។ នារី​ណា​ដែល​អាច​យក​ប្ដី​បែប​នេះ​នឹង​មាន​សុភមង្គល​មិន​ខាន។

៥. ម៉ាស្សាសម្រាប់ប្រពន្ធ

ស្ត្រីទាំងអស់ចូលចិត្តអារម្មណ៍នេះ។ នេះ​ប្រហែល​ជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ស្វាមី​អាច​ធ្វើ​សម្រាប់​ភរិយា​របស់​ខ្លួន​បន្ទាប់​ពី​នឿយ​ហត់​ក្នុង​ការងារ។ បុរសដែលស្រឡាញ់ប្រពន្ធខ្លាំង គាត់តែងតែម៉ាស្សាឱ្យប្រពន្ធ ទាំង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទង្វើ​ដ៏ល្អបំផុត​សម្រាប់​ស្វាមី​ដែល​ស្រឡាញ់​ភរិយា។ ទង្វើនេះក៏បញ្ជាក់ថា គាត់ខ្វល់ខ្វាយពីការលំបាករបស់អ្នក យល់ដឹងពភាពហត់នឿយរបស់ប្រពន្ធ ក៏មិនខ្លាចនឹងបង្ហាញការយកចិត្តទុកដាក់ចំពោះនារីជាទីស្រឡាញ់ដែរ៕

ប្រភព ៖ Phunutoday / Knongsrok