ទម្លាប់ទាំង១០របស់សហគ្រិនជោគជ័យលើពិភពលោក!

មេរៀនដ៏ល្អដែល​យើងអាចរៀន គឺរៀនពីបទពិសោធន៍នានាតាមរយៈការអង្កេតមើលទៅលើអ្នកដែល​ជោគជ័យនៅលើពិភពលោក។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្តន៍ នឹងជួយឲ្យភាពជាអ្នក​ដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង អភិវឌ្ឍការសម្រេចចិត្តនិងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជា​ស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។​

ដូច្នេះមនុស្សគ្រប់គ្នាអាចបើកចិត្តទទួលយកចំនុចទាំង១០ដូចខាងក្រោមនេះបាន ព្រោះការពិតគេមានចំណុចល្អៗ ដល់ទៅ១០យ៉ាងប្រាកដជាមិនមានការសោកស្តាយឡើយបើបានអាន៖

១. ស្រលាញ់ការងារដែលខ្លួនមាន៖

អ្នករស់ដើម្បីបង្កើត​ផលិតផល​ថ្មីល្អៗក្នុងការជួយបង្កើត​ស្នាមញញឹមដល់អតិថិជនរបស់អ្នក។ ការធ្វើការងារ​គឺមិនមែនគិតតែលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើការ​ផ្លាស់ប្តូរស្ថានភាពរស់នៅដ៏ល្អមួយដល់សង្គម។

២. បង្កើតទំនាក់ទំនងឲ្យកាន់តែច្រើន៖

ការ​បង្កើតបណ្តាញទំនាក់ទំនងគឺមិនត្រឹមតែស្វែងរកអតិថិជនបន្ថែមនោះទេ ប៉ុន្តែថែមទាំងជួបមនុស្សផ្សេងៗដែល​មានឆន្ទះដូចអ្នក នឹងអាចជួយអ្នករីកចម្រើនបន្តទៅមុខទៀត។

៣. បន្តការរៀនឥតឈប់ឈរ៖

អ្នកមិនអាច​បង្កើតអាជីវកម្មមួយដែល​អ្នកមិនយល់ ឬដោយប្រើបច្ចេកវិទ្យាហួសសម័យនោះឡើយ។ ការយល់ដឹងច្បាស់ពីវិស័យអាជីវកម្មរបស់អ្នក​និងបច្ចេកវិទ្យាចុងក្រោយ គឺចាំបាច់ណាស់សម្រាប់អ្នកជាសហគ្រិន។ ចូររៀនអ្វីមួយថ្មីៗជា​រៀងរាល់ថ្ងៃ។

៤. ធ្វើការងារណាដែល​ជាជំនាញរបស់ខ្លួនពិតប្រាកដ៖

ស្ថាបនិករបស់ក្រុមហ៊ុន Zappos បាននិយាយថា “ចូរកុំលេងល្បែងណាដែល​អ្នកមិនយល់ឲ្យសោះ ទោះបីជាអ្នកមើលឃើញមនុស្ស​ជាច្រើនបាន​បង្កើតលុយពីវាបានច្រើនក៏ដោយ”។ ការយល់ឲ្យបានស៊ីជម្រៅទៅលើវិស័យអាជីវកម្មរបស់ខ្លួនឯង គឺមានសារៈសំខាន់អាចធ្វើឲ្យអ្នកជោគជ័យបាន។

VegNews.Zappos

៥. ផ្តល់ជូនលើសពី​ការរំពឹងគិតរបស់អតិថិជន៖

លោក Larry Page ស្ថានិកក្រុមហ៊ុន Google បានលើកទឹកចិត្តសហគ្រិនគ្រប់រូបឲ្យ​ផ្តល់ជូននូវផលិតផលឬសេវាកម្មរបស់គេលើសពីការ​រំពឹងចង់បានរបស់​អតិថិជន។ បើអាចធ្វើបាន វានឹងជួយបង្កើតនូវចំនាប់អារម្មណ៍​និងទំនុកចិត្តលើយីហោរបស់អ្នកកាន់តែខ្លាំងក្លា។



Larry Page

៦. វិនិយោគលើខ្លួនឯង៖

ចូរចំនាយពេលវេលាឲ្យបានច្រើនដើម្បីអភិវឌ្ឍន៍ខ្លួនអ្នក។ លោក Satya Nadella ជា CEO ក្រុមហ៊ុន Microsoft​ បានសរសេរនៅក្នុងអ៊ីម៉ែលរបស់គាត់ទៅកាន់បុគ្គលិកថា “ខ្ញុំបានទិញសៀវភៅជាច្រើនបើទោះបីជាខ្ញុំដឹងថាអានមិនចប់ ហើយបានចុះឈ្មោះរៀនតាម Online ជាច្រើនបើទោះបីជាខ្ញុំដឹងថារៀនមិនបានទាំងអស់ក៏ដោយ។”

Satya Nadella

៧. ចេះសម្របតាមតម្រូវការទីផ្សារ​និង​អតិថិជន៖

តម្រូវការអតិថិជនគឺផ្លាស់ប្តូរទៅតាមការផ្លាស់ប្តូរនៃសង្គមសម័យទំនើប។ ចូរអ្នករៀនឲ្យចេះសម្រប​និងផ្លាស់ប្តូរឆាប់រហ័សនៃអាជីវកម្មដើម្បីបំពេញតម្រូវការទៅ​តាមការផ្លាស់ប្តូរនាសម័យនេះ។

៨. ទទួលយក​និងផ្តល់មតិយោបល់៖​

ការផ្តល់យោបល់ដោយស្មោះត្រង់ដល់បុគ្គលិកដែល​កំពុងបំពេញការងារ ហើយអ្នកក៏ត្រូវស្តាប់មតិយោបល់ពីអ្នកទាំងនោះផងដែរដើម្បីកែលម្អនិងធ្វើការងារអ្នកកាន់តែប្រសើរឡើង។​

៩. បើចិត្តទូលាយក្នុងការទំនាក់ទំនង៖

ចូរធ្វើឲ្យខ្លួនអ្នកអាចឲ្យបុគ្គលិក​សួរសំនួរ បង្ហាញនូវការ​បារម្មណ៍ និងសន្ទនាជាមួយបានគ្រប់ពេល ហើយផ្តល់នូវការសរសើរ ការណែនាំ និងផ្តល់មតិយោបល់គ្រប់ពេលវេលា។

១០. ស្គាល់អតិថិជន​ឲ្យច្បាស់៖

ចូរធ្វើឲ្យទំនាក់ទំ​នងរបស់អ្នកជាមួយអតិថិជនប្រៀបដូចជា​គ្រួសារតែមួយរបស់អ្នក។ ចូរស្គាល់អតិថិជនឲ្យខ្លាំងជាងគូប្រកួតប្រជែងរបស់អ្នកដើម្បីផ្តល់នូវដំណោះស្រាយដែលពួកគេត្រូវការពិតប្រាកដពីអ្នក។​

ប្រភព៖ yourstory.com