ទម្រង់មុខទាំង ៨ បង្ហាញពីបុគ្គលិកលក្ខណៈខាងក្នុងរបស់អ្នក

ជាការពិតណាស់ ទម្រង់មុខ ក៏អាចបង្ហាញពីធាតុពិតខាងក្នុង និងចរិតជាក់ស្ដែងរបស់មនុស្សម្នាក់ៗបានយ៉ាងច្បាស់ដែរ។ តោះ! តើអ្នកមានទម្រង់មុខបែបណា? ទៅសាកល្បងមើលទាំងអស់គ្នា។

១. មុខធំទូលាយ

Image_2022 03 28_175339

អ័រម៉ូន Testosterone និង estrogen មានឥទ្ធិពលលើអាកប្បកិរិយា និងមុខរបស់មនុស្សម្នាក់ៗ។ អ័រម៉ូន Testosterone ខ្ពស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងឆ្អឹងថ្គាមកាន់តែរឹងមាំ និងអ័រម៉ូន estrogen ខ្ពស់ ដែលផ្សារភ្ជាប់ទៅនឹងថ្ងាស នាំឱ្យថ្ងាសរលោង បបូរមាត់ផ្កាឈូក និងទន់។ ចំពោះស្ត្រី ដែលមានលក្ខណៈ បែបនេះ ច្រើនតែជាមនុស្សស្រីដែលមានមន្តស្នេហ៍ ទាក់ទាញយ៉ាងខ្លាំង។ ចំណែកបុរសវិញ ច្រើនតែជាមនុស្សមុះមុត មានជំនឿចិត្ត ទំនុកចិត្តខ្ពស់។

២. មុខរាងមូល

Image_2022 03 28_175343

ស្ត្រីដែលមានទម្រង់មុខមូល ភាគច្រើនជាមនុស្សដែលមានចិត្តធំទូលាយ មនុស្សនេះជាធម្មតាមានចរិតស្លូតបូត សុភាពរាបសារ ហើយចូលចិត្តយកអាសារចំពោះអ្នកដទៃ មិនសូវជាខ្វល់ពីខ្លួនឯងប៉ុន្មានទេ។ យ៉ាងណាមិញ មនុស្សទាំងនេះ រមែងបំពេញសេចក្ដីត្រូវការរបស់អ្នកដទៃ បានល្អជាងសេចក្ដីត្រូវការរបស់ខ្លួនឯង មនុស្សប្រភេទនេះ ងាយនឹងត្រូវគេបោកប្រាស់ និងធ្វើបាបណាស់។

៣. មុខរាងពងក្រពើ

Image_2022 03 28_175348

ទម្រង់មុខពងក្រពើ គឺជា​ប្រភេទទម្រង់មុខដែលមានរាងវែង ឆ្អឹងថ្គាមធំ មនុស្សដែលមានទម្រង់មុខប្រភេទនេះ ច្រើនតែជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងងាយចុះសម្រុងជាមួយនឹងមនុស្សជុំវិញខ្លួន។ យ៉ាងណាមិញ មិនមែនមានន័យថា មនុស្សនេះចូលចិត្តប្រឡូកក្នុងសង្គម ដែលមានមនុស្សច្រើននោះឡើយ គ្រាន់តែជាដឹងពីវិធីប្រាស្រ័យទាក់ទង និងសាងទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ។

៤. មុខរាងបេះដូង

Image_2022 03 28_175353

មុខរាងបេះដូង ត្រូវកំណត់ឡើងដោយមុខដែលមានថ្ងាសធំ តែចង្កាតូច ដូចជាត្រីកោណដាក់បញ្ច្រាស។ មនុស្សទាំងនេះ ជាធម្មតាមានជំនាញវិភាគ និងសង្កេតយ៉ាងល្អិតល្អន់ ហើយក៏ជាមនុស្សដែលមើលទៅរឹងមាំ តែក៏រឹងរូសណាស់ដែរ។ មនុស្សទាំងនេះ មានថាពលពេញលេញ ដឹងពីគោលដៅ និងអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីសម្រេចកិច្ចការងាររបស់ខ្លួន។

លើសពីនេះ មនុស្សទាំងនេះ ក៏មានភាពច្នៃប្រតិដ្ឋខ្ពស់ និងតែងមានអារម្មណ៍ល្អផងដែរ តែយ៉ាងណា ពួកគេក៏តែងមានអារម្មណ៍ប្រែប្រួល និងផ្លាស់ប្ដូរការសម្រេចចិត្តយ៉ាងឆាប់រហ័ស តាមមិនទាន់។ និយាយចំពោះស្នេហា មនុស្សទាំងនេះ​ក៏ងាយដាក់ចិត្តស្រឡាញ់ ហើយក៏ឆាប់ណាយចិត្តដូចគ្នា។

៥. មុខរាងពេជ្រ



Image_2022 03 28_175357

មនុស្សដែលមានទម្រង់មុខប្រភេទនេះ គឺជាមនុស្សដែលពូកែខាងគ្រប់គ្រង មិនថាចំពោះខ្លួនឯងនោះទេ ពួកគេក៏ចូលចិត្តគ្រប់គ្រង បង្គាប់បញ្ជាចំពោះអ្នកដទៃផងដែរ។ មនុស្សទាំងនេះចូលចិត្តភាពឥតខ្ចោះ ម្ល៉ោះហើយ ពួកគេតែងតែសង្កេត និងតាមដានយ៉ាងលម្អិតចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។

៦. មុខរាងចតុកោណ

Image_2022 03 28_175403

មនុស្សដែលមានទម្រង់មុខនេះ ច្រើនតែផ្ទុកថាមពលធម្មជាតិច្រើន និងមានអត់ធន់ខ្ពស់ណាស់។ មនុស្សទាំងនេះ ក៏មានសមត្ថភាពក្នុងការរៀបគម្រោងធំៗ មានគំនិតវិភាគ ឆ្លាតវៃ និងមុះមុតខ្លាំង បើទោះបីជាពួកគេស្ថិតក្នុងស្ថានភាពលំបាក ឬស្ត្រេសយ៉ាងណាក៏ដោយ ក៏មនុស្សនេះនៅតែអាចរកឱកាសអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ។

៧. ទម្រង់មុខកូនក្មេង

Image_2022 03 28_175408

មនុស្សដែលមានមុខដូចកូនក្មេង ដែលភ្នែកធំៗ ចង្កាតូច ច្រមុះតូច ភាគច្រើនជាមនុស្សស្លូតបូត ស្មោះត្រង់ ល្ងង់ឆោត ងាយនឹងត្រូវគេបោកប្រាស់ណាស់។ មនុស្សទាំងនេះ​មានភាពស្មោះត្រង់ពីធម្មជាតិ ចិត្តគំនិតស្អាតស្អំ ប្រៀបដូចជាកូនក្មេងអ៊ីចឹង។ បើជាស្ត្រីអាចរាប់បានថា ជាមនុស្សស្រីដែលមានភាពទាក់ទាញ និងគួរឱ្យស្រឡាញ់បំផុត។

៨. មុខមានស្នាមជ្រួញច្រើន

Image_2022 03 28_175412

ស្នាមជ្រួញ ក៏អាចបកស្រាយច្រើនពីមនុស្សម្នាក់ៗបានដែរ។ ដូច្នេះហើយ មនុស្សដែលមានស្នាមជ្រួញនៅចំកណ្ដាលថ្ងាស ជាមនុស្សដែលមានភាពរឹងមាំ មានមហិច្ឆតា និងចូលចិត្តផ្សងព្រេង។

មនុស្សដែលមានជើងក្អែក នៅកន្ទុយភ្នែក ជាមនុស្សដែលមានភាពរីករាយ និងចូលចិត្តគិតវិជ្ជមានច្រើន ប៉ុន្តែមានពេលខ្លះ បើពួកគេមានបញ្ហា និងគិតច្រើនខ្លាំងពេក ងាយនឹងកើតស្ត្រេស និងមានជំងឺបាក់ទឹកចិត្តយ៉ាងងាយ។

ចំណែកឯស្នាមជ្រួញនៅជុំវិញមាត់ បង្ហាញពីភាពរឹងរូស និងតានតឹងខ្លាំង ដោយសារតែការគិតអវិជ្ជមាន ចាក់ស្មុគខ្លាំងពេក ទើបធ្វើឱ្យកើតមានបញ្ហានេះកើតឡើង៕

ប្រភព ៖ បរទេស / Knongsrok