តោះ! អ្នកដែលមានឈាមប្រភេទ O មកដឹងពីបុគ្គលិកលក្ខណៈ គុណសម្បត្តិ និងប្រការគួរចៀសវាង សម្រាប់សុខភាពរបស់អ្នក

ប្រភេទឈាម ក៏អាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗដែរ។

១. ប្រភេទឈាមឯកទេស

អ្នកដែលមានឈាមប្រភេទ O+ អាចផ្ទេរឈាមទៅក្រុម ៤ ផ្សេងទៀតរួមមាន ៖ O+, A+, B+ និង AB+ ។ ខណៈពេលដែលឈាមប្រភេទ O- អាចផ្គត់ផ្គង់ឈាមដល់ក្រុមចំនួន ៨ ផ្សេងទៀត ព្រោះមិនមានអង់ទីករA, និង B នៅលើផ្ទៃកោសិកាឈាមក្រហមទេ ដូច្នេះវាមិនមានផលប៉ះពាល់ ឬវាយប្រហារដោយប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលឡើយ។ ដូច្នេះឈាមប្រភេទ O ត្រូវបានគេចាត់ទុកថាជា“ ប្រភេទឈាមសកល” ដែលអាចផ្ទេរបានក្នុងករណីភាគច្រើន ដែលត្រូវការការបញ្ចូលឈាមជាបន្ទាន់។ នេះក៏ជាប្រភេទឈាមដែលមានសុវត្ថិភាពបំផុត ក្នុងការផ្តល់ឱ្យទារកនៅពេលដែលពួកគេមិនមានប្រព័ន្ធភាពស៊ាំពេញលេញ។

២. អាចទទួលបានតែប្រភេទឈាមតែមួយ

ម្ចាស់ឈាមប្រភេទ O+ អាចទទួលយកបានតែឈាមរបស់មនុស្សដែលមាន O + និង O- ដូចគ្នាតែប៉ុណ្ណោះ។ អ្នកដែលមានឈាមប្រភេទ O អាចទទួលយកតែឈាមពីអ្នកដែលមានឈាមប្រភេទ O តែក្នុងករណីបន្ទាន់ ក៏អាចជំនួសដោយប្រភេទឈាម O+ បានដែរ។

Shutterstock 1430437769 159487 5494 3451 1594873064

៣. ហានិភ័យសុខភាពដែលអាចកើតមាន

ការសិក្សាខ្លះបានបង្ហាញថា អ្នកដែលមានឈាមប្រភេទ O ងាយនឹងឆ្លងបាក់តេរី វីរុសដែលបង្កឱ្យកើតមានជំងឺដូចជា ប៉េស្ត ជំងឺអាសន្នរោគ របេង និងឡើងកូនកណ្ដុរ (ក្រឡទែន)។ ជាពិសេសអ្នកដែលមានឈាមប្រភេទ O ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជា ដំបៅក្រពះ ៣៥ ភាគរយ ច្រើនជាងប្រភេទឈាមប្រភេទ A, B, AB ។

៤. អត្ថប្រយោជន៍​ចំពោះ​សុខភាព



បើប្រៀបធៀបទៅនឹងអ្នកដែលមានឈាមប្រភេទ A, B ឬ AB, អ្នកដែលមានឈាមប្រភេទ O មានហានិភ័យទាបនៃការកើតមានជំងឺសរសៃឈាមបេះដូង ប្រព័ន្ធឈាមរត់ និងជំងឺសរសៃប្រសាទ។ ការសិក្សាក៏បានបង្ហាញផងដែរថា អ្នកដែលមិនមានឈាមប្រភេទ O មានហានិភ័យខ្ពស់ ២៥ ភាគរយក្នុងការកើតជំងឺមហារីកលំពែង ជាងអ្នកដែលមានប្រភេទឈាមនេះ។

៥. ប៉ះពាល់ដល់បុគ្គលិកលក្ខណៈ

នៅប្រទេសជប៉ុន ការសិក្សាជាច្រើនត្រូវបានធ្វើឡើងដើម្បីស្វែងរកទំនាក់ទំនងរវាងបុគ្គលិកលក្ខណៈ និងប្រភេទឈាម។

ដូច្នោះហើយអ្នកដែលមានឈាមប្រភេទ O ច្រើនតែមានទឹកចិត្តសប្បុរស ស្មោះត្រង់ គោរពសច្ចៈ និងមានភាពជោគជ័យខាងផ្នែកហិរញ្ញវត្ថុផងដែរ។ អ្នកដែលមានឈាមប្រភេទ O ក៏មានលក្ខណៈសមល្អដែរ ក្នុងការបង្កើតគ្រួសារដ៏ល្អឥតខ្ចោះ ជាមួយមនុស្សដែលមានប្រភេទឈាមដូចគ្នា ឬអ្នកដែលមានឈាមប្រភេទA៕

Shutterstock 1705164301 159487 2138 4526 1594873063

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne