តោះ! យើងមកមើលអំពីជីវិប្រវត្ត ខុងមីង ឬជូកឺលាំង ដែលជាទីប្រឹក្សាដ៏ល្បីឈ្មោះម្នាក់នៅក្នុងនគរស៊ូ

អ្នកទាំងអស់គ្នាភាគច្រើនបានធ្លាប់ឮ និងធ្លាប់ទស្សនាអំពីខ្សែរភាពយន្ត សាមកុក (សង្គ្រាមបីនគរ) រួចមកហើយ នៅក្នុងនោះ មានតួរអង្គដែលពោរពេញដោយសមត្ថភាពជាច្រើនរូប ក្នុងចំណោមនោះផងដែរ ក៏មានតួអង្គដែលលេចធ្លោម្នាក់មានឈ្មោះថា ខុងមីង ឬជូកឺលាំង។

ដូច្នេះថ្ងៃនេះដើម្បីស្រាយចម្ងល់មិត្តអ្នកអានមួយចំនួនដែលចង់ដឹង ចង់ស្គាល់អំពីជីវប្រវត្តិរបស់លោក ថាតើលោកមានទីកំណើត និងគ្រួសារដូចម្តេចខ្លះ ដូច្នេះសូមចូលរួមអានទាំងអស់គ្នា។

ខុងមីង ឬជូកឺលាំង លោកនៅមានឈ្នោះហៅក្រៅមួយទៀតថា នាគដេក លោកកើតនៅថ្ងទី ៨ ខែ តុលា ឆ្នាំ ១៨១ ដល់ ២៣៤ លោកបានចែកឋាននៅក្នុងអាយុ ៥៣ឆ្នាំ លោកកើតនៅក្នុងស្រុកឡាំងយៀ បច្ចុប្បន្ននៅក្នុងខេត្តសានតុង ភាគនិរតី ក្នុងគ្រួសារជាមន្ត្រី លោកគឺជាអ្នកប្រាជ្ញដ៏ពូកែម្នាក់ និងជាទីព្រឹក្សាដ៏មានសមត្ថភាព ស្ទើរតែគ្មានពីរក្នុងលោក។ លោកក៏ជាទីប្រឹក្សាដ៏ស្មោះត្រង់ម្នាក់ និងជាមន្ត្រីដែលមានគម្រូល្អ របស់ ស្តេច លាវប៉ី ឬជាអធិការបតី នៃនគរស៊ូហានផងដែរ ។

ខុងមីងមានបងប្អូន៥នាក់ បងប្រុសច្បងឈ្មោះ ជូកឺចីន ប្អូនប្រុស ជូកឺជីន និងបងស្រីពីរនាក់ទៀត។

Image_2021 12 09_120035

ខុងមីងបានរៀបការជាមួយនារីម្នាក់ឈ្មោះថា ហ័ង យៀកអ៊ីន ដែលគេរាល់គ្នាបាននិយាយតគ្នាថា នាងមានរូបអាក្រក់ សក់ពណ៌លឿង សម្បុរខ្មៅ តែដោយសារការផ្សំផ្គុំរបស់របស់ឪពុកនាង គឺ លោកហ័ង ឆឹងយាន ព្រោះតែលោកយល់ថា ខុងមីងមានសមត្ថភាពពូកែ ប្រាជ្ញាឈ្លាសវៃ ដ្បិតតែកូនស្រីខ្លួនមានរូបអាក្រក់មែនពិត តែនាងជានារីមានប្រាជ្ញាឈ្លាសវៃលើសគេ (នៅក្នុងប្រវត្តិសាស្រ្តបានសរសេរថា នាងមានប្រាជ្ញាឈ្លាសវៃជាងជូកឺលាំងទៅទៀត)។

ខុងមីងមិនបានស្អប់ខ្ពើមចំពោះរូបនាងឡើយ ក៏យល់ព្រមដណ្តើមនាងមកធ្វើជាប្រពន្ធ ពេលដែលលោកមានអាយុ ៤៧ឆ្នាំ លោកមានកូនប្រុសម្នាក់គត់ឈ្មោះថា ជូកឺចាន។

#តើខុងមីងមានចំណេះដឹងអ្វីខ្លះទៅ?

ខុងមីងចេះវិជ្ជាជាច្រើនដូចជា ក្បួនសឹក អក្សរសាស្រ្ត តារាសាស្រ្ត ភូមិសាស្រ្ត ចិត្តសាស្រ្ត និង ទស្សនៈវិជ្ជា់ បូករួមអ្វីដែលពិសេសជាងនេះ ខុងមីងក៏ជាអ្នកស្រាយគម្ពីយន្ត៨ទិស ឬប៉ាគ័រ ផងដែរ ។ ដែលទាំងនេះ គឺខុងមីងរៀនពីគ្រូផ្សេងគ្នាទាំងអស់គ្នា ហើយអ្នកដែលបង្រៀនគម្ពីយន្ត៨ទិសនេះ គឺជាឪពុកក្មេករបស់លោកផ្ទាល់។

Image_2021 12 09_120043

#ខាងក្រោមនេះជាប្រវត្តិដែល ខុងមីងបានឆ្លងកាត់

- ឆ្នាំ ១៨១ លោកប្រសូត្រនៅស្រុក ឡាំងយៀ (បច្ចុប្បន្ន ខេត្តសានតុង)

- ឆ្នាំ ១៨៩ លោកអាយុ ៨ ឆ្នាំ ម្តាយរបស់លោកបានលាចាកលោក។

- ឆ្នាំ ១៩២ លោកអាយុ ១១ឆ្នាំ ឪពុករបស់លោកក៏បានលាចាកលោកដែរ។

- ឆ្នាំ ១៩៤ លោកអាយុ ១៣ឆ្នាំ លោក និងប្អូនប្រុសប្អូនស្រីលោកត្រូវបានឪពុកមារ ឈ្មោះថា ជូកឺសៀន ទទួលចិញ្ចឹម។

- ឆ្នាំ ១៩៧ លោកអាយុ ១៤ឆ្នាំ ឪពុកមាររបស់លោកបានទទួលបញ្ជាទៅកាន់ស្រុក អ៊ីចាង លោកនិងប្អូនស្រីប្រុសក៏ទៅតាមឪពុកមារលោកដែរ (បច្ចុប្បន្ន គឺខេត្ត ជាំងស៊ី)

- ឆ្នាំ ១៩៧ លោកអាយុ ១៦ឆ្នាំ ឪពុកមារលោកក៏បានចែកឋាន លោក និងប្អូនៗបានរើទៅស្នាក់នៅស្រុក ឡុងចុង (បច្ចុប្បន្នគឺខេត្ត ហូប៉ី)



- ឆ្នាំ ១៩៩ លោកអាយុ ១៨ឆ្នាំ លោក និងមិត្តម្នាក់ឈ្មោះថា ស៊ីស៊ូ បានសំពះ លោក ស៊ឺម៉ា ហួយ ជាគ្រូ (គ្រូកញ្ចក់ទឹក)។

Image_2021 12 09_120134

- ឆ្នាំ ២០៧ លោកអាយុ២៦ឆ្នាំ លីវប៉ី បានទៅរកលោកបីដង បន្ទាប់ពីសាកល្បងអំពីទឹកចិត្តលាវប៉ីហើយ ក៏បានយល់ព្រមចុះពីភ្នំជួយជ្រោមជ្រែងការងាររាជការរបស់ លាវប៉ី។

- ឆ្នាំ ២០៨ លោកអាយុ២៧ឆ្នាំ លោកបានបញ្ចុះបញ្ចូលឱ្យ ស៊ុន អ៊ូ និងលីវប៉ី ចុះចូលជាសម្ព័ន្ធមិត្តជាមួយគ្នា ចូលរួមក្នុងចម្បាំងជញ្ជាំងក្រហម ហើយគ្រានោះទទួលបានជោគជ័យ។

- ឆ្នាំ ២០៩ លោកអាយុ ២៨ឆ្នាំ លោកបានទទួលមុខតំណែងជាមេទ័ព។

- ឆ្នាំ ២១១ លោកអាយុ ៣០ឆ្នាំ លោក និងគ័នអ៊ី ចាងហ្វី ចាវអ៊ីន បានកាន់កាប់ស្រុកជីនចូវ។

- ឆ្នាំ ២១៤ លោកអាយុ ៣៣ឆ្នាំ លោកបានទុកឱ្យ គ័នអ៊ី នៅកាពារស្រុកជីនចូវ ហើយ លីវប៉ី បានចូលដល់រាជធានី កាន់កាប់តំបន់ប៉ាស៊ូ (បច្ចុប្បន្ន គឺនៅភាគនិរតី រវាងខេត្ត ឆុងឈីង និងខេត្ត ស៊ឺឈ័ន) ។

- ឆ្នាំ ២១៥ លោកអាយុ ៣៤ឆ្នាំ លោកបានសើរើរៀបចំកិច្ចការនយោបាយផ្ទៃក្នុងរបស់តំបន់ប៉ាស៊ូ។

- ឆ្នាំ ២១៨ លោកអាយុ ៣៧ឆ្នាំ លោកបាននៅកាន់ក្នុងនគរស៊ូ ដើម្បីត្រៀមស្បៀងកងទ័ព សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើសង្គ្រាមរបស់ លីវប៉ី។

- ឆ្នាំ ២២១ លោកអាយុ ៤០ឆ្នាំ ពេលដែល លីវប៉ី ឡើងសោយរាជ្យ កសាងនគរស៊ូ ពេលនោះលោកបានតែងតែជាឧបរាជ។

- ឆ្នាំ ២២៣ លោកអាយុ ៤២ឆ្នាំ លីវប៉ី បានផ្ញើកូនប្រុសតែម្នាក់របស់ខ្លួនឱ្យលោកជួយមើលថែរក្សា។

Image_2021 12 09_120149

- ឆ្នាំ ២២៤ លោកអាយុ ៤៣ឆ្នាំ លោកបានកែសម្រួលកិច្ចការផ្ទៃក្នុងរបស់នគរស៊ូ និងបានសម្រួលទឹកចិត្តប្រជារាស្រ្តដែលមានភាពវឹកវរចំពោះសង្គ្រាមបរាជ័យរបស់លីវប៉ីឱ្យស្ងប់មកវិញ។

- ឆ្នាំ ២២៥ លោកអាយុ ៤៤ឆ្នាំ លោកបាននាំទ័ពទៅភាគខាងត្បួង ដើម្បីរក្សាស្ថិរភាពភាគត្បូងនៃតំបន់ទាំងបួនឱ្យស្ងប់មកវិញ។

- ឆ្នាំ ២២៦ លោកអាយុ ៤៥ឆ្នាំ លោកបានត្រៀមបង្វឹកទ័ពដើម្បីចេញច្បាំង។

- ឆ្នាំ ២២៧ លោកអាយុ ៤៦ឆ្នាំ លោកបានទួលថ្វាយទៅកាន់ ស្តេច លីវឆាន ឱ្យចេញទ័ពទៅវាយលុកទិសខាងជើង។

- ឆ្នាំ ២២៨ លោកអាយុ ៤៧ឆ្នាំ ដោយសារតែបាត់បង់ តំបន់ ជៀធីង លោកបានបង្ខំចិត្តកាត់ក្បាល ម៉ាស៊ូ ដោយការឈឺចាប់ ហើយទម្លាក់តំណែងខ្លួនមកជាមេទ័ពវិញ។

- ឆ្នាំ ២២៩ លោកអាយុ ៤៨ ឆ្នាំ លោកបានវាយលុកទៅទិសខាងជើងម្តងទៀត ហើយដណ្តើមបាន អ៊ូទូ អ៊ីនភីង បន្ទាប់មកក៏ត្រលប់មកកាន់ដំណែងជាឧបរាជវិញ។

- ឆ្នាំ ២៣០ លោកអាយុ ៤៩ឆ្នាំ លោកទៅវាយលុកភាគខាងជើងបន្តទៀត។

- ឆ្នាំ ២៣១ លោកអាយុ ៥០ឆ្នាំ ការវាយលុកភាពខាងជើងរបស់លោកដណ្តើមបាន ឈីសាន បានធ្វើឱ្យទ័ពរបស់ស៊ឺម៉ាអ៊ីចុះចាញ់។

- ឆ្នាំ ២៣៣ លោកអាយុ ៥២ឆ្នាំ លោកបានសាងសង់ឃ្លាំងផ្ទុកស្បៀង សម្រាក់ប្រមូលគ្រាប់ធញ្ញជាតិ។

- ឆ្នាំ ២៣៤ លោកអាយុ ៥៣ ឆ្នាំ លោកបានវាយលុយភាគខាងជើងម្តងទៀត តែជាអកុសលពេលដែលធ្វើសង្គ្រាមជិតឈ្នះ ស្រាប់តែមានភ្លៀងធ្លាក់ បានធ្វើឱ្យទ័ពស៊ឺម៉ាអ៊ីរួចខ្លួនម្តងទៀត៕

អត្ថបទ ៖​ Mythical Bird / Knongsrok