តោះ! ជ្រើសរើសStyleនៃការមូលជើងខោ មួយណាដែលអ្នកចូលចិត្តជាងគេ នឹងបង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនរបស់អ្នក

Style នៃការមូលជើងខោដែលអ្នកចូលចិត្ត ក៏បង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនរបស់អ្នកបានដែរ​ តោះ! ជ្រើសរើសសាកល្បងលេងទាំងអស់គ្នា។

A. រូបនៅអក្សរ A

Screen Shot 2020 09 24 At 12.25.37 PM

បើអ្នកជ្រើសរើសរូបនៃអក្សរ A នេះបង្ហាញថា​ អ្នកចូលចិត្តចូលរួមក្នុងដំណើរផ្សងព្រេង មានសភាវគតិដែលចង់ដឹងចង់ឮ ចូលចិត្តឈ្វេងយល់អ្វីដែលថ្មី និងស្វែងរកអ្វីដែលអាថ៌កំបាំង។ បុគ្គលិកលក្ខណៈរបស់អ្នក គឺបើកចំហរត្រង់ ហើយមិនចូលចិត្តត្រូវបានគេរក្សានៅក្នុងតំបន់សុវត្ថិភាព។ អ្នករស់នៅសាមញ្ញ ស្អាត និងមិនចូលចិត្តភាពលេចធ្លោ ហាយសូ ឬបង្អួតប្រជែងគ្នាឡើយ។ អ្នកស្អប់មនុស្សដែលធ្វើពុតជាមនុស្សល្អ វប្បធម៌ និងចំណេះដឹងការស្មោះត្រង់ គឺជារឿងសំខាន់បំផុតសម្រាប់អ្នក។ មនុស្សគ្រប់គ្នាមានសំណាងក្នុងការរាប់អានមិត្តភក្តិដូចជាអ្នក។

អ្នកចូលចិត្តប្រកួតប្រជែងជាមួយខ្លួនឯងនៅក្នុងវិស័យជាច្រើន មិនដែលព្រួយបារម្ភអំពីអនាគតដែលនឹងកើតមាននាពេលខាងមុខឡើយ។ អ្នកជឿថា គ្រាន់តែខំប្រឹងបន្តដំណើរទៅមុខ ហើយព្រមទទួលយកការពិត នោះអ្វីគ្រប់យ៉ាងនឹងល្អ។

B. រូបនៅអក្សរ B

Screen Shot 2020 09 24 At 12.25.47 PM

អ្នកគិតឱ្យបានម៉ត់ចត់អំពីអ្វីៗគ្រប់យ៉ាងមិនខ្ជិលច្រអូស។ អ្នកចូលចិត្តសួរសំណួរធ្វើការខួរក្បាលរបស់អ្នកឱ្យអស់ពីសមត្ថភាពជាមួយសំណួរដែលចោទនៅក្នុងជីវិត។ ពេលខ្លះអ្នកគិតច្រើនពេកនាំឱ្យមានភាពច្របូកច្របល់ និងស្ត្រេសខ្លាំងទៅវិញ។ អ្នកខ្លាចអនាគតតែមិនស្ទាក់ស្ទើរឡើយ។ អ្នកថ្លឹងថ្លែងជម្រើសទាំងអស់ ហើយអ្នកនឹងធ្វើការសម្រេចចិត្តចុងក្រោយរបស់អ្នក បន្ទាប់ពីពិចារណាដោយយកចិត្តទុកដាក់។

បុគ្គលិកលក្ខណៈរបស់អ្នក គឺសមហេតុផលជាងសភាវគតិរបស់អ្នក។ អ្នកតែងតែរស់នៅក្នុងស្ថានភាពនៃការគ្រប់គ្រង និងក្ដោបក្ដាប់លើជីវិតខ្លួនឯង។ ជីវិតសម្រាប់អ្នកគឺជាជំហានប្រាកដណាស់ មិនអាចទៅរួចទេក្នុងការប្រថុយប្រថាន។ អ្នកប្រឈមមុខនឹងការលំបាកទាំងអស់ដែលនៅជុំវិញអ្នក ដោយស្ងប់ស្ងាត់ ហើយនិយាយតិចបំផុត។ អ្នកហាក់ដូចជាចូលចិត្តនៅម្នាក់ឯងជាជាងចូលរួមក្នុងសហគមន៍ និងជាមួយមនុស្សជាច្រើន។



C. រូបនៅអក្សរ C

Screen Shot 2020 09 24 At 12.26.02 PM

អ្នកជាមនុស្សស្មោះត្រង់ និងសុភាពរាបសា ហើយកម្រមាននរណាម្នាក់ធ្វើឱ្យអ្នកខឹងបានណាស់ ព្រោះអ្នកមិនចេះខឹងគេផ្ដេសផ្ដាសឡើយ។ ដោយសារតែអ្នកជាមនុស្សអធ្យាស្រ័យ អភ័យទោស និងងាយភ្លេចពីអតីតកាល។ អ្នកអភ័យទោសឱ្យអ្នកដទៃយ៉ាងងាយស្រួល អ្នកក៏ងាយស្រួលដែរ ដូច្នេះអ្នកមិនដែលអនុញ្ញាតឱ្យមានអរិភាពចំពោះនរណាម្នាក់ឡើយ។ អ្នកសម្រេចចិត្តថាឱ្យគេទៅដោយមិនគិត ឬប្រកាន់អ្វីច្រើននោះទេ។

អ្នកតែងតែព្យាយាមដឹកនាំខ្លួនអ្នកឆ្ពោះទៅរកជីវិតវិជ្ជមាន ជីវិតដែលមានសន្តិដ៏ល្អប្រសើរជាមួយនឹងសេចក្ដីស្ងប់សុខ។ ថាមពលស្រស់ដ៏ស្រកាល និងកក់ក្តៅរបស់អ្នក អាចជះឥទ្ធិពលដល់អ្នកដែលនៅជុំវិញអ្នកធ្វើឱ្យពួកគេរីករាយ និងស្ងប់ស្ងាត់ទៅជាមួយអ្នកដែរ។

D. រូបនៅអក្សរ D

Screen Shot 2020 09 24 At 12.26.09 PM

អ្នកជាមនុស្សម្នាក់ដែលមិនចូលចិត្តដើរតាមគំរូរបស់អ្នកដទៃឡើយ អ្នកតែងតែមានវិធីថ្មី និងពិសេសដើម្បីបង្ហាញពីខ្លួនអ្នក។ ជីវិតរបស់អ្នកផ្លាស់ប្តូរ និងមានពណ៌ស្រស់ឆើតឆាយដូចជាផ្កាថ្អ៊ីចឹងម។ បុគ្គលិកលក្ខណៈ និងផ្នត់គំនិតពិសេសរបស់អ្នក ជួយអ្នកទាក់ទាញភ្នែកអ្នកដែលនៅជុំវិញអ្នក។ អ្នកពិសេសសម្រាប់ពួកគេ។

ប៉ុន្តែក៏ព្រោះតែអ្នកខុសគ្នាខ្លាំង អ្នកអាចក្លាយជាអ្នកមើលងាយអ្នកដែលមិនស្វាគមន៍ការច្នៃប្រតិដ្ឋ និងគំនិតថ្មីៗរបស់អ្នក។ អ្នកនឹងជួបឧបសគ្គ និងការរើសអើងជាច្រើនតាមវិធីដែលអ្នកជ្រើសរើស។ ប៉ុន្តែជំនួសឱ្យការលាក់ខ្លួនដោយប្រឈមនឹងវាដោយបង្ខំលទ្ធផលនឹងប្រសើរជាងអ្វីដែលអ្នកគិត។ មនុស្សភាគច្រើននៅតែស្រលាញ់អ្នក ព្រោះអ្នកជាមនុស្សកំប្លុកកំប្លែង ពូកែលេងសើច ប៉ុន្តែពេលខ្លះ អ្នកក៏គួរឱ្យខ្លាច តឹងតែខ្លាំងជ្រុលដែរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)