តោះ! ជ្រើសរើសរូបទីទុយមួយ សាកល្បងទស្សន៍ទាយតាមពួកអឺរ៉ុប ដើម្បីដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក

នេះជាការសាកល្បងបែបចិត្តសាស្ត្រតាមប៉ែខាងអឺរ៉ុប ដែលគេនិយមលេង ដើម្បីសាកល្បងមើល ដើម្បីដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់យើង តោះ! ទៅសាកល្បងទាំងអស់គ្នា ចង់ដឹងថាឆុតប៉ុនណា។

១. រូបទីទុយទី១

គុណសម្បត្តិ ៖ អ្នកជាមនុស្សដែលមានការយល់ដឹង និងចេះវិភាគ វិនិច្ឆយបានយ៉ាងល្អ អ្នកក៏ជាមនុស្សដែលមានភាពរឹងមាំ និងមានការតស៊ូខ្ពស់នៅក្នុងជីវិតផងដែរ។ លើសពីនេះ អ្នកជាមនុស្សស្រឡាញ់យុត្តិធម៌ ក៏មានអាថ៌កំបាំងច្រើនណាស់ដែរ។

គុណវិបត្តិ ៖ ព្រោះតែភាពរក្សាអាថ៌កំបាំងច្រើនពេក អ្នកបែរជាក្លាយជាមនុស្សស្ថិតក្រោមការសង្ស័យរបស់អ្នកដទៃច្រន។ ម្យ៉ាងវិញទៀត អ្នកជាមនុស្សចិត្តទន់ ឆាប់អាណិតអ្នកដទៃ ប៉ុន្តែពេលខ្លះ អ្នកបែរជាមនុស្សដែលពូកែធ្វើព្រងើយកន្តើយ និងមិនសូវយកចិត្តទុកដាក់នឹងអ្នកណាទេ។

104575271_943439192763445_2227826968506356768_o

២. រូបទីទុយទី២

គុណសម្បត្តិ ៖ អ្នកជាមនុស្សមានសុទិដ្ឋិនិយម ស្មោះត្រង់ តែងតែគិតនូវអ្វីដែលវិជ្ជមាន ចេះរក្សាភាពស្ងប់បានយ៉ាងល្អ ក្នុងការរង់ចាំនូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិត ហើយអ្នកក៏ជាមនុស្សម្នាក់ដែលអាចក្លាយជាអ្នកដឹកនាំបានយ៉ាងពូកែផងដែរ។

គុណវិបត្តិ ៖ ពេលខ្លះ អ្នកជាមនុស្សបណ្ដែតបណ្ដោយខ្លាំង មិនសូវចេះខិតខំប្រឹងប្រែងប៉ុន្មានទេ ដូចពាក្យគេថា មានប៉ុនណា យកប៉ុណ្ណឹង ឬងាចនិយាយបានថា បណ្ដោយតាមវាសនាទៅ។

105514363_943439156096782_1403855593201185117_n



៣. រូបទីទុយទី៣

គុណសម្បត្តិ ៖ អ្នកជាមនុស្សពោរពេញទៅដោយឧត្តមគំនិត មានការច្នៃប្រតិដ្ឋខ្ពស់ មានផាពជឿជាក់ខ្លាំង និងមានភាពថ្លៃថ្នូរ ពោរពេញដោយសម្បុរស និងទឹកចិត្តចំពោះអ្នកដទៃ។

គុណវិបត្តិ ៖ អ្នកជាមនុស្សពូកែលាក់អារម្មណ៍ ចូលចិត្តនៅម្នាក់ឯង មិនចូលចិត្តចូលក្នុងចំណោមគេទេ អារម្មណ៍ពេលខ្លះមិនប្រាកដប្រជា ឆាប់ធុញ ឆាប់ណាយ រកថាមិនត្រូវ និយាយឱ្យអស់គឺ អ្នកជាមនុស្សពិបាកយល់ចិត្ត។

105709006_943439182763446_3913161734319209635_o

៤. រូបទីទុយទី៤

គុណសម្បត្តិ ៖ អ្នកជាមនុស្សមានភាពច្នៃប្រតិដ្ឋ និងឯករាជ្យខ្លាំង ស្រឡាញ់សេរីភាព និងយុត្តិធម៌ ក៏ជាមនុស្សរ៉ូមែនទិកមិនធម្មតាឡើយ ហើយក៏ជាមនុស្សដែលមានមនោសញ្ចេតនាខ្បស់ ពូកែអាណិតអាសូរគេឯងផងដែរ។

គុណវិបត្តិ ៖ អ្នកចូលចិត្តគិត ឬសង្ស័យអ្វីច្រើនហួសហេតុពេក អាចនិយាយបានថា ការមិនចេះទុកចិត្ត ឬជឿជាក់លើអ្នកដទៃ វាក៏នឹងក្លាយទៅជាចំណុចនៃការផ្ដើមនូវគំណិតអវិជ្ជមានច្រើនខ្លាង ដែលធ្វើឱ្យអ្នកលែងជឿសូម្បីតែខ្លួនឯងពេលខ្លះ៕

106345635_943439169430114_3237579436501855112_o

ប្រភព ៖ tagsis.