តេស្ត! មើលបច្ចុប្បន្ន និងអនាគត នៃទំនាក់ទំនងរវាងអ្នក និងដៃគូរបស់អ្នក តើនឹងបែបណា?

ជ្រើសរើសផ្លូវឆ្ពោះទៅក្នុងរូងភ្នំមួយ តាមចំណាប់អារម្មណ៍របស់អ្នក ដើម្បីដឹងពីស្ថានភាពនៃទំនាក់ទំនងរវាងអ្នក និងដៃគូរបស់អ្នក ក្នុងពេលបច្ចុប្ប និងទៅអនាគត។

A. រូងភ្នំនៅអក្សរ A

Screen Shot 2020 09 26 At 11.45.39 AM

- បច្ចុប្បន្ម ៖ អ្នក និងពួកគេត្រូវបានភ្ជាប់ពាក្យ និងផ្សារភ្ជាប់គ្នាយ៉ាងស្និទ្ធស្នាលហើយ។ មនុស្សម្នាក់មានភាពរឹងមាំ តស៊ូ និងសកម្មដឹកនាំទំនាក់ទំនងនេះឱ្យឡើងខ្ពស់ ម្នាក់ទៀតជាមនុស្សអកម្ម ប៉ុន្តែដឹងពីរបៀបធ្វើឥរិយាបទក្នុងការគោរពប្រតិបត្តិដៃគូ។

- គំនិតរបស់ដៃគូអ្នក ៖ ពួកគេកំពុងស្វាគមន៍អ្នកដោយអារម្មណ៍បើកចំហរ និងសុភាពរាបសារបំផុត។ ពួកគេសង្ឃឹមថាអ្នកទាំងពីរអាចបន្តអភិវឌ្ឍទំនាក់ទំនងនេះ ក៏ដូចជារកឃើញនូវទិដ្ឋភាពជាច្រើនទៀតនៃភាគីទាំងពីរ។

- អនាគត ៖ ទំនាក់ទំនងនេះនឹងកាន់តែល្អប្រសើរ អ្នកទាំងពីរអាចរួមដំណើរទៅមុខជាមួយគ្នាបានយូរអង្វែង។ អ្នកនឹងមានអារម្មណ៍សុខស្រួល និងធម្មជាតិនៅពេលអ្នកនៅជាមួយគ្នា។ អ្នកទាំងពីរនឹងស្រឡាញ់ពេលវេលាដែលពួកគេចំណាយជាមួយគ្នា ហើយមានអារម្មណ៍ថាមានសុវត្ថិភាព និងជឿជាក់លើដៃគូរបស់អ្នកជានិច្ច។

B. រូងភ្នំនៅអក្សរ B

Screen Shot 2020 09 26 At 11.45.44 AM

- បច្ចុប្បន្ន ៖ អ្នកទាំងពីរហាក់ដូចជាមានការផ្លាស់ប្តូរទិសដៅ និងជីវិត។ វាហាក់ដូចជាទំនាក់ទំនងនេះទើបតែចាប់ផ្តើម ហើយអ្នកទាំងពីរទើបតែបានស្គាល់គ្នាឬហើយមិនទាន់បាននៅជាមួយគ្នានៅឡើយទេ។ ភាគច្រើនទំនងជាភាគីទាំងពីរគ្រោងនឹងអភិវឌ្ឍទំនាក់ទំនងនេះឱ្យកាន់តែមានភាពល្អប្រសើរ។

- គំនិតរបស់ដៃគូរបស់អ្នក ៖ ពួកគេកំពុងជួបប្រទះការលំបាក និងការបរាជ័យមួយចំនួននៅក្នុងជីវិត ដែលបណ្តាលឱ្យពួកគេបាត់បង់ទំនុកចិត្ត និងក្លាយជាមនុស្សទុទិដ្ឋិនិយម។ ប៉ុន្តែគាត់ / នាងនឹងមិនអនុញ្ញាតឱ្យរឿងនោះប៉ះពាល់ដល់អនាគតនៃទំនាក់ទំនងរបស់អ្នកជាមួយគាត់ឡើយ។

- អនាគត ៖ ទំនាក់ទំនងនេះនឹងប្រឈមមុខនឹងឧបសគ្គជាច្រើន មានផ្លូវវែងឆ្ងាយដែលទាមទារឱ្យភាគីទាំងពីរធ្វើការតស៊ូ ពូះពារ អត់ធ្មត់ជាមួយគ្នា ដើម្បីទទួលបាននូវភាពល្អឥតខ្ចោះ។ វានឹងមានភាពច្របូកច្របល់ និងការយល់ច្រឡំរាប់មិនអស់ ហើយក៏មានជម្លោះនឹងកើតឡើងជាច្រើនផងដែរ។ ប្រសិនបើអ្នកតស៊ូហើយក្នុងពេលតែមួយនិយាយដោយស្មោះត្រង់ និងច្បាស់អំពីបេះដូងរបស់អ្នក នោះដៃគូអ្នកនឹងយល់ពីអ្នកហើយធ្វើការពុះពារ និងតស៊ូជាមួយអ្នកមួយជីវិត។



C. រូងភ្នំនៅអក្សរ C

Screen Shot 2020 09 26 At 11.45.49 AM

- បច្ចុប្បន្ន ៖ អ្នកគឺជាមនុស្សដែលបើកចំហចំពោះទំនាក់ទំនងនេះ អ្នកហាក់ដូចជាបានទទួលយកស្មារបស់ពួកគេ ជាមួយពួកគេ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។

- គំនិតរបស់ដៃគូរបស់អ្នក ៖ ដៃគូរបស់អ្នកហាក់ដូចជាកំពុងប្រឈមមុខនឹងជម្រើសជាច្រើន ហើយពួកគេកំពុងព្យាយាមធ្វើការសម្រេចចិត្តអំពីទំនាក់ទំនងរបស់អ្នកជាមួយនឹងគេ។ ដូច្នេះ សូមព្យាយាមអត់ធ្មត់បន្តិចទៅ ដើម្បីទុកពេលខ្លះឱ្យដៃគូរបស់អ្នក។

- អនាគត ៖ ទំនាក់ទំនងនេះ អាចនឹងវិវឌ្ឍន៍ទៅតាមទិសដៅដែលអ្នករំពឹងទុក។

ប៉ុន្តែប្រសិនបើអ្នកទៅឆ្ងាយ អ្នកនឹងត្រូវផ្លាស់ប្តូរ និងលះបង់ក្នុងការទទួលយកដើម្បីទទួលរងគ្រោះ និងបញ្ហាជាច្រើន។ អ្នកត្រូវរៀនសម្របសម្រួលជាមួយពួកគេ។ តើអ្នកមានទំនុកចិត្តគ្រប់គ្រាន់ថាអ្នកនឹងធ្វើបែបនេះទេ? តើអ្នកអាចមានទំនុកចិត្តចំពោះគ្នាបានដល់កម្រិតណាដែរ?

D. រូងភ្នំនៅអក្សរ D

Screen Shot 2020 09 26 At 11.45.54 AM

- បច្ចុប្បន្ន ៖ អ្នក និងពួកគេមានការភ័ន្តច្រឡំអំពីទំនាក់ទំនងចំពោះគ្នា។ ទោះបីជាអ្នកទាំងពីរមានអារម្មណ៍ជាក់លាក់ចំពោះគ្នាទៅវិញទៅមកក៏ដោយ ក៏ភាគីទាំងពីរនៅតែមិនអាចធ្វើឱ្យចិត្តរបស់ពួកគេជឿជាក់ និងមានទំណុកចិត្តចំពោះទំនាក់ទំនងនេះដែរ។

- គំនិតរបស់ដៃគូរបស់អ្នក ៖ ពួកគេមានអារម្មណ៍មិនស្រួលប៉ុន្មានទេ។ ការថប់បារម្ភ និងភាពស្រងាកចិត្តនេះកើតចេញពីអសមត្ថភាពរបស់ពួកគេ ក្នុងការមើលឃើញ ឬយល់ពីគំនិតរបស់អ្នក។ ដូច្នេះពួកគេស្ទាក់ស្ទើរក្នុងការដឹងពីអ្វីដែលត្រូវធ្វើ ឬប្រតិកម្មជាក់លាក់របស់អ្នក។

- អនាគត ៖ ដរាបណាអ្នកទាំងពីរឆ្លងផុតឧបសគ្គ និងការភ័យខ្លាចនេះ គឺត្រៀមខ្លួនប្រឈមមុខដាក់គ្នា ហើយចាក់ចេញនូវអារម្មណ៍ពិតសម្រាប់ភាគីម្ខាងទៀត នោះអ្វីៗនឹងត្រូវបានដោះស្រាយ អាចជួបរឿងល្អៗបានហើយ។ ត្រូវបើកចំហ និងនិយាយដោយស្មោះត្រង់ចំពោះទំនាក់ទំនងនេះ ទើបគ្រប់យ៉ាងអាចប្រសើរ៕

ប្រភព ៖ ​iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)