តេស្តចិត្តសាស្ត្រ៖ តើអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាចំពោះមនុស្សជុំវិញខ្លួន? ជាមនុស្សងំងំ ឬស៊ីជោរតាមមាត់អ្នកដទៃ

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈពិត ពីរូបទឹកក្រូចមួយដែលអ្នកចូលចិត្ត ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។

ទឹកក្រូចទី 1

K773 1

អ្នកជាមនុស្សសាមញ្ញ មានស្ថេរភាពនឹងធឹងថែមអនាម័យគ្រប់ពេលវេលាទៀតផង បើ​មិនមែនជាមនុស្សពូកែកំប្លុកកំប្លែងទេនឹង​មាន​ចរិត​ស្លូតបូតហើយ​មាន​វិន័យ និងម៉ឺងមាត់គ្រប់បញ្ហានៃជីវិត ថែមមិន​ចូលចិត្តធ្វើអ្វីដោយភាពរឹងទទឹងឡើយ ។

ទឹកក្រូចទី 2

K773 2

ជាមនុស្សមានចរិតលក្ខណៈរីករាយមានចរិតដូចកូនក្មេង ក៏ជាមនុស្សសុទិដ្ឋិនិយមផងដែរ ថែមជាមនុស្សស្រលាញ់​មិត្ត​ភក្តិ ពូកែស្រមើស្រមៃ ចរិតពិសេសមួយទៀត​គឺ​អ្នកមាន​ទំនោរ​ជាមនុស្សពូកែង៉ក់ង និង​ពូកែយកចិត្ត (ជាពិសេសនៅពេលអ្នកចង់ឱ្យអ្នកផ្សេងផ្គាប់ចិត្ត) បើនិយាយទៅអ្នកមានចរិតគួរឲ្យស្រឡាញ់ដូចកូនក្មេងមិនព្រមចាស់ទុំសោះ ។

ទឹកក្រូចទី 3

K773 3

អ្នកគឺជាមនុស្សម្នាក់ដែលធ្វើអ្វីៗគ្រប់យ៉ាងយ៉ាងសកម្ម និងប្រុងប្រយ័ត្នជានិច្ច មាន​ទម្លាប់​ធ្វើ​អ្វី​រហ័សរហួន គិតបែបណានិយាយបែបហ្នឹង ពេលខ្លះនិយាយត្រង់ៗពេករហូតមានគេខឹងនឹងសម្តីរបស់អ្នក គិតថាអ្នកជាមនុស្សមិនល្អ តែ​បើស្គាល់ច្បាស់ទើបដឹងថាអ្នកជាមនុស្សត្រង់មិនមែនជាមនុស្សក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅឡើយ ។

ទឹកក្រូចទី 4

K773 4



អ្នកជាមនុស្សប៉ិនរ៉ូមែនទិច ពូកែស្រមើស្រមៃជាពិសេសសុបិន្តដ៏ស្រស់ស្អាតអំពី​សេចក្ដី​ស្រឡាញ់ ថែមជាមនុស្សស្លូតបូត មានចិត្តមេត្តា ចេះយកចិត្តខ្លួនដាក់ចិត្តអ្នកដទៃ ចូលចិត្តប្រើតែរបស់របរប្រណិតៗតែមនុស្សដូចអ្នកលុយទិញទឹកចិត្តមិនបានទេ ព្រោះអ្នករាប់អាននរណាក៏ដោយមើលលើចិត្តគំនិត បើចូលមកប្រើលុយទិញការគិតអ្នកសុំបាយបាយហើយ ។

ទឹកក្រូចទី 5

K773 5

ជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់ ឆ្លាត និងពូកែធ្វើផែនការតែរាងពូកែលាក់ខ្លួនបន្តិច រហូតក្លាយមនុស្សចម្លែកនៅក្នុងភ្នែករបស់អ្នកដទៃជាមួយនឹងរបៀបរស់នៅបែបអាថ៌កំបាំង លើសពីនេះអ្នកក៏ជាមនុស្សដែលចាប់អារម្មណ៍លើសិល្បៈនៃបច្ចេកវិទ្យាផងដែរ ចូលចិត្តការស្រាវជ្រាវ ចូលចិត្តអភិវឌ្ឍទៅតាមសម័យកាល ។

ទឹកក្រូចទី 6

K773 6

ជាមនុស្សដែលមានបេះដូងជាអ្នកសិល្បៈ ពូកែគិត​និង​ស្រមៃ​ អាច​ជា​មនុស្ស​​ចិត្ត​ច្រើនបន្តិច ឬ​អ្នក​ខ្លះ​ងាយ​ខឹងងាយបាត់តែមិនដល់ថ្នាក់ហួសហេតុទេ (អារម្មណ៍សិល្បករ) ពេលខ្លះអ្នកជាមនុស្សពិបាកយល់ណាស់ម្តងអារម្មណ៍ល្អម្តងអាក្រក់រេរាដូចចុងស្រល់ តែប្រសិនបើនរណាម្នាក់បានស្និទ្ធស្នាលជាមួយអ្នក នោះគេនឹងដឹងថាមនុស្សម្នាក់នេះស្មោះត្រង់ខ្លាំងណាស់ ហើយមិនចេះលក់មិត្តភ័ក្តដើម្បីផលប្រយោជន៍ឡើយ ។

ទឹកក្រូចទី 7

K773 7

ជាមនុស្សហ្មត់ចត់ ពូកែការពារខ្លួននិងមានការប្រុងប្រយ័ត្នខ្ពស់ ជាមនុស្សតែងតែគិតមុនពេលនិយាយ ទន្ទឹម​នឹង​នោះ​អ្នកជា​មនុស្សស្រឡាញ់​ផ្ទះ​ស្រលាញ់​គ្រួសារក៏ជាមនុស្សឯកាដែលត្រូវការភាពកក់ក្តៅពីមនុស្សជាទីស្រលាញ់ដែរ អ្នកនឹងសប្បាយចិត្តប្រសិនបើនរណាម្នាក់បង្ហាញសេចក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នក ៕

ប្រភព៖ Knongsrok