តេស្ដចិត្តសាស្ត្រ! តើនរណានឹងនៅក្បែរនិងចាំជួយគាំទ្រជំរុញទឹកចិត្តអ្នក ពេលដែលអ្នកកំពុងជួបព្យុះភ្លៀងនៅក្នុងជីវិត

មនុស្សម្នាក់ៗកើតមក សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកជារឿងធម្មតា ពេលខ្លះការសុំជំនួយពីមនុស្សខុស គឺច្រើនតែគ្មានប្រយោជន៍។ ដូច្នេះថ្ងៃនេះយើងនឹងនាំមកការទស្សន៍ទាយមួយ ដែលអាចផ្តល់ចម្លើយដល់អ្នកបាន ។

Picsart_22 04 27_18 15 10 461

សូមជ្រើសរើសជើងពាន់ផ្កាម្លិះមួយ ដែលអ្នកឃើញហើយចូលចិត្តបំផុត ដើម្បីដឹងពីអនាគតអ្នកអាចពឹងនរណាបាន ។

Picsart_22 04 27_17 54 06 561

ទី១៖ មនុស្សដែលអ្នកអាចពឹងបានគឺគូស្នេហ៍ (ប្ដីប្រពន្ធ, ឬគូសង្សារ) នៅក្នុងជីវិតរបស់អ្នកគូស្នេហ៍មានសារៈសំខាន់ណាស់ មិនថាអ្នកមានស្ថានភាពលំបាកប៉ុណ្ណាទេ ដៃគូរបស់អ្នកនឹងក្លាយជាមនុស្សដំបូងដែលនៅក្បែរ និងជួយអ្នកជារៀងរហូត ដូច្នេះប្រសិនបើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់នេះហើយ ចូលថែរក្សាគាត់ឲ្យបានល្អ ។

Picsart_22 04 27_17 54 57 924



ទី២៖ អ្នកគឺជាមនុស្សសាមញ្ញ នៅក្នុងគំនិតរបស់អ្នកគ្រួសារគឺសំខាន់បំផុត មិនថាអ្នកនៅទីណាក៏ដោយអ្នកនឹងគិតដល់គ្រួសារមុខបង្អស់ ទោះបីជាពិភពលោកទាំងមូលបោះបង់អ្នកក៏ដោយ តែអ្នកនឹងនៅតែមានគ្រួសារនៅក្បែរអ្នក មិនដែលបាត់វត្តមានម្តងណាឡើយ ម្ល៉ោះហើយមនុស្សដែលអ្នកអាចពឹងបានក្នុងជីវិតនេះគឺគ្រួសារ ដូច្នេះអ្នកត្រូវតែផ្តល់ការគោរពដល់គាត់ ផ្តល់ពេលវេលាដល់ពួកគាត់ ព្រោះមិនថាមានអ្វីកើតឡើងទេ ពួកគាត់តែងតែការពារអ្នកពីព្យុះភ្លៀង ព្រមទាំងជួយចង្អុលផ្លូវឲ្យអ្នកឆ្ពោះទៅមុខទៀតផង ។

Picsart_22 04 27_17 55 54 794

ទី៣៖ ជីវិតរបស់អ្នកមានភាពស្រស់បំព្រង អ្នកមានបញ្ញាអារម្មណ៍ខ្ពស់ ដូច្នេះអ្នកមានទំនាក់ទំនងច្រើន ហើយមនុស្សដែលអ្នកអាចពឹងបាន គឺមិត្តភ័ក្ត ជាក់ណាស់ អ្នកជាមនុស្សរីករាយ មើលពិភពលោកក្នុងផ្លូវល្អដូច្នេះអ្នកមានមិត្តភក្តិច្រើន ហើយនៅពេលអ្នកជួបបញ្ហា មនុស្សដែលអ្នកនឹកឃើញមុនគេគឺមិត្តភក្តិ ដែលតែងតែរួមសុខរួមទុក្ខជាមួយគ្នា ព្រោះពេលខ្លះមិនមែនតែគេជួយអ្នកតែម្ខាងទេ អ្នកក៏តែងតែនៅក្បែរគេក្នុងគ្រាលំបាកដែរ ម្ល៉ោះហើយទើបបានជាមិត្តភាពរបស់អ្នកស្អិតរមួតយ៉ាងនេះ ។

Picsart_22 04 27_17 56 41 848

ទី៤៖ នៅក្នុងជីវិតមួយនេះ មនុស្សដែលអ្នកអាចពឹងបានគឺខ្លួនអ្នកផ្ទាល់ អ្នកជឿជាក់លើខ្លួនឯងខ្លាំងណាស់ ហើយអ្នកមិនដែលទុកចិត្តនរណាម្នាក់ជាងខ្លួនឯងឡើយ មិនថាជាគ្រួសារ ឬមិត្តភក្តិរបស់អ្នកទេអ្នកមិនដែលជឿជាក់ ១០០% ទេ នៅពេលអ្នកឆ្លងកាត់ការលំបាក អ្នកនឹងមិនស្វែងរកជំនួយពីនរណាម្នាក់ឡើយ មនុស្សដំបូងដែលអ្នកគិត គឺគ្មានអ្នកណាក្រៅពីខ្លួនអ្នកឡើយ ចំពោះមូលហេតុដែលអ្នកទៅជាបែបនេះ អាចប្រហែលមកពីកាលពីអតីតកាល អ្នកត្រូវបានគេក្បត់ ឬបោកប្រាស់ ទើបធ្វើឲ្យអ្នកបង្កើនការប្រុងប្រយ័ត្នបែបនេះ ៕

ប្រភព៖ បរទេស/ កែសម្រួល Knongsrok