តើអ្នកធ្លាប់ជួបបញ្ហា និងរបួសផ្លូវចិត្តក្នុងរឿងអ្វី ដែលអ្នកមិនអាចនឹងបំភ្លេចបាន?

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងថា តើអ្នកធ្លាប់ជួបបញ្ហា និងរបួសផ្លូវចិត្តក្នុងរឿងអ្វី ដែលអ្នកមិនអាចនឹងបំភ្លេចបាន? ហើយមានវិធីសាស្ត្រអ្វី ដើម្បីព្យាបាលនូវរបួសស្នាមមួយនេះ?

Tell Me Which Card You Choose And I Will Tell You Which Emotional Wound You Need To Heal

1. សន្លឹកបៀរទី 1

ស្នាមរបួសដែលអ្នកនៅតែមាននៅក្នុងចិត្ត គឺការបោះបង់ចោលដែលប្រហែលជាមកពីកុមារភាពរបស់អ្នក។ ប្រហែលជានៅពេលអ្នកនៅក្មេង អ្នកមានអារម្មណ៍ថាអ្នកមិនត្រូវបានគេយកចិត្តទុកដាក់ ឬគ្មានអ្នកណាខ្វាយខ្វល់ពីអ្នកទាល់តែសោះ។

មិនថាវាជាបែបនេះ ឬអត់នោះទេ តែវាជាពេលដែលត្រូវមានអារម្មណ៍ថាជាផ្នែកមួយនៃជីវិត ដែលអ្នកមានសិទ្ធិទទួលអ្វីគ្រប់យ៉ាងដែលអ្នកគួរតែទទួលយកជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលអ្នកភ្ញាក់ ហើយដឹងថាមនុស្សជាច្រើនស្រឡាញ់អ្នក មានអ្នករាល់គ្នានៅក្បែរអ្នក ដូច្នេះ អ្នកគួរតែបោះចោលនូវគំនិតអវិជ្ជមាននេះទៅ។

2. សន្លឹកបៀរទី 2



ភាពអយុត្តិធម៌ គឺជាស្នាមរបួសដ៏ជ្រៅមួយដែលតែងតែលេចឡើងនៅក្នុងជីវិតរបស់អ្នក ហើយមិនធ្វើឱ្យអ្នកសប្បាយចិត្ត ១០០% នោះទេ ព្រោះអ្នកក្លាយជាមនុស្សតឹងរឹង និងទាមទារ អ្នកពិតជាមិនចង់បរាជ័យឡើយ។

វាពិតជាល្អណាស់សម្រាប់អ្នក ក្នុងការថែរក្សា ព្រោះវានឹងអនុញ្ញាតឱ្យអ្នកយល់ថា អ្នកជាមនុស្សអស្ចារ្យដែលគ្មានភាពល្អឥតខ្ចោះ ដែលអ្នកដទៃស្រឡាញ់អ្នក ដូចពួកគេហើយបើអ្នកបរាជ័យ ឬធ្វើខុស វាគឺជាផ្នែកមួយនៃជីវិត ដែលធ្វើឱ្យយើងកាន់តែមានមនុស្សខ្វាយខ្វល់ និងត្រៀមខ្លួនដើម្បីដឹងថា អ្វីដែលយើងមាន គឺជាអ្វីដែលយើងសមនឹងទទួលបាន។

3. សន្លឹកបៀរទី 3

ការក្បត់ គឺជារបួសដែលនៅតែដក់ជាប់ក្នុងចិត្ត និងព្រលឹងរបស់អ្នក។ ដើម្បីកុំឱ្យវាកើតឡើងម្តងទៀត អ្នកអាចប្រើឧបករណ៍បញ្ជា និងបញ្ឈប់គ្រប់យ៉ាង។ អ្នកគ្រប់គ្រងគ្រប់កាលៈទេសៈ ដើម្បីកុំឱ្យនរណាម្នាក់ធ្វើបាបអ្នកទៀត ហើយអ្នកប្រើយុទ្ធសាស្ត្រដើម្បីកុំឱ្យនរណាម្នាក់ស្គាល់អ្នកច្បាស់។

វាជាការសំខាន់ ដែលត្រូវដឹងថា វាមិនចាំបាច់បន្តការការពារទៀតទេ ព្រោះអ្នកបានរៀនរួចហើយ អ្នកលែងជាមនុស្សដែលធ្លាប់ឆ្លងកាត់ការក្បត់នេះទៀតហើយ អ្នកបានធំធាត់ ដឹងក្ដី និងរៀនយល់ច្រើនពីជីវិត ដូច្នេះអ្នកក៏នឹងរឹងមាំជាងមុនផងដែរ៕

ប្រភព ៖ Namastest / Knongsrok