តើមនុស្សបែបណា ដែលអ្នកត្រូវការយកធ្វើជាដៃគូជីវិត?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ​ ដើម្បីធ្វើតេស្តមើលថា តើមនុស្សប្រភេទណា ដែលស្ថិតក្នុងជម្រើសរបស់អ្នក យកមកធ្វើជាដៃគូ?

A. រូបទី ១

Screen Shot 2020 12 16 At 10.14.28 AM

អ្នកត្រូវការអ្នកណាម្នាក់អាចជួយអ្នករកដំណោះស្រាយបញ្ហាក្នុងជីវិត ផ្តល់ដំបូន្មានល្អ ៗ និងការគាំទ្រខាងវិញ្ញាណយ៉ាងខ្លាំងសម្រាប់អ្នក។ មនុស្សនោះអាចជួយអ្នកដោះស្រាយរឿងស្មុគស្មាញដោយមិនបង្អាក់អ្នក និងអ្នកដទៃឡើយ។

B. រូបទី ២

Screen Shot 2020 12 16 At 10.14.33 AM

អ្នកចូលចិត្តសើច ហើយអ្នកត្រូវការនរណាម្នាក់ដូចអ្នកដែរ។ អ្នកចង់ឱ្យរឿងកំប្លែងរបស់អ្នកទទួលបានការឆ្លើយតបជាវិជ្ជមានពីភាគីម្ខាងទៀត ដូច្នេះអ្នកប្រាកដជាត្រូវការមនុស្សដែលមានភាពកំប្លុកកំប្លែង ហើយមិនប្រកាន់សេចក្តីថ្លៃថ្នូរពេកទេ។ មនុស្សនោះក៏នឹងមានភាពកក់ក្តៅ និងគិតដល់អ្នកផងដែរ។



C. រូបទី ៣

Screen Shot 2020 12 16 At 10.14.38 AM

ការប្រាស្រ័យទាក់ទង គឺជាគន្លឹះសម្រាប់អ្នកជាពិសេសក្នុងទំនាក់ទំនង។ អ្នកត្រូវការប្តី ឬប្រពន្ធដែលយល់ថាបញ្ហាមិនត្រូវ ឬខុស ប៉ុន្តែត្រូវស្តាប់ ការចុះសម្រុងនឹងគ្នា ហើយធ្វើការជាមួយគ្នាបានដោយមិនមានបញ្ហា។

D. រូបទី ៤

Screen Shot 2020 12 16 At 10.14.42 AM

អ្នកត្រូវការអ្នកដែលអាចស្តាប់គំនិត និងភាពកង្វល់របស់អ្នក។ ពួកគេនឹងផ្តល់ឱ្យអ្នកនូវការយល់ដឹងទូលំទូលាយអំពីអ្វីដែលត្រូវគិត ជាដៃគូ នៅក្បែរអ្នកគ្រប់ពេល គ្រប់ស្ថានការណ៍៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)