តើពេលនេះ មានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលួចស្រឡាញ់អ្នកស្ងាត់ៗ?

ជ្រើសរើសកាដូមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីមន្តស្នេហ៍របស់អ្នក ចង់ដឹងថា តើអ្នកមានមន្តស្នេហ៍កម្រិតណា អាចទាក់ទាញបានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលង់ស្នេហ៍ លួចស្រឡាញ់អ្នកស្ងាត់ៗនៅក្នុងពេលនេះ?

1. ប្រហែលជា 5-6 នាក់

Screen Shot 2021 04 28 At 12.13.19 PM

អ្នកជាមនុស្សមានចំណេះដឹង មានចិត្តល្អ មានមន្តស្នេហ៍។ ភាពទាក់ទាញរបស់អ្នកមកពីទំនុកចិត្តលើខ្លួនឯង របៀប និងភាពប៉ិនប្រសព្វ វាងវៃ និងកម្រិតវប្បធម៌ខ្ពស់។ អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងរបៀបដែលអ្នកគួរធ្វើ។ អ្នកមិនងាយឱ្យអ្នកដ៏ទៃ "ចាប់" ឬត្រួតត្រាអ្នកបានឡើយ ហើយអ្នកក៏មិនខ្ជះខ្ជាយពេលវេលាដេញតាមមនុស្សដែលមិនសមនឹងខ្លួនអ្នកដែរ។

បញ្ញារបស់អ្នកខ្ពស់ណាស់ អ្នកប្រយ័ត្នប្រយែង ចេះដឹងពីព្រំដែន ពេលណាត្រូវដើរទៅមុខ ពេលណាត្រូវឈប់ និងពេលណាត្រូវបកក្រោយ។ អ្នកក៏ដឹងពីរបៀបដើម្បីផ្គាប់ចិត្តអ្នកដទៃដែរ ប៉ុន្តែកុំមានបន្ទាបខ្លួនឯងពេក រឹតតែកុំដាក់មនោសញ្ចេតនាខ្លាំងពេក។ អ្នកក៏មានឆន្ទៈ និងវឌ្ឍនភាពផងដែរ ដែលតែងតែព្យាយាមក្លាយជាអ្នកដែលល្អបំផុតនៅក្នុងវិស័យរបស់អ្នក។

មនុស្សជាច្រើននឹងមានការចាប់អារម្មណ៍ចំពោះអ្នកយ៉ាងស្ងាត់ៗ សមត្ថភាពក្នុងការផ្តោតអារម្មណ៍ខ្ពស់លើការងាររបស់អ្នក។ នៅពេលធ្វើការដោយភាពរីករាយ "ភាពស្រស់ស្អាតនៃកម្លាំងពលកម្ម" របស់អ្នកបានរះឡើង ធ្វើឱ្យអ្នកភ្លឺចែងចាំង និងគួរឱ្យស្រឡាញ់យ៉ាងខ្លាំង។

2. ប្រហែលជា 3-4 នាក់

Screen Shot 2021 04 28 At 12.13.26 PM

អ្នកគឺជាមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិធម្មជាតិ និងមានភាពស្មោះត្រង់។ អ្នកជាមនុស្សសាមញ្ញ ឡូយឆាយ ស៊ិចស៊ីពេកឡើយ ហើយក៏មិនចូលចិត្តកន្លែងអ៊ូអរមានមនុស្សច្រើន ក៏មិនចង់ក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ពីអ្នកណាដែរ។ អ្នកគ្រាន់តែចូលចិត្តនៅផ្ទះតែម្នាក់ឯង និងមានអារម្មណ៍មានផាសុកភាពតែប៉ុណ្ណោះ។



អ្នកគឺដូចជាមនុស្សស្រីដែលស្ងាត់ស្ងៀម មានតែមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកខ្ពស់តែប៉ុណ្ណោះ ដែលអាចដឹងពីសម្រស់ដែលលាក់របស់អ្នក។ នៅពេលនោះពួកគេនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នក ដោយមិនដឹងខ្លួន។ អ្នកគឺជាប្រភេទមនុស្សស្រីដែលពិតជាមិនលេចធ្លោនៅក្នុងហ្វូងមនុស្សទេ ប៉ុន្តែមន្តស្នេហ៍ដែលនៅក្នុងខ្លួនអ្នក តែងតែរះឡើង គ្រប់ពេលដែលពួកគេបានឃើញអ្នកលើកដំបូងមកម្ល៉េះ។

3. តែ 1 ឬ 2 នាក់ប៉ុណ្ណោះ

Screen Shot 2021 04 28 At 12.13.33 PM

អ្នកជាមនុស្សស្រីដែលមានរបៀបបែបប្រពៃណី និងអភិរក្ស អ្នកតែប្រព្រឹត្ដចំពោះមនុស្សភេទផ្ទុយជាមួយនឹងអាកប្បកិរិយាអភិរក្ស និងសុភាពរម្យទុមជ្រុល។ ដូចគ្នានេះផងដែរ ដោយសារតែអ្នកបង្កើតអារម្មណ៍ស្ងប់ស្ងាត់ពេក វាពិបាកបុរសតិចតួចណាស់ដែលហ៊ានចូលជិតអ្នក។ តាមពិតនៅខាងក្នុងអ្នកក៏ស្រេកឃ្លានស្នេហាដែរ តែអ្នកជាមនុស្សតឹងរឹង និងខ្ជាប់ខ្ជួន ខ្លាចឈឺចាប់ ដូច្នេះអ្នកតែងតែបង្កើតរបាំងផ្លូវចិត្តដើម្បីរារាំងអ្នកដទៃមិនឱ្យចូលក្នុងពិភពខាងក្នុងរបស់អ្នក។

ដូចគ្នានេះផងដែរ ដោយសារតែបញ្ហានេះនៅក្នុងភ្នែករបស់បុរស អ្នកគឺដូចជា "ទូទឹកកកចល័ត" តែងតែស្ថិតក្នុងស្ថានភាព "ឃ្លាតឆ្ងាយ" ពីពិភពលោកទាំងមូលមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលក្នុងបេះដូងរបស់អ្នកទេ។ ទោះបីជាមាននរណាម្នាក់ចង់ស្គាល់អ្នក ពួកគេស្ទាក់ស្ទើរ និងមិនយកចិត្តទុកដាក់ ព្រោះពួកគេគិតថាពួកគេនឹងមិនមានឱកាស។

4. រាប់មិនអស់ទេ

Screen Shot 2021 04 28 At 12.13.40 PM

អ្នកជាមនុស្សស្រីរីករាយ សុទិដ្ឋិនិយម និងពូកែវោហាសព្ទ គ្រប់ទីកន្លែងដែលអ្នកទៅអ្នកនឹងដូចជាបក្សីហោះនៅលើមេឃនាំមកនូវសំណើច និងភាពរឹងមាំដល់មនុស្សគ្រប់គ្នា។ មិនត្រឹមតែរួសរាយរាក់ទាក់ និងសុភាពរាបសារប៉ុណ្ណោះទេ អ្នកក៏មានរូបរាងស្រស់ស្អាត និងភ្លឺថ្លាផងដែរ។ហេតុដូច្នេះហើយ វាមិនមែនជារឿងចម្លែកទេដែលមានមនុស្សប្រុសជាច្រើនដែលចាប់អារម្មណ៍លើអ្នក ហើយនៅចំពោះមុខអ្នក ពួកគេគ្រាន់តែមិនហ៊ាននិយាយដោយខ្លាចបាត់បង់មិត្តភាពតែប៉ុណ្ណោះ។ ទោះបីអ្នកចូលចិត្តរាប់អានមិត្តក៏ដោយ អ្នកពិតជាស្រលាញ់ខ្លាំងមិនចូលចិត្តដើរលេងច្រើន ឬរាប់អានមនុស្សភេទផ្ទុយនោះឡើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok