តើគួរធ្វើបែបណា បើយើងជ្រុលជាស្រឡាញ់ មនុស្សដែលគេមិនបានស្រឡាញ់យើង?

ស្រលាញ់ គឺជារឿងរបស់មនុស្សម្នាក់! ស្នេហា គឺជារឿងរបស់មនុស្ស២នាក់!

ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្លួន រាល់ការលះបង់ រាល់ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ វាគ្រាន់តែធ្វើឱ្យយើងរំភើបតែម្នាក់ឯងប៉ុណ្ណោះ ដល់ទីបញ្ចប់ ក៏មានតែខ្លួនឯងពួននៅជ្រុងម្ខាងព្យាបាលរបួសដោយស្ងៀមស្ងាត់ដែរ។

មិនមែនជានិស្ស័យរបស់អ្នក ទោះអ្នកព្យាយាមទៅស្រលាញ់យ៉ាងម៉េចក៏ដោយ លទ្ធផលចុងក្រោយ ក៏មិនដូចជាអ្វីដែលអ្នកបានរំពឹងទុកដែរ ។ ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់អ្នក ដំណើរផ្លូវស្នេហារបស់អ្នកប្រាកដជាជូរចត់ណាស់។ អ្នកស្រលាញ់គេ ដូច្នេះអ្នកគិតរកគ្រប់វិធីដើម្បីធ្វើល្អចំពោះគេ ប៉ុន្តែមនុស្សដែលមិនបានស្រលាញ់អ្នកវិញបែរជាយល់ថា សូម្បីតែបំណងល្អរបស់អ្នកក៏គេគិតថាជាបំណងអាក្រក់ទៅវិញដែរ។

9a091cea235170a42986a8aa1c42945c

អ្នកដែលធ្លាក់ក្នុងរណ្តៅស្នេហា គឺបានវង្វេងបាត់ខ្លួនឯង។ ដឹងច្បាស់ណាស់ថាម្នាក់នោះមិនស្រលាញ់អ្នកទេ នៅតែសុខចិត្តសុខកាយលះបង់គ្រប់យ៉ាងដើម្បីគេ។ ដឹងច្បាស់ថាការលះបង់របស់ខ្លួនឯងគ្មានការតបស្នងណាមួយត្រលប់មកវិញឡើយ នៅតែគិតចង់ធ្វើល្អចំពោះគេ។ ពេលដែលស្រលាញ់មនុស្សម្នាក់ គឺចាប់ផ្តើមបិទត្រចៀករបស់ខ្លួន លែងស្តាប់ពាក្យណែនាំរបស់អ្នកដទៃ ក្នុងកែវភ្នែកក្នុងចិត្តគឺនៅសល់តែមនុស្សម្នាក់នោះដែលអ្នកស្រលាញ់ប៉ុណ្ណោះ។

អ្នកខ្លួនឯងគឺមិនដឹងនោះទេ តែអ្នកដទៃវិញគេមើលដឹងច្បាស់លាស់ណាស់។ ពេលដែលពន្យល់អ្នកដទៃខ្លួនឯងអាចបែងចែកបានយ៉ាងច្បាស់លាស់ខុស និងត្រូវ ។ ពេលដែលខ្លួនឯងស្រលាញ់មនុស្សម្នាក់ ខ្លួនឯងបានបាត់បង់នូវសុភនិច្ឆ័យ។



មនុស្សជាច្រើនពេលដែលកំពុងតាមស្រលាញ់ ដឹងច្បាស់ណាស់ថាមនុស្សម្នាក់នោះមិនស្រលាញ់អ្នកទេ នៅតែមិនសុខចិត្តទម្លាក់ចុះនូវមនោសញ្ចេតនានេះ នៅតែរំពឹងទុកថាការលះបង់របស់ខ្លួននឹងអាចទទួលបានការស្តាយស្រណោះរបស់មនុស្សម្នាក់នោះ។ រាល់ថ្ងៃនៅក្នុងខួរក្បាលគិតស្រមៃពីភាពស្រស់បំព្រងដែលមនុស្សពីរនាក់នៅជាមួយគ្នា តែទិដ្ឋភាពបែបនោះគឺមិនអាចក្លាយទៅជាការពិតជារៀងរហូត ។

Ed7c6b34e75332b069e29f9ae5444537

ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់អ្នក កុំទៅបន្ទោសគេអី រឿងមនោសញ្ចេតនាដើមឡើយ គឺគួរតែខ្ញុំស្ម័គ្រអ្នកស្មោះ។ គេមិនស្រលាញ់អ្នក នេះក៏មិនមែនជាកំហុសគេដែរ មនុស្សរាល់គ្នាតែងមានសិទ្ធក្នុងការជ្រើសរើស ។ ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់អ្នក ដើម្បីស្នេហាមួយនេះអ្នកបានប្រឹងប្រែងអស់ពេលជាយូរ អ្នកម្ខាងទៀតវិញនៅតែមិនយល់ព្រមដើរសម្ដៅមករករូបអ្នកដដែល។ ស្នេហាបែបនេះ ការលះបង់របស់អ្នកគេក៏មិនចេះស្តាយស្រណោះដែរ ការទទូចប្រឹងប្រែងរបស់អ្នកគឺជាការរំខានដល់គេទៅវិញទេ។

មិនមែនជាមនុស្សរបស់អ្នក អ្នកកុំទៅស្រលាញ់ធ្វើអ្វី មិនមែនជាស្នេហារបស់អ្នក អ្នកកុំទៅព្យាយាមធ្វើអ្វី។ កុំទៅរំខានមនុស្សម្នាក់នោះទៀត រស់នៅក្នុងជីវភាពខ្លួនឯងឱ្យបានសុខ រង់ចាំមនុស្សម្នាក់ចេះស្តាយស្រណោះអ្នកលះបង់ដើម្បីអ្នក រង់ចាំមនុស្សម្នាក់ដែលស្រលាញ់អ្នកពេញបេះដូង៕

F9b299b17a865a3e011e657035bf2314

ប្រភព ៖ petsjiayuan.com / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)