តាម​ការ​ស្រាវជ្រាវ៖ មនុស្ស​ស្រី​ដែល​ផ្នែក​ទាំង ៣ នេះ​មាន​ទំហំ​តូច គឺ​តែងតែ​មាន​អាយុ​វែង

សម្រាប់​នារីៗ​គ្នា​យើង តើ​អ្នក​មាន​ទំហំ​តូច​នៅ​ផ្នែក​ទាំង ៣ ​ខាង​ក្រោម​នេះ​ដែរ​ឬ​ទេ? បើ​មាន​នោះ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ស្រី​មាន​អាយុ​វែង និង​នាំ​ផល​ល្អ​ជា​ច្រើន​សម្រាប់​ជីវិត៖

៣) ទ្រូង​តូច

Phu Nu Co 3 Bo Phan Cang Nho Cang Song Tho 01 1636

អ្នក​ខ្លះ​ប្រាថ្នា​ចង់​បាន​ផ្នែក​ដើមទ្រូង​ធំ ដោយ​គិត​ថា អាច​ទាក់ទាញ​ភ្នែក​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ដើម​ទ្រូង​តូច នេះ​ជា​សញ្ញា​ល្អ​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ មិនមែន​លើក​ទឹក​ចិត្ត​ទេ​ណា តែ​វា​ជា​ការ​ពិត ដោយ​តាម​ការ​ស្រាវជ្រាវ​មនុស្ស​ដែល​មាន​ដើមទ្រូង​ធំ​គឺ​រមែង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​ជំងឺ​ឆ្អឹង​ខ្នង ជំងឺ​ឈឺចាប់​ផ្នែក​ចង្កេះ ជាង​អ្នក​ដែល​មាន​ដើមទ្រូង​តូច។

លើស​ពី​នេះ​អ្នក​ដែល​មាន​ផ្នែក​នោះ​ធំ​ពេក នៅ​ពេល​ដែល​វា​ខូច​ទ្រង់ទ្រាយ​ទៅ​តាម​អាយុកាល​គឺ​ពិត​ជា​អាក្រក់​មើល​ខ្លាំង​ណាស់ តែ​បើ​នារី​ថ្នល់​ជាតិ​វិញ មើល​ទៅ​គឺ​ស្អាត​បែប Sexy ម្យ៉ាង ហើយ​ទោះ​វ័យ​រាង​ចំណាស់​បន្តិច​ក៏​មិន​អី​ដែរ។

២) ពោះ​តូច

Phu Nu Co 3 Bo Phan Cang Nho Cang Song Tho 02 1637



នារី​ដែល​មិន​ដុះ​ក្បាល​ពោះ ហើយ​មាន​ផ្នែក​ពោះ​ទំហំ​តូច មាន​ន័យ​ថា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កូឡេស្តេរ៉ុល​ទាប នាំ​ឲ្យ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង​ក៏​ទាប​ផង​ដែរ។

ខ្លាញ់​ក្បាល​ពោះ​អាច​កើត​ចេញ​ពី​ រាងកាយ​មិន​សូវ​សកម្ម អង្គុយ​យូរ ហើយ​យូរៗ​ទៅ​នាំ​ឲ្យ​បង្ក​ចេញ​ជា​ជាតិ​ពុល​នៅ​ក្នុង​ពោះវៀន​ថែម​ទៀត។ ជាង​នេះ​ក៏​នាំ​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង បេះដូង​រីក​ធំ ហើយ​ដង្ហើម​ខ្លី។ ដូច្នេះ​ក្បាល​ពោះ​រាប​ស្មើ ឬ​ទំហំ​តូច មិន​ត្រឹម​តែ​ជួយ​ឲ្យ​មើល​ទៅ​ឃើញ​ថា​មាន​រាងស្អាត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សញ្ញា​បង្ហាញ​ពី​សុខភាព​ល្អ​របស់​អ្នក​ថែម​ទៀត។

១) ក​តូច

7520615e55f51e8cd0608278700e68e3

តាម​ការ​ស្រាវជ្រាវ​បុរស​ដែល​មាន​ក​ធំ​ជាង ៤០ សង់ទីម៉ែត្រ និង​នារី​ដែល​មាន​ធំ​ជាង ៣៣ សង់ទីម៉ែត្រ​ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ វា​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​កើត​ជំងឺ​ផ្សេង​ទៀត ដូច​ជា​ការ​ឡើង​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ជា​ដើម។

ដូច្នេះ​អ្នក​ដែល​មាន​កញ្ចឹង​ក​តូច មិន​ត្រឹម​តែ​មើល​ទៅ Sexy ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ធានា​បាន​នូវ​ភាព​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​អ្នក​អាយុ​វែង​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក