ដើមខែថ្មីនេះឆ្នាំទាំង ៣ ដល់វេលាកើបទ្រព្យ ប្រមូលសំណាងចូលផ្ទះហើយ

យោងតាមហោរាសាស្ត្រ​បាននិយាយថា សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ក្រោមនេះ​ នឹងចៀសផុតពីភាព​ឧបទ្រុពចង្រៃ​ ទទួលបានលាភសំណាង និងមានអ្នកមានបុណ្យតាមថែរក្សា ទ្រព្យកើនឡើងទ្វេដង។

១. ឆ្នាំឆ្លូវ «គោ»

ចាប់ពីដើមខែថ្មីខែសីហា នេះតទៅសម្រាប់អ្នកកើតឆ្នាំឆ្លូវ ការលំបាកបានកន្លងផុតទៅហើយ ក្នុងពេលខាងមុខអ្នកកើតក្នុងឆ្នាំនេះ នឹងមានសំណាង និងឱកាសសម្រាប់ការអភិវឌ្ឍន៍កាន់តែច្រើន។

ហោរាសាស្ត្របាននិយាយថាឆ្នាំ ឆ្លូវ ទោះ​បី​ជា​យ៉ាង​ណា​នៅ​ចុង​ឆ្នាំ​នេះ សំណាង​បាន​ត្រឡប់​មក​វិញ​ភ្លាម។ ជាពិសេសចាប់ពីខែសីហាទៅ អ្នកកើតក្នុងឆ្នាំនេះនឹងត្រូវបានថែរក្សាដោយព្រះនៃទ្រព្យសម្បត្តិ និងឈ្នះរាល់ការលំបាកទាំងអស់ដោយងាយ។ ជាពិសេសនឹងបង្កើតលក្ខខណ្ឌសម្រាប់អ្នកកើតឆ្នាំឆ្លូវ ដើម្បីស្វែងរកឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេ។

Image_2021 12 05_103759

២. ឆ្នាំខាល «ខ្លា»

កាលពីឆ្នាំមុននេះ ជីវិត​របស់អ្នកកើតឆ្នាំខាល​មាន​ការ​ប្រែប្រួល​ច្រើន​ ធ្វើ​ឱ្យ​ពួក​គេមានការ​ព្រួយបារម្ភឥតឈប់ឈរ។ ទោះជាយ៉ាងនេះក្តី ចាប់ពីដើមខែសីហានេះទៅ ជីវិតរបស់អ្នកកើតឆ្នាំខាល នឹងមានការប្រែប្រួលជាវិជ្ជមានជាច្រើន។ ឆ្នាំ​ខាលនឹង​មាន​លាភ​ចូល​ឆ្នាំ​​ដោយមិនបាច់ប្រឹង។



ហោរាសាស្ត្រ​និយាយ​ថា នៅដើមខែសីហានេះទៅជីវិត​របស់​ខ្លា​មាន​ការ​ផ្លាស់​ប្តូរ​មិន​នឹក​ស្មាន​ដល់។ នៅទីបំផុតឆ្នាំខាលនឹងស្វែងរកឱកាសដើម្បីរីកចម្រើន។ ឆ្នាំខាល នឹងត្រូវបានថែរក្សាយ៉ាងកក់ក្តៅពីទេវតាសំណាង ទេវតាទ្រព្យ មិនថាអ្នកធ្វើអ្វីក៏ដោយ តែងផ្តល់ភាពងាយស្រួល។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទទួល​បាន​ផល​ចំណេញ​ច្រើន ជីវិត​ជាអ្នកមាន​កំពុង​រង់ចាំ​។

Image_2021 12 05_103725

៣. ឆ្នាំមមី «សេះ»

ហោរាសាស្ត្របាននិយាយថា នៅឆ្នាំ ២០២២ ឆ្នាំមមីប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនក្នុងជីវិត ទាំងវិជ្ជមាន និងអវិជ្ជមាន។ អរគុណចំពោះបុគ្គលិកលក្ខណៈដែលមានសុទិដ្ឋិនិយម និរន្តរភាព សញ្ញារាសីចក្រនេះ អាចយកឈ្នះលើការលំបាកនានា។ ជាពិសេសនៅចាប់ពីខែថ្មីនេះ ឆ្នាំមមី នឹងត្រូវបានថែរក្សាយ៉ាងកក់ក្តៅពីទេវតាទ្រព្យសម្បត្តិ និងសំណាង។ ចាប់ពីខែសីហានេះទៅ ឆ្នាំមមែនេះនឹងមានសំណាងច្រើន បញ្ហាទាំងប៉ុន្មាន នឹងត្រូវបានដោះស្រាយ​ ព្រមទាំងនាំផ្លូវជីវិតទៅកាន់កម្រិតថ្មីមួយទៀត៕

037f56147535af93d44506def59841dc

* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!

ប្រែសម្រួលដោយ៖ Knongsrok