ដឹង ថាមិនអាចកាន់ដៃអ្នកអស់មួយជីវិត ហើយក៏ដឹង ថាមិនអាចនៅជិតអ្នកគ្រប់ពេលវេលា តែក៏សន្យាថា នឹងនឹកនាដល់អ្នកគ្រប់ដង្ហើមចេញចូល ហើយក៏រហូតទៅ!

#ដឹង ថាមិនអាចកាន់ដៃអ្នកអស់មួយជីវិត ហើយក៏ដឹង ថាមិនអាចនៅជិតអ្នកគ្រប់ពេលវេលា តែក៏សន្យាថា នឹងនឹកនាដល់អ្នកគ្រប់ដង្ហើមចេញចូល ហើយក៏រហូតទៅ!

#អរគុណ សម្រាប់គ្រប់យ៉ាងដែលបានផ្ដល់ឱ្យខ្ញុំ #សុំទោស បើកន្លងមកខ្ញុំបានធ្វើអ្វីខុស សាងនូវកំហុស ធ្វើឱ្យអ្នកមិនពេញចិត្ត មិនសប្បាយចិត្ត ឬ ទើសទាល់ចិត្ត

#សុំទោស បើខ្ញុំល្អមិនទាន់បានគ្រប់គ្រាន់

1

#ហើយក៏សុំទោស បើថ្ងៃណាមួយខ្ញុំចាកចេញទៅស្ងាត់ៗ ដោយមិនបានប្រាប់អ្នកឱ្យដឹងមុន

តែទោះជាយ៉ាងណា មិនថាខ្ញុំនៅទីណា កន្លែងណា អារម្មណ៍និងចិត្ត ដែលខ្ញុំមានពេញមួយជីវិត ខ្ញុំនឹងប្រើសម្រាប់នឹក និងគិត ដល់អ្នកជាពិសេស



#អ្វីដែលខ្ញុំចង់បាន គឺចង់ឃើញអ្នកមានក្ដីសុខ មានតែស្នាមញញឹម និងសុភមង្គលក្នុងជីវិត ជួបតែរឿងល្អៗ ហើយក៏បានធ្វើនូវអ្វីដែលអ្នកត្រូវការ មិនថាអ្នកចង់ធ្វើអ្វី ខ្ញុំព្រមនឹងកាន់ដៃអ្នក ហើយគាំទ្រ ជ្រោមជ្រែងអ្នកជានិច្ច មិនចង់ឃើញអ្នកពិបាកចិត្ត ក៏មិនចង់ឃើញអ្នកគិតនូវអ្វីដែលស្មុគនោះឡើយ

#ចំណែកសំខាន់ក្នុងជីវិត រឿងដែលខ្ញុំស្អប់បំផុត គឺពេលដែលយើងមានបញ្ហានឹងគ្នា ហើយរឿងដែលខ្ញុំខ្លាចបំផុត គឺខ្លាចបាត់បង់អ្នក

#មនុស្សចុងក្រោយ ខ្ញុំធ្លាប់ជួបរួចហើយ គឺអារម្មណ៍បាត់បង់មនុស្សដំបូង ថាវាឈឺចាប់កម្រិតណា ចុះទម្រាំបាត់បង់មនុស្សចុងក្រោយ តើវាឈឺផ្សាយ៉ាងម៉េចទៅ

#បានទេ កុំដេញឱ្យខ្ញុំចេញ ទាំងចិត្តខ្ញុំមកនដែលចង់ កុំស្អប់ខ្ញុំក្នុងពេលដែលខ្ញុំ កំពុងចង់ឃើញអ្នកជោគជ័យ និងមានក្ដីសុខ…!!!

#មនុស្សចុងក្រោយ