ដាច់ខាត កុំឱ្យមនុស្ស ៥ ប្រភេទនេះ ខ្ចីលុយឱ្យសោះ បើមិនដូច្នោះទេ លុយហ្នឹង ដឹងតែមិនបានមកវិញហើយ

ច្បាស់ណាស់ មនុស្សល្អៗជាច្រើន តែងតែរងគ្រោះ ដោយសារតែបញ្ហាអ្នកខ្ចីលុយមិនសង។ តាមពិតទៅ មិនមែនព្រោះអ្នកដទៃពូកែបោកទេ តែមកពីគេជាមនុស្សល្អពេក មិនចេះមើលមនុស្ស ទើបធ្វើឱ្យគេងាយនឹងខាតបង់បែបហ្នឹង។ យ៉ាងណាមិញ មនុស្ស ៥ ប្រភេទ ដាច់ខាតកុំឱ្យខ្ចីលុយឱ្យសោះ បើទោះជាបងប្អូនក៏ដោយ។

១. ញាតិ​សន្តាន​មាន​បុគ្គលិក​លក្ខណៈ​មិន​គួរ​ឱ្យទុក​ចិត្ត

មនុស្សម្នាតែងតែគិតថា ញាតិសន្ដាន គឺមានឈាមជ័ររួមគ្នា ជាបងប្អូន ទោះយ៉ាងណា​ក៏គេមិនបោកប្រាស់យើងដែរ។ ដូច្នេះ​បញ្ហា​លុយកាក់​ជួនកាល​ងាយ​នឹងឱ្យញាតិខ្ចីខ្លាំងណាស់​។ ទោះជាយ៉ាងណាក៏ដោយ ការពិតបង្ហាញថាអ្វីៗមិនដូចអ្វីដែលយើងគិតនោះឡើយ។

គិតទៅ បើយើងខ្ចីលុយមនុស្សក្បែរខ្លួន តែគេមិនចង់សង តើយើងហ៊ានទារគេដែរទេ? ជាពិសេសអ្នកដែលមានទម្លាប់អាក្រក់ពីកំណើត ដូចជា ខ្ជិល លោភលន់ ការពឹងពាក់មិនបាន និងកេងប្រវ័ញ្ច។ មនុស្សដែលអ្នកស្គាល់មានចរិតបែបនេះ ពួកគេមិនគួរពាក់ព័ន្ធរឿងលុយកាក់នោះទេ ព្រោះបើអ្នកឱ្យមនុស្សបែបនេះខ្ចីលុយ មិនត្រូវតែខាត់បង់លុយកាក់នោះទេ សូម្បីតែទំនាក់ទំនងបងប្អូនក៏ប្រេះឆាដែរ។

D2a15c64cce97014fe7d1d9c32737535

២. ប្រភេទមនុស្សដែលមិនមានចេតនាសងបំណុល

មនុស្សប្រភេទនេះ ប្រាកដជាត្រូវនៅឱ្យឆ្ងាយពីគេហើយ។ ប៉ុន្តែ​បញ្ហា ​គឺ​ធ្វើ​ដូចម្តេច​ទើប​យើង​ដឹង​ថា​អ្នក​ដែល​ទៅ​ខ្ចី​លុយ​យើង​ជា​មនុស្ស​ប្រភេទ​នេះ​ឬ​អត់?

ព្យាយាមសួរពួកគេនូវសំណួរអំពីការខ្ចីលុយ ទស្សនៈរបស់ពួកគេលើប្រាក់ និងការខ្ចី។ ឬដើម្បីឱ្យច្បាស់ជាងនេះ យើងគួរតែស៊ើបអង្កេតខ្លួនយើង សួរមនុស្សជិតស្និទ្ធថាតើពួកគេធ្លាប់មានបញ្ហាក្នុងរឿងលុយកាក់ដែរឬទេ?

មាន​មនុស្ស​ដែល​នៅ​តែ​រស់​នៅ​ជាមួយ​នឹង​តក្កវិជ្ជា​ឆ្កួតៗ​នៃ "តើ​អ្នក​អាច​សង​ដោយ​របៀប​ណា​បើ​ខ្ចី​លុយ?" មនុស្សទាំងនេះ គឺជាមនុស្សលោភលន់ ឆ្លៀតយកផលប្រយោជន៍ ចូលចិត្តធ្វើពុត នៅពេលផ្តល់ឱកាស និងមិនចេះដឹងគុណចំពោះលទ្ធផលការងាររបស់អ្នកដទៃ។

ជួបមនុស្សប្រភេទនេះ អ្នកគួរតែនៅឱ្យឆ្ងាយពីគេជាដាច់ខាត ព្រោះការឱ្យមនុស្សប្រភេទនេះខ្ចីលុយ នឹងធ្វើឱ្យបាត់បង់ទំនាក់ទំនង ហើយក៏កាន់តែអាក្រក់ទៅៗ បើលុយធំ អាចឈានដល់ការប្ដឹងផ្ដល់ថែមទៀតផង។

៣. ជនចម្លែក ឬទើបតែនឹងស្គាល់



ការឱ្យមនុស្សដែលយើងមិនស្គាល់ខ្ចីលុយ គឺជារឿងដែលគួរឱ្យព្រួយបារម្ភ ព្រោះវាជាបញ្ហានៃការប្រថុយប្រថានខ្លាំងបំផុត។ ពេលខ្លះពួកគេនឹងសន្យាថានឹងទទួលបានអត្ថប្រយោជន៍ដ៏ធំ ឬអត្រាការប្រាក់ខ្ពស់ ប៉ុន្តែត្រូវចាំថាច្បាប់នៃការវិនិយោគ គឺថា ប្រាក់ចំណេញកាន់តែខ្ពស់ ហានិភ័យកាន់តែខ្ពស់។

ចុះបើជនចម្លែកនោះជាមិត្ដភក្ដិ ឬអ្នកស្គាល់គ្នានៃមិត្ដជិតស្និទ្ធ ឬសាច់ញាតិរបស់អ្នក ប៉ុន្តែសាច់ញាតិរបស់អ្នកដើរតួជាអ្នកធានា។ ដំបូន្មានក្នុងករណីនេះ ក៏មិនត្រូវឱ្យខ្ចីដែរ។ ព្រោះប្រសិនបើមនុស្សចម្លែកនោះមិនសង ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់របស់អ្នកក៏នឹងមានបញ្ហាដែរ ដូច្នេះអ្នកមិនអាចបង្ខំមនុស្សជាទីស្រលាញ់របស់អ្នកឱ្យសងបំណុលជំនួសអ្នកដទៃបានទេ ហើយក៏មិនអាចយកលុយមកវិញបានដែរ។

83bc95b710e2bd13fb448f2dee293389

៤. ស្រាប់តែលេចមុខនរណាម្នាក់មកខ្ចីលុយ

ម្នាក់នេះ និងអ្នកដែលមិនទាក់ទងគ្នា ស្រាប់តែលេចមុខមកចង់ខ្ចីលុយ អ្នកប្រាកដជាដាក់សំណួរធំមួយថា ហេតុអ្វីគេមកខ្ចីលុយខ្ញុំ? ព្រោះ​បើ​ខាន​ទាក់ទង​គ្នា​យូរ​មក​ហើយ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ខ្ចី​លុយ​គេ​ដែរ ទាល់​តែ​មាន​រឿង​លាក់​បាំង។

បើទោះជាក្នុងការចងចាំរបស់អ្នក បុគ្គលនោះជាមនុស្សល្អកាលពីច្រើនឆ្នាំមុនក៏ដោយ ក៏មិនត្រូវឱ្យគេខ្ចីដែរ។ ព្រោះ​អ្នក​មិន​ដឹង​ថា​ជីវិត​របស់​ពួក​គេ​ជា​យ៉ាង​ណា​ដោយ​មិន​បាន​ជួប​ពួក​គេ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ។

អ្វីៗមិនស្ថិតស្ថេរ រួមទាំងចរិតរបស់មនុស្ស អ្នកមិនស្គាល់ធម្មជាតិបច្ចុប្បន្នរបស់ពួកគេ សូម្បីតែមិនស្គាល់កន្លែងលាក់ខ្លួនរបស់ពួកគេ ដូច្នេះលទ្ធភាពដែលលុយដែលយកទៅមិនអាចត្រឡប់មកវិញគឺខ្ពស់ណាស់។

៥. ពុតត្បុត

ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលលាក់ពុត អ្នកមិនត្រឹមតែមិនឱ្យខ្ចីប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ទំនាក់ទំនងរបស់អ្នកជាមួយពួកគេផងដែរ។ ពួកគេ​ជា​មនុស្ស​សំខាន់​ដែល​ចេះ​ឆ្លៀត​ឱកាស ឆ្លៀត​យក​ប្រយោជន៍​ហើយ​យក​ចំណេញ​សម្រាប់​ខ្លួន​ឯង មិន​សក្តិសម​នឹង​ការ​ទុក​ចិត្ត៕

ប្រភព ៖ Phunutoday / Knongsrok