ឈានដល់ពាក់កណ្ដាលជីវិត មានរឿង ៤ ប្រភេទ​ដែលងាយនឹងធ្វើឱ្យអ្នកខឹង និងអន់ចិត្តជាខ្លាំង

ឆ្លងកាត់ពាក់កណ្តាលជីវិតរបស់មនុស្សម្នាក់ៗ ប្រាកដជាមានអារម្មណ៍ធុញទ្រាន់នឹងសង្គមដ៏ស្មុគស្មាញ ជាមួយនឹងគោលការណ៍បង្កប់ន័យជាច្រើន ដែលមនុស្សគ្រប់រូបមិនធ្លាប់ដឹង។ យ៉ាងណាមិញ មានរឿង ៤ ប្រភេទ​ដែលអ្នកអាចនឹងជួប និងទទួលអារម្មណ៍អន់ចិត្ត នៅពេលដែលអ្នកឈានដល់ពាកើកណ្ដាលវ័យ។

១. ឪពុកម្តាយស្រឡាញ់កូន ប៉ុន្តែមិនស្មើគ្នា

យើងតែងតែវិនិច្ឆ័យអ្នកដទៃ ប៉ុន្តែមិនដឹងពីរបៀបដើម្បីទទួលស្គាល់ និងវាយតម្លៃខ្លួនឯង។ ឪពុកម្តាយជាច្រើនអះអាងថា ប្រព្រឹត្តចំពោះកូនដោយយុត្តិធម៌។ ប៉ុន្តែ​តាម​ពិត វា​មិន​មែន​ជា​រឿង​នោះ​ទេ។

ឪពុកម្តាយនិយមកូនប្រុស គឺជាការពិតនៃគ្រួសារជាច្រើននាពេលបច្ចុប្បន្ននេះ។ ក្មេងប្រុសតែងតែយកចិត្តទុកដាក់លើការវិនិយោគ ពេលដែលធំឡើង ឪពុកម្តាយទិញផ្ទះ និងទិញឡានឱ្យពួកគេ។ ខណៈ​នោះ​កូនស្រី​ទៅ​ធ្វើ​ការ​ផ្ញើ​លុយ​មក​ផ្ទះ ​មើល​ថែ​ឪពុក​ម្តាយ​បាន​ត្រឹម​តែ​និយាយ​អរគុណ ។

វាជាការលម្អៀងដែលធ្វើឱ្យទំនាក់ទំនងកាន់តែមានបញ្ហា។ ប្រសិនបើជម្លោះនេះលេចឡើងតាំងពីវ័យក្មេង វានឹងប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនៗជាខ្លាំង។ នៅពេលអ្នកឈានចូលដល់អាយុ ៥០ ឆ្នាំ អ្នកប្រាកដជាប្រព្រឹត្តចំពោះកូនរបស់អ្នកដោយយុត្តិធម៌។ អ្វី​ដែល​ត្រូវ​ឱ្យ​ត្រូវ​បែងចែក​ឱ្យ​ស្មើៗ​គ្នា មិន​មែនម្ខាងធ្ងន់ ម្ខាងស្រាលទេ។

1

២. ក្រោយអាយុ ៥០ ឆ្នាំ ចៀសវាងឱ្យសាច់ញាតិ និងមិត្តភ័ក្តិខ្ចីលុយ បើមិនប្រយ័ត្ន នឹងនាំគ្រោះមហន្តរាយដល់ខ្លួន

សេចក្តីសប្បុរសមិនត្រឹមតែកើតចេញពីចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏កើតចេញពីការគោរពផងដែរ។ យ៉ាងណាមិញ ការគិតក្នុងការគោរពសាច់ញាតិ និងមិត្តភក្តិ អ្នកសុខចិត្តឱ្យពួកគេខ្ចីលុយ។ ប៉ុន្តែ​សេចក្តី​សប្បុរស​ គឺ​មាន​តម្លៃ​តែ​នៅ​ពេល​ដែល​ដាក់​ក្នុង​មនុស្ស​ត្រឹម​ត្រូវ​ក្នុង​ពេល​វេលា​ត្រឹម​ត្រូវ។ លើលោកនេះគ្មានមនុស្សខ្វះខាតទេ ដែលខ្ចីលុយអ្នក ហើយចង់គេចពីសងវិញ ។



ជាមួយនឹងសាច់ញាតិមួយចំនួន ថ្ងៃលុយហើយ ច្រើនតែធ្វើម៉េច គេចមិនព្រមសង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យសេដ្ឋកិច្ចគ្រួសារអ្នករងផលប៉ះពាល់។ ដូច្នេះ​អាយុ​លើស ៥០ ​ឆ្នាំ អ្នក​គួរ​ប្រយ័ត្ន​ពេលឱ្យនរណាម្នាក់ខ្ចីលុយ។

៣. ទទួលខុសត្រូវ​មើលថែ​ឪពុកម្តាយ​ចាស់ជរា​តែម្នាក់ឯង​

ការ​គោរព​បូជា ​គឺ​ជា​ការ​ព្រួយ​បារម្ភ​កំពូល​ជានិច្ច។ ទំនួលខុសត្រូវក្នុងការចិញ្ចឹមឪពុកម្តាយក្នុងវ័យចំណាស់ មិនមែនជារបស់នរណាម្នាក់ទេ ដូច្នេះអ្នកមិនគួរផ្ទេរវាទៅនរណាម្នាក់ឡើយ។ នៅពេលអ្នកមានអាយុ ៥០ ឆ្នាំ ឪពុកម្តាយរបស់អ្នកក៏មានអាយុ ៧០ ឆ្នាំ ៨០ ឆ្នាំដែរ។

នៅ​អាយុ​នេះ ការ​នៅ​មាន​ឪពុក​ម្ដាយ​ជា​រឿង​មួយ​ដែល​មាន​សុភមង្គលបំផុត។ ប៉ុន្តែតាមរបៀបមួយក៏ជា "បន្ទុក" សម្រាប់អ្នកដែលគ្មានប្រាក់សន្សំនៅពេលពួកគេចាស់។ ដូច្នេះ​ ការ​មើល​ថែ​ឪពុក​ម្ដាយ​ត្រូវ​ពិភាក្សា​ឱ្យ​បាន​ល្អ​ កុំ​ឱ្យ​ឪពុក​ម្ដាយ​រង​គ្រោះដោយសារតែខ្លួនយើងពុំមានលទ្ធភាពគ្រប់គ្រាន់។

2

៤. ការងារកាន់តែច្រើន សម្ពាធកាន់តែខ្លាំង

មនុស្សជាច្រើន សូម្បីតែក្រោយអាយុ ៥០ ឆ្នាំហើយ នៅតែគិតថាពួកគេរឹងមាំគ្រប់គ្រាន់ដើម្បីធ្វើរឿងដ៏អស្ចារ្យ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកចាស់ទៅ អ្នកនឹងនាំមកនូវគ្រោះមហន្តរាយដល់រាងកាយរបស់អ្នក ប្រសិនបើអ្នកព្យាយាមធ្វើវា។ នៅអាយុ ៥០ ឆ្នាំ ព្យាយាមសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅកន្លែងធ្វើការ សួរអ្វីដែលអ្នកមិនដឹង កុំរឹងរូស ក្រែងគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

ប្រភព ៖ Phunutoday / Knongsrong