ជ្រើសរើសរូបបន្ទប់ងងឹតមួយ ដើម្បីដឹងថា ពេលនេះ អ្នកកំពុងតែព្យាយាមរត់គេចពីអ្វី?

តើបន្ទប់ងងឹតមួយណាដែលអ្នកយល់ថាគួរឱ្យខ្លាចបំផុត? ជ្រើសរើសរូបមួយដែលអ្នកគិតថា ងងឹតជាងគេ ដើម្បីដឹងថា ពេលនេះ ជីវិតអ្នកកំពុងតែព្យាយាមរត់គេចចេញពីអ្វី?

ក. អារម្មណ៍របស់អ្នកពេលនេះ គឺអ្នកកំពុងលាក់ខ្លួនពីការសម្រេចចិត្ត

1

អ្នកខ្លាចក្នុងការជ្រើសរើស ជម្រើសជាញឹកញាប់ធ្វើឱ្យអ្នកព្យាយាមចៀសវាងនូវតួនាទី អ្នកហាក់ព្យាយាមជំរុញទំនួលខុសត្រូវនេះ ឱ្យទៅអ្នកដទៃ ឬពន្យារពេលឱ្យបានយូរបំផុត តាមដែលអាចធ្វើទៅបាន។ អ្នកពិបាកក្នុងការជ្រើសរើសរវាងជម្រើសជាច្រើនពេក។ នៅខាងក្នុងចិត្តអ្នកមានអារម្មណ៍ថា ខ្វះទំនុកចិត្តលើខ្លួនឯង ហើយក្នុងពេលតែមួយខ្លាចធ្វើខុសហើយមិនហ៊ានទទួលផលវិបាក។ ប៉ុន្តែតើអ្នកនឹងអាចលាក់ខ្លួនជារៀងរហូតបានទេ? ជីវិតនេះជារបស់អ្នកហើយកុំក្លាយជាកូនក្មេងដែលពឹងផ្អែកលើអ្នកដទៃ។

ខ. អ្វីដែលអ្នកកំពុងព្យាយាមរត់គេចពេលនេះ គឺរឿងស្នេហា

2

ការខ្លាចក្នុងរឿងស្នេហាសម្រាប់អ្នកគឺមាន២ ៖ ទី១ អ្នកមិនហ៊ានជឿលើស្នេហាទៀតទេតែងតែចៀសវាង ជាពិសេសគឺការលួចស្រលាញ់អ្នកដទៃ។ ប្រហែលជាកាលពីមុនអតីត ឬនរណាម្នាក់ផ្សេងទៀតបានធ្វើបាបអ្នកធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុសហើយលែងជឿលើតម្លៃផ្ទាល់ខ្លួនរបស់អ្នកទៀត។ ដោយសារតែបញ្ហានេះអ្នកតែងតែគិតថាអ្នកមិនអាចរកឃើញនរណាម្នាក់ដែលល្អហើយក៏មិនអាចរកអ្នកណាម្នាក់ដែលសមនឹងអ្នកដែរ។

មួយទៀតគឺអ្នកកំពុងចៀសវាងសារភាពពីអារម្មណ៍របស់អ្នកទៅមនុស្សដែលអ្នកចូលចិត្ត។ អ្នកឃើញថាពួកគេលេចធ្លោ ហើយពូកែបើប្រៀបធៀបនឹងអ្នក។ អ្នកមានទំនុកចិត្តដោយសារតែរឿងនេះ អ្នកមានអារម្មណ៍ថាខ្លួនអន់ មិនអាចប្រៀបនឹងគេបានទេ



ជំនួសឱ្យការមានគំនិតអវិជ្ជមានបែបនេះ អ្នកត្រូវកែលម្អខ្លួនអ្នកឱ្យមានភាពទាក់ទាញជាងមុន ដូច្នេះអ្នកអាចរកមនុស្សម្នាក់ដែលត្រូវគ្នានឹងអ្នក។ កុំគិតថាអ្នកជាមនុស្សតូចទាប ឬអន់ជាងមនុស្សគ្រប់គ្នា ត្រូវចាំថា មនុស្សយើងម្នាក់ៗ គឺមានចំណុចពិសេស និងគុណតម្លៃរាងៗខ្លួន។

គ. អ្នកកំពុងរត់ពីគេចសម្ពាធ និងជម្លោះ

3

វាអាចជាបញ្ហាលុយ ក្តីកង្វល់ផ្នែកហិរញ្ញវត្ថុ ឬជម្លោះជុំវិញការបញ្ចប់ទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ ឬមនុស្សជាទីស្រឡាញ់។ អ្នកមិនចង់បាត់បង់អ្វីទាំងអស់ ទើបអ្នកមិនហ៊ានក្នុងការប្រឈមមុខជាមួយពួកគេ។ ដូច្នេះអ្នកលាក់ខ្លួននៅក្នុងសម្បក ហើយនៅតែមិនចង់គិតហើយក៏មិនចង់ដោះស្រាយវាទាំងអស់។ អ្នកដឹងពីឬសគល់នៃបញ្ហា ប៉ុន្តែអស់សង្ឃឹមក្នុងការរកដំណោះស្រាយ ដូច្នេះគ្រាន់តែព្រងើយកន្តើយនឹងវាហាក់ដូចជាគ្មានអ្វីកើតឡើង។ ប៉ុន្តែអ្នកមិនអាចរត់គេចបានជារៀងរហូតទេ អ្នកនឹងមានពេលខ្លះដែលអ្នកឈានដល់ទីបញ្ចប់ដែលគ្មានទីបញ្ចប់។ នៅពេលនោះ អ្នកនឹងត្រូវរៀបចំខ្លួនអ្នកសម្រាប់អ្វីដែលអាក្រក់បំផុត។

ឃ. អ្នកកំពុងរត់ចេញពីការពិត

4

អ្នកបានព្យាយាម "ធ្វើឱ្យសៅហ្មង" ដោយខ្លួនអ្នក ដោយការពន្លិចខ្លួនអ្នកនៅក្នុងពិភពរវើរវាយរបស់អ្នក ដោយគូរសេណារីយ៉ូមិនពិតដើម្បីសម្ដែង។ សុបិនល្អប្រៀបដូចជាថ្នាំបំបាត់ការឈឺចាប់ ដែលនឹងធ្វើឱ្យអ្នកភ្លេចអំពីការពិតដ៏កាចសាហាវ និងឃោរឃៅ។ អ្នកដឹងថា អ្នកត្រូវការផ្លាស់ប្តូរឱ្យសមនឹងការពិត ប៉ុន្តែអ្នកមិនចង់ផ្លាស់ប្តូរទេ។ ដូច្នេះអ្នករស់នៅរាល់ថ្ងៃដោយភាពច្របូកច្របល់ និងសុបិន។ អ្នកត្រូវទទួលយកការពិតដើម្បីឱ្យជីវិតមានភាពវិជ្ជមាន និងសន្តិភាព។

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)