ជ្រើសរើសយកផ្កាយសំណាងមួយ ដើម្បីសម្រេចបំណងប្រាថ្នារបស់អ្នក ឱ្យក្លាយជាការពិតក្នុងពេលខាងមុខនេះ

ជ្រើសរើសផ្កាយមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីធ្វើតេស្តតាមបែបចិត្តសាស្ត្រ ចង់ដឹងថា រាល់បំណងប្រាថ្នា ការងារ​ និងអ្វីដែលអ្នកចង់បាន តើនឹងអាចបានក្លាយជាការពិតដែរទេ?

Choose A Star And Make A Wish Because Today It Will Definitely Come True

១. ជ្រើសរើសយកផ្កាយសំណាយទី ១

អាវុធសំខាន់របស់អ្នកគឺជំនឿ។ ប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ នោះអ្នកនឹងមិនថយក្រោយឡើយ។ នោះហើយជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នក នឹងក្លាយជាការពិតឆាប់ៗនេះ ប៉ុន្តែនៅក្នុងទម្រង់ដែលមិននឹកស្មានដល់។

២. ជ្រើសរើសយកផ្កាយសំណាយទី ២

អ្នកដឹងច្បាស់ថា ដើម្បីទទួលបានអ្វីមួយ អ្នកត្រូវប្រឹងប្រែងបន្តិច។ កុំ​បោះបង់​ការ​ព្យាយាម​ នោះអ្នក​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន។ វាពិតជាសំខាន់ណាស់ តែយ៉ាងណា វាក៏ទាមទារឱ្យអ្នក ត្រូវអត់ធ្មត់រង់ចាំបន្តិច ហើយអំណោយនៃជោគវាសនានឹងលើសពីការរំពឹងទុករបស់អ្នក។

៣. ជ្រើសរើសយកផ្កាយសំណាយទី ៣

សួរចិត្តខ្លួនឯងឱ្យបានច្បាស់ ពិចារណាឱ្យល្អិតល្អន់ ថាតើអ្នកពិតជាត្រូវការវានៅពេលនេះឬអត់។ យ៉ាងណាមិញ វាសនា​មិនទាន់​ត្រៀម​ផ្តល់​ជូន​អ្នក​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ជម្រើស​របស់​អ្នក នោះ​អ្នក​នឹង​ត្រូវ​ខិត​ខំ​ធ្វើ​ឱ្យ​បំណង​ប្រាថ្នា​របស់​អ្នក​ក្លាយ​ជា​ការ​ពិត។

៤. ជ្រើសរើសយកផ្កាយសំណាយទី ៤



ចាំថាមិត្តម្នាក់តែងតែត្រៀមខ្លួនជួយអ្នកដែរទេ? យ៉ាងណាមិញ អ្នកគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះមិត្តភាពចាស់។ វា​គឺ​ជា​មិត្តភ័ក្តិ​ចាស់ ឬ​អ្នក​ស្គាល់​គ្នា​ ដែល​នឹង​ជួយ​អ្នក​ធ្វើ​ឱ្យ​សុបិន​របស់​អ្នក​ក្លាយ​ជា​ការ​ពិត។

៥. ជ្រើសរើសយកផ្កាយសំណាយទី ៥

ចាប់ពីពេលនេះតទៅ សេចក្តីសប្បុរសរបស់អ្នកនឹងនាំអ្នកទៅរកភាពជោគជ័យ។ បំណង​ប្រាថ្នា​របស់​អ្នក​ប្រាកដ​ជា​នឹង​ក្លាយ​ជា​ការ​ពិត​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

៦. ជ្រើសរើសយកផ្កាយសំណាយទី ៦

ថ្មរំកិលមិនដុះស្លែ! ដល់ពេលធ្វើសកម្មភាពហើយ! យ៉ាងណាមិញ ដូចដែលពួកគេនិយាយថា «ប្រសិនបើអ្នកចង់ឈ្នះឆ្នោត នោះត្រូវទិញឆ្នោតជាមុនសិន»។ កុំ​ខ្លាច! អ្នកនឹងជោគជ័យជាក់ជាមិនខាន។

៧. ជ្រើសរើសយកផ្កាយសំណាយទី ៧

ដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត អ្នកត្រូវប្រឹងប្រែងឱ្យខ្លាំង។ ជោគវាសនាចង់សាកល្បងអ្នក ថាតើអ្នកសមនឹងអំណោយនោះដែរឬទេ? ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​ស៊ូទ្រាំ​បាន​បន្តិច​នោះ អ្នក​ប្រាកដ​ជា​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន៕

ប្រែសម្រួលដោយ៖ Knongsrok