ជ្រើសរើស​ផ្កា​មួយ ដើម្បី​បង្ហាញ​ចំណុច​ពិសេស​អ្វី​ដែល​អ្នក​ធ្វើ​ឲ្យ​គេ​បាក់​ចិត្ត​ស្រលាញ់​អ្នក​បំផុត?

ក្នុង​ចំណោម​ផ្កា​ទាំង ៤ ប្រភេទ​ខាង​ក្រោម មាន​ដូច​ជា​ផ្កា​វីយូឡែត (ពណ៌​ស្វាយ) ផ្កា​កុលាប​លឿង ផ្កា​កុលាប​ខ្មៅ និង​ផ្កា Baby Flower តើ​អ្នក​នឹង​ជ្រើសរើស​យក​មួយ​ណា? ផ្កា​មួយ​ដែល​អ្នក​ចូលចិត្ត​បំផុត អាច​ទម្លាយ​នូវ​ចំណុច​ពិសេស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​របស់​អ្នក​ក្នុង​ន័យ​ស្នេហា៖

១) ផ្កា Violet Flower

1

នោះ​គឺ​ភាព​ទន់ភ្លន់​របស់​អ្នក ដែល​អាច​ឆក់​យក​ចិត្ត​គូស្នេហ៍ និង​ពិបាក​ឲ្យ​ពួក​គេ​ដកចិត្ត​វិញ​បាន។ អ្នក​ជា​មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ល្អិតល្អន់ មិន​ចេះ​ស្រែក​ខ្លាំងៗ មាន​រឿង​មាន​បញ្ហា​អ្វី​និយាយ​គ្នា​តាម​សម្រួល ដោយ​សន្តិវិធី និយាយ​រួម​ទៅ​ភាព​ទន់ភ្លន់​នេះ​ហើយ​ជា​ចំណុច​ខ្លាំង​របស់​អ្នក។

២) ផ្កា​កុលាប​លឿង

2

អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ ជឿជាក់ ហើយ​បើ​ប្រៀប​នឹង​ព្រះអាទិត្យ គឺ​តែងតែ​រះជានិច្ច។ ជាង​នេះ​គេ​ស្រលាញ់​អ្នក ត្រង់​ថា​អ្នក​ជា​មនុស្ស​និយាយ​ត្រង់ ដែល​មិន​ចេះ​លាក់ពុត ឃើញ​អី​និយាយ​ហ្នឹង​ឥត​លាក់លៀម។



៣) ផ្កា​កុលាប​ខ្មៅ

3

អ្នក​ជា​មនុស្ស​ឆ្លាតវៃ រហ័សរហួន ហើយ​មាន​ទេពកោសល្យ​ពី​កំណើត ដែល​វា​ជា​ចំណុច​ពិសេស​នាំ​ឲ្យ​អ្នក​ដទៃ​ឆាប់​បាក់​ចិត្ត​ស្រលាញ់​អ្នក​ខ្លាំង​បំផុត។ ប៉ុន្តែ​ក្នុង​ទំនាក់ទំនង​ស្នេហា​អ្នក​រាង​មាន​ចិត្ត​រឹងរូស​បន្តិច បែប​នេះ​ប្រសិន​ចង់​ទទួល​បាន​ស្នេហា​យូរ​អង្វែង គួរ​ជ្រើសរើស​ដៃ​គូ​ដែល​ចេះ​បន្ទាប​ខ្លួន ទើប​មិន​សូវ​ទាស់​សម្តី​នឹង​គ្នា។

៤) ផ្កា Baby Flowers

4

អ្នក​គឺ​ជា​មនុស្ស​ដែល​ស្លូតត្រង់ និង​ស្រលាញ់​ស្នេហា​បែប​រ៉ូមែនទិក ទោះ​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ក៏​ដោយ អ្នក​តែងតែ​គិត​វិជ្ជមាន ឬ​សុទិដ្ឋិនិយម​ជានិច្ច។ ស្នាម​ញញឹម​របស់​អ្នក រមែង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក