ឆ្នាំទាំង ៤ យីអ៊ុនឡើងតាមវ័យ អាយុ ២០ ឆ្នាំមានមន្តស្នេហ៍ ដល់វ័យ ៣០ ឆ្នាំថាមពលអស្ចារ្យ ចូលដល់ ៤០ ឆ្នាំ​លុយចាយមិនអស់

សម្រាប់អ្នកកើតឆ្នាំទាំង ៤ ខាងក្រោមនេះ យោងតាមហោរាបានឱ្យដឹងថា ជាមនុស្សដែលពោរពេញទៅដោយមន្តស្នេហ៍ ថាពលពេញលេញ ​​អ្វីដែលសំខាន់ អនាគតសល់លុយ សល់ទ្រព្យចាយមិនអស់ ពេលដែលឈានដល់វ័យ ៤០ឆ្នាំ មិនភ័យរឿងខ្វះខាត មិនពិបាកហត់នឿយទៀតឡើយ។

១. ឆ្នាំថោះ «ទន្សាយ»

មនុស្សកើតឆ្នាំថោះ គឺមនុស្សដែលមានសម្រស់ស្រស់ស្អាតតាំងពីកើតមកម្ល៉េះ។ បុគ្គលនេះ មិនត្រឹមតែធ្វើឱ្យអ្នកដទៃកោតសរសើរលើរូបរាងសម្រស់របស់គេប៉ុណ្ណោះទេ តែមនុស្សទាំងនេះ ថែមទាំងមានអត្តចរិតល្អ មានចិត្តសប្បុរសថែមទៀតផត។ ពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ អាណិតស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង។

ស្ថិតក្នុងវ័យ២០ឆ្នាំ មនុស្សនេះមិនខ្វះមនុស្សតាមស្រឡាញ់ និងចង់បាននោះឡើយ វាគឺជាវ័យដែលពួកគេចាប់ផ្ដើមមានមន្តស្នេហ៍កាន់តែខ្លាំង។ ឈានដល់វ័យ៣០ឆ្នាំ បុគ្គលនេះពោរពេញដោយថាមពល កម្លាំង បញ្ញា ដែលជាវ័យជួយឱ្យពួកគេសម្រេចបាននូវកិច្ចការងារតូចធំ និងរកចំណូលបានយ៉ាងច្រើន ដោយនឹកស្មានមិនដល់។ ដូច្នេះហើយ មនុស្សដែលកើតឆ្នាំថោះ ច្រើនតែជាមនុស្សខ្ពង់ខ្ពស់ មានទ្រព្យស្ដុកស្ដម្ភ អាយុកាន់តែច្រើន ចំណូលកាន់តែកើនឡើងជាលំដាប់។

64e116788c932efc84b03863c0478df0

២. ឆ្នាំច  «ឆ្កែ»

ចំពោះអ្នកកើតឆ្នាំច គឺជាកូនទេវតាបញ្ជូនមក ពួកគេកើតមកជាមួយនឹងរូបសម្បត្តិសមរម្យ ផ្គួបផ្សំនឹងសេចក្ដីល្អ ទឹកចិត្តសប្បុរស ពោរពេញដោយក្ដីស្មោះត្រង់ និងចិត្តមេត្តា ដោយហេតុនេះហើយ ឈានដល់វ័យ ២០ឆ្នាំ មនុស្សទាំងនេះ បានបង្កើនភាពទាក់ទាញកាន់តែខ្លាំង​ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនគេ ចាប់អារម្មណ៍ និងចូលចិត្តលើលក្ខណៈសម្បត្តិ និងគុណសម្បត្តិដែលគេមានផងដែរ។

ស្ថិតក្នុងចន្លោះវ័យចាប់ពី ២០ឆ្នាំ ដល់ ៣០ឆ្នាំ គឺជាពេលវេលាដែលមនុស្សឆ្នាំច ត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែដុះដាលល្អ និងទទួលបានសមិទ្ធផលជាច្រើនលើសពីមនុស្សដទៃ ដែលស្ថិតក្នុងវ័យស្រករគេមិនទាន់អាចធ្វើបានឡើយ។

ដោយសារតែពួកគេបានឆ្លងកាត់នូវបញ្ហា ការលំបាកជាច្រើន និងមានចិត្តអំណត់ ខំប្រឹងមិនខ្លាចភាពហត់នឿយ ពួកគេទទួលបានជោគជ័យគ្រប់កិច្ចការងារតូចធំ ធ្វើអ្វីក៏បានសម្រេច សមិទ្ធផលដែលគេបានកសាងឡើង ជួយឱ្យគេរកចំណូលបានជាបន្តបន្ទាប់ ដូច្នេះហើយ នៅចន្លោះវ័យ ៣៥ឆ្នាំ ដល់ ៤០ឆ្នាំ គឺជាវ័យដែលពួកគេរកចំណូលបានយ៉ាងច្រើន មនុស្សទាំងនេះ កាន់តែចាស់ កាន់តែស្រណុក សម្បត្តិទ្រព្យក៏ស្ដុកស្ដម្ភ។

6a861656b955e7e3db380671ae494e74



៣. ឆ្នាំមមីរ «សេះ»

មនុស្សឆ្នាំមមីរ គឺជាមនុស្សដែលមានអំណោយទានតាំងពីកើត ពួកគេរមែងមានចំណុចពិសេសខុសគេ ដែលមិនច្រឡំនឹងអ្នកណាឡើយ។ ឈានដល់វ័យ២០ឆ្នាំ មនុស្សឆ្នាំមមីរ សម្បូរមិត្ត សម្បូរញាតិ អ្វីដែលសំខាន់ ក៏សម្បូរមនុស្សតាមស្រឡាញ់ពួកគេផងដែរ។

មនុស្សឆ្នាំមមីរ មិនថាពួកគេស្ថិតក្នុងវ័យណាទេ រមែងមានភាពទាក់ទាញខ្លាំងបំផុត។ យ៉ាងណាមិញ ចាប់ពីអាយុ ៣០ ដល់៤០ឆ្នាំ រាសីអ្នកឆ្នាំមមីរនឹងកាន់តែឡើងខ្ពស់ត្រដែត ការងារកាន់តែអំណោយផងល្អ ពួកគេអាចសម្រេចបានគ្រប់កិច្ចការងារដែលគេគិត និងធ្វើ។ អ្នកឆ្នាំមមីរ នឹងទទួលបានភាពរុងរឿង និងសុភមង្គលពេញមួយជីវិត គ្រួសាររស់នៅជួបជុំ មានតែរឿងល្អៗ ទាំងលាភ ទាំងលុយ មិនខ្វះនោះឡើយ។

037f56147535af93d44506def59841dc

៤. ឆ្នាំវក «ស្វា»

អ្នកឆ្នាំវក គឺជាមនុស្សដែលមានសន្ដានចិត្តល្អ ពូកែគិតល្អិតល្អន់ មត់ចត់ និងមានភាពអំណត់ខ្ពស់។ ព្រោះតែចំណុចនេះហើយ ដែលធ្វើឱ្យពួកគេកាន់តែមានមន្តស្នេហ៍ ទាក់ទាញមនុស្សជុំវិញកាន់តែស្រឡាញ់ពេញចិត្តនឹងពួកគេយ៉ាងខ្លាំង។

ឈានដល់វ័យ​ ២០ឆ្នាំ មនុស្សនេះនឹងបង្ហាញពីភាពខ្លាំង ដែលធ្វើឱ្យពួកគេកាន់តែមានសំណាងច្រើន រហូតដល់វ័យ ៣០ឆ្នាំ ពួកគេនឹងទទួលបានជោគជ័យគ្រប់ភារៈកិច្ច សម្រេចរាល់ការងារទាំងតូចទាំងធំ និងក្លាយជាអ្នកមានស្ដុកស្ដម្ភ រស់នៅលើគំនរមាសប្រាក់ ចាប់ពីអាយុ​៤០ឆ្នាំឡើងទៅ៕

6a4ab5f62d85d5a49ff6059d674b7095

*ព័ត៌មាននៅក្នុងអត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រែសម្រួលដោយ៖ knongsrok