ឆ្ងាញ់ហើយអាចជួយដល់សុខភាព និងសម្រស់ ថែមទាំងសម្រកទម្ងន់បានទៀតជាមួយនឹងរូបមន្តទឹកស្ពៃក្តោបងាយៗ

ស្ពៃក្តោបក្រៅពីអាចយកមកចម្អិនជាម្ហូបអាហារ ​និងបរិភោគបានទាំងស្រស់ៗហើយ ​ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈទទួលទានយ៉ាងឆ្ងាញ់ពិសាបានទៀតផងសម្រាប់អ្នកដែលមិនចង់ទទួលទានវាជាម្ហូបអាហារ ​រួមទាំងការទទួលឆៅ។

ដូច្នេះមកតាមដានវិធីធ្វើទឹកស្ពៃក្តោបងាយៗឆ្ងាញ់ពិសារ ​រួមទាំងអត្ថប្រយោជន៍សម្រស់ និងសុខភាពលើសលប់ដូចខាងក្រោមនេះ៖

# វិធីធ្វើទឹកស្ពៃក្តោប

គ្រឿងផ្សំ

១.ស្ពៃក្តោប ១ ទំហំល្មម បកសម្បកចាស់ៗចេញ រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ រួចកាត់ជាដុំៗទំហំល្មម (ស្ពៃក្តោបពណ៌អ្វីក៏បាន តែត្រូវបកសម្បកចាស់ៗចេញរួចលាងនឹងទឹកក្តៅឧណ្ហៗជាមុនសិន)

Lakerr

 

២.ផ្លែប៉ោមក្រហមក៏បាន ខៀវក៏បាន ១ ឬ ២ផ្លែ ចិតសម្បក ខ្វះបណ្តូលកណ្តាលរួចកាត់ជាដុំៗ

Red And Green Apples 3 Sm

 

៣.ខ្ញី ១ មើម ចិតសម្បកចេញ និងកាត់ជាបន្ទះ

Resize,1,800,0,0,0

 

៤.ក្រូចឆ្មារសម្បកលឿង ១ផ្លែ (ក្រូចឆ្មាធម្មតាក៏បាន) ច្របាច់យកតែទឹក

41582461435_486379b3fb_b

 

៥.ទឹកស្អាតមួយពែង



1257a41121a2b41

 

ការអនុវត្ត៖ ងាយៗគ្រាន់តែយកគ្រឿងផ្សំខាងលើដែលចិតសម្បក លាងទឹកហើយហាន់រួចនោះ យកដាក់ចូលម៉ាស៊ីនក្រឡុក ឬកិនទឹកផ្លែឈើ ហើយធ្វើការក្រឡុកប្រមាណជា ២ ទៅ ៣នាទី។ បន្ទាប់មកច្រោះយកទឹកសម្រាប់ទទួលទានជាការស្រេច។

How To Shred Cabbage Food Processor 600x400

How To Make Cabbage Juice 04

 

# អត្ថប្រយោជន៍ទឹកស្ពៃក្តោប

១. ជំនួយឱ្យស្បែក និងរាងកាយរបស់អ្នកមានសុខភាពល្អ។ ជាពិសេសធ្វើឱ្យស្បែកភ្លឺថ្លា បំបាត់មុខមុន ជាំខ្មៅ និងពន្យាភាពចាស់ ស្នាមជ្រីវជ្រួញ

២. ជួយបណ្តេញមេរោគ និងជាតិពុលពីក្នុងរាងកាយដូចជាថ្លើម និងតម្រងនោម

៣. ការទទួលទានទឹកស្ពៃក្តោបជាប្រចាំ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត មិនសូវឃ្លានអាហារនិងចំណីផ្សេងៗ ដែលជាហេតុធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។ ម្យ៉ាងវិញទៀត អ្នកនឹងស្រកទម្ងន់កាន់តែច្រើនជាពិសេសប្រសិនជាអ្នកហាត់ប្រាណបន្ថែម

៤. ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំអាចការពាររាងកាយពីមេរោគផ្សេងៗ ជាច្រើនមុខដូចជាជំងឺផ្តាសាយជាដើម

៥. កាត់បន្ថយកម្រិតកូឡេស្តឺរ៉ល និងខ្លាញ់ៗអាក្រក់ៗពីរាងកាយ ហើយពិសេសនោះគឺល្អសម្រាប់សុខភាពបេះដូង

៦.ធ្វើឱ្យកម្រិតជាតិអាស៊ីតក្នុងក្រពះមានតុល្យភាពដោយអាចការពារចាល់ទឹកអាស៊ីតក្នុងក្រពះ ព្យាបាលជំងឺទល់លាមក ការពារនិងព្យាបាលជំងឺទាក់ទងនឹងក្រពះពោះវៀនដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ និងជំងឺរលាកពោះវៀនធំជាដើម ។ ដូច្នេះទទួលទានទឹកស្ពៃក្តោបប្រមាណ ៤ ទៅ ៥ កែវជារៀងរាល់ថ្ងៃយ៉ាងតិច ២សប្តាហ៍ដើម្បីព្យាបាលជំងឺទាក់ទងនឹងក្រពះ និងពោះវៀនឱ្យមានប្រសិទ្ធភាព។

៧. ជួយបង្កើនមុខងារខួរក្បាលឱ្យចងចាំបានល្អ ជំនួយប្រព័ន្ធសរសៃប្រសាទ បន្ថយហានិភ័យនៃជំងឺវង្វេង និងជំងឺសតិអារម្មណ៍ផ្សេងៗ

៨. អាចការពារ និងទប់ស្កាត់ហានិភ័យនៃការកើតជំងឺមហារីកផ្សេងៗដូចជា មហារីកក្រពះ មហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាតជាដើម។

៩. ជួយធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះមកកម្រិតធម្មតា ជាពិសេសបន្ថយភាពតានតឹងក្នុងសសៃឈាម ដែលជាហានិភ័យនៃការកើតជំងឺ ក្រិនសសៃឈាម ជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលបានផងដែរ៕

Cabbagejuice (1)