ច្បាស់ណាស់! សញ្ញាប្លែកទាំង ៣ របស់ប្ដី បញ្ជាក់ថា គេកំពុងតែមានស្រីខាងក្រៅហើយ

ប្រសិនបើអ្នកប្រទះឃើញប្ដីរបស់អ្នកមានអាកប្បកិរិយា ឬទង្វើប្លែកខុសធម្មតាទាំងប៉ុន្មានចំណុចខាងក្រោមនេះ អ្នកគួរតែតាមដានឱ្យបានដឹងកាន់តែច្បាស់ ព្រោះវាកំពុងតែបង្ហាញថា ប្ដីរបស់អ្នកកំពុងតែលួចលាក់មានស្រីខាងក្រៅហើយ។

១. រអ៊ូរទាំដាក់អ្នក

ប្រសិនបើគ្រួសាររបស់អ្នក រស់នៅប្រកបដោយសេចក្ដីសុខ ស្នាមញញឹម និងភាពរីករាយ គ្រួសារជួបជុំ ញុំាបាយជុំគ្នា មានពេលវេលាធ្វើដំណើរកម្សាន្តជាមួយគ្នា សូមថែរក្សាឱ្យបានល្អ។

យ៉ាងណាមិញ ប្រសិនបើអ្នកប្រទះឃើញថា ប្ដីរបស់អ្នកស្រាប់តែកើតអារម្មណ៍មួម៉ៅ ក្ដៅក្រហាយ តែងតែទើសទាល់ និងមិនពេញចិត្តនឹងអ្នក ទាំងដែលអ្នក ព្យាយាមធ្វើអ្វីៗដើម្បីគេ ច្បាស់ណាស់ថា គេកំពុងតែមានស្រីខាងក្រៅក្បត់អ្នកហើយ។

1



២. ចាប់ផ្ដើមតែងខ្លួន ប្លែកខុសធម្មតា

វិធីដើម្បីដឹងថាប្តីរបស់អ្នកមានស្រី គឺត្រូវកត់សម្គាល់រូបរាងរបស់គាត់។ គាត់បានថែរក្សារូបរាងរបស់គាត់ច្រើនជាងមុន។ តែងខ្លួនស្អាតប្លេកខុសធម្មតា បាញ់ទឹកអប់ក្រអូបឈ្ងុយមុនចេញទៅក្រៅ សក់កាច់ភ្លីស្អាតភ្លឹង។ ជាទូទៅ ដោយគ្រាន់តែសង្កេត អ្នកនឹងរកឃើញការផ្លាស់ប្ដូរនៅក្នុងគាត់យ៉ាងងាយស្រួល។

៣. រវល់ពីព្រឹកដល់យប់ ស្ទើរតែរាល់ថ្ងៃ

បើកាលពីមុនគាត់តែងតែព្យាយាមរៀបចំពេលវេលា ដើម្បីញុំាអាហារពេលល្ងាចជាមួយគ្រួសារ ឬឆ្លៀតពេលត្រឡប់មកផ្ទះវិញជាទៀងទាត់ ប៉ុន្តែក្រោយមក ស្រាប់តែគាត់ប្លែក ការងារក៏រវល់ ទូរសព្ទកាន់ជាប់នឹងដៃ នោះជាសញ្ញាមានន័យថា គាត់កំពុងតែសាងទំនាក់ទំនងខាងក្រៅហើយ៕

ប្រភព ៖ Phunutoday / Knonsgrok