ចិត្តវិទ្យា៖ អ្នកមើលឃើញដំបូងគេគឺជាអ្វី នោះនឹងទាយដឹងថា អ្នកគឺជាមនុស្សត្រង់ ឬក៏ជាមនុស្សដែលចេះប្រយ័ត្នខ្ពស់

ពេលក្រឡេកមើលរូបភាពដំបូង តើអ្នកឃើញរូបអ្វីមុនគេ? រូបដែលអ្នកឃើញមុនគេ នឹងអាចបង្ហាញថា អ្នកជាមនុស្សដែលត្រង់ខ្ពស់ ឬក៏ជាមនុស្សដែលចេះប្រុងប្រយ័ត្ន?

A : បបូរមាត់

B :សៀវភៅមួយក្បាល

C : ឃើញរបស់ទាំងពីរព្រមគ្នា

Picture1

តោះ!អ៊ីចឹងយើងទៅមើលចម្លើយទាំងអស់គ្នា ដើម្បីដឹងពីការពិត!

ចម្លើយ A : បបូរមាត់

អ្នកគឺជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះអ្នកនៅក្នុងភ្នែករបស់អ្នកគេ គឺជាមនុស្សដែលមានEQ (កម្រិតអារម្មណ៍) ខ្ពស់ ពោរពេញដោយបញ្ញា ស្ងប់ស្ងាត់មិនសូវមាត់ករ តែអ្នកមានភាពកក់ក្តៅហើយមានភាពទាក់ទាញ។

អ្នកមិនមែនជាប្រភេទមនុស្សដែលឆេវឆាវឆាប់ខឹងឡើយ ហើយអ្នកក៏មិននិយាយផ្តេសផ្តាសដែរ អ្នករឹតតែមិនចូលចិត្តនិយាយរឿងរបស់អ្នកជិតខាងទៀតផង។



សម្ដីដ៏ទាក់ទាញរបស់អ្នក តែងតែបង្ហាញនៅកន្លែងណាដែលមានប្រយោជន៍ដល់អ្នកតែប៉ុណ្ណោះ អ្នកចេះមើលស្ថានភាព មានថ្វីមាត់ ចេះខ្ចីឱកាសបង្ហាញពីការយល់ឃើញរបស់ខ្លួន មនុស្សដូចជាអ្នកនេះ អាចធ្វើឱ្យគេរំភើប និងយកឈ្នះចិត្តមនុស្សនៅក្នុងសភាពដោយមិនដឹងខ្លួន។

ចម្លើយ B : សៀវភៅមួយក្បាល

អ្នកគឺជាមនុស្សត្រង់ អ្នកនិយាយស្តី និងបំពេញកិច្ចការតែងតែចូលចិត្តធ្វើអ្វីត្រង់ទៅត្រង់មក នៅក្នុងចិត្តអ្នកមិនអាចលាក់រឿងជិតឡើយ ដូច្នេះមានពាក្យសម្ដីខ្លះមិនបាននិយាយចេញមកក្រៅ អ្នកនឹងយល់ថាថប់ក្នុងចិត្ត មនុស្សដែលមិនយល់ពីអ្នក យល់ថាអ្នកគឺជាមនុស្សដែលមានEQ (កម្រិតអារម្មណ៍)

ទាបណាស់ មិនចេះប្រើពាក្យពេចន៍ តែងតែងាយនឹងធ្វើឱ្យរបួសដល់ចិត្តអ្នកដទៃ តែមនុស្សដែលយល់ពីអ្នក បែរជាយល់ថាអ្នកស្មោះត្រង់ និងទៀងត្រង់ទៅវិញ តាមពិតទៅមនុស្សដូចជាអ្នក មិនត្រឹមតែជាមនុស្សដែលគ្មានសម្ពាធនោះទេ ផ្ទុយទៅវិញអ្នករស់នៅដោយភាពធូរស្រាលទៀតផង។

ចម្លើយ C : ឃើញរបស់ទាំងពីរព្រមគ្នា

សកម្មភាពរបស់អ្នករមែងតែងច្រើនជាងពាក្យសមម្ដី អ្នកមិនចូលចិត្តពាក្យឥតប្រយោជន៍ ហើយរឹតតែមិនចូលចិត្តពាក្យក្លែងក្លាយនិយាយលួងលោមនោះដែរ បើនៅសល់ពេលទំនេរអ្នកចូលចិត្តនៅផ្ទះ។

កិច្ចការដែលអ្នកចង់ធ្វើនឹងបញ្ចប់វាទៅតាមលំដាប់លំដោយ អ្នកគឺជាមនុស្សដែលមានគំនិតផ្តួចផ្តើមម្នាក់ រឿងដែលអ្នកបានសម្រេចរួចហើយ អ្នកមិនងាយត្រូវបានអ្នកដទៃមកកែប្រែនោះទេ មនុស្សដែលមានគំនិតទស្សនវិជ្ជាដូចជាអ្នកនេះ ពេលដែលអ្នកធ្វើកិច្ចការគឺមានការម៉ឺងម៉ាត់នឹងប្រុងប្រយ័ត្នណាស់៕

អត្ថបទ ៖ Mythical Bird  / Knongsrok