ចង់ជោគជ័យធំ អ្នកត្រូវតែជម្នះ ខំប្រឹងពុះពារ ហែលឆ្លងឧបសគ្គទាំង ៤ នេះឱ្យបាន

ជម្នះឧបសគ្គទាំងនេះបាន អ្នកនឹងទទួលបានជោគជ័យ និងរស់នៅកាន់តែមានន័យជារៀងរាល់ថ្ងៃ។

គ្មាន​អ្នក​ណា​មាន​ជីវិត​រលូន​ល្អ​ពី​ដើម​ដល់​ចប់​ឡើយ។ មាន​ឧបសគ្គ និង​បញ្ហាជា​ច្រើន​ដែល​ជម្រុញ​ឱ្យ​អ្នក​ជម្នះ​ដើម្បី​ខិត​ទៅ​ជិត​ភាព​ជោគជ័យ​ក្នុង​ជីវិត។ មនុស្សដែលអាចជោគជ័យ ប្រហែលជាមិនមានមហាអំណាច និងភាពវៃឆ្លាតខ្លាំងជាងអ្នកណានោះទេ ប៉ុន្តែពួកគេត្រូវតែអាចស៊ូទ្រាំនឹងអ្វីដែលមនុស្សធម្មតាមិនអាចបាន។

Cca4ab8ee5d691dbea381c2cca50b2c3

១. ឧបសគ្គទីមួយ ៖ ​ការធ្វើសមាហរណកម្មទៅក្នុងសង្គម

ចេញពីសាលា ការឈានជើងចូលទៅក្នុងសង្គមគឺជាការចាប់ផ្តើមដំបូង។ ពេលខ្លះអ្វីដែលអ្នករៀននៅសាលា មិនទាក់ទងនឹងការងារដែលអ្នកកំពុងធ្វើនោះទេ។ អ្វី​ដែល​អ្នក​ត្រូវ​ការ ​គឺ​រៀន​ឥត​ឈប់​ឈរ​ ដើម្បី​ពង្រឹង​ជំនាញ​ការងារ​របស់​អ្នក។ ម្យ៉ាងវិញទៀត នៅពេលអ្នកមកធ្វើការ អ្នកត្រូវដឹងពីរបៀបទំនាក់ទំនងជាមួយសហសេវិក និងអ្នកដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ជំនាញការងារល្អ អាចផ្តល់អត្ថប្រយោជន៍ពេញមួយជីវិត។ ដូច្នេះហើយ ជំនាញទំនាក់ទំនងសង្គម និងការសិក្សា គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រឈមមុខ។ ហើយ​ឱ្យ​តែ​អ្នក​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទីផ្សារ ​និង​ការ​រីកចម្រើន អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​អនាគត។

285f5d4163161f9edeb5d468e0b3a55d

២. ឧបសគ្គទីពីរ ៖ កំពុងជួបប្រទះការបរាជ័យ

មូលហេតុដែលមនុស្សជាច្រើនបរាជ័យ មិនមែនមកពីពួកគេគ្មានសមត្ថភាពជោគជ័យនោះទេ ប៉ុន្តែដោយសារតែពួកគេមិនមានចិត្តគំនិតដើម្បីជោគជ័យ។ បន្ទាប់​ពី​មនុស្ស​ភាគ​ច្រើន​ជួប​ប្រទះ​នឹង​ភាព​បរាជ័យ ពួកគេ​មាន​អារម្មណ៍​តានតឹង​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត។



ពួកគេបោះបង់ក្តីសង្ឃឹមក្នុងជីវិត ថែមទាំងបោះបង់ឱកាសដែលមករកពួកគេ។ វាមានទំនោរទៅរកការឡើងចុះក្នុងជីវិត ហើយថាតើអ្នកអាចងើបឡើងវិញពីការធ្លាក់ទាំងនោះគឺអាស្រ័យលើអ្នក។ នៅពេលដែលអ្នកឆ្លងកាត់វា អ្នកអាចទន្ទឹងរង់ចាំអនាគតដ៏ភ្លឺស្វាង។

៣. ឧបសគ្គទីបី ៖ យកឈ្នះខ្លួនឯង

សត្រូវដ៏ធំបំផុតក្នុងជីវិតរបស់អ្នក គឺខ្លួនអ្នក។ ដើម្បីជម្នះការលំបាក អ្នកត្រូវតែយកឈ្នះខ្លួនឯងជាមុនសិន។ មិនថាអ្នកជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើអ្នក។

98cd8de90645c6f105f3b655d31b12c6

៤. ឧបសគ្គទីបួន ៖ ជីវិត និងសេចក្តីស្លាប់

មាន​ការ​ជួប​ និង​ការ​បែក​គ្នា​ជា​ច្រើន​ក្នុង​ជីវិត។ ប្រសិនបើ​គ្មាន​ទំនាក់ទំនង​ដែល​កំណត់​ទុកជាមុន​ទេ អ្នក​ និង​ពួកគេ​នឹង​ត្រូវ​បែក​គ្នា ដើរ​ទៅ​ផ្លូវ​បំពែកពី​គេ ហើយ​មិន​បាន​ជួប​គ្នា​ទៀត​ទេ។ អ្នកមិនគួរភ្ញាក់ផ្អើលទេ នៅពេលដែលមានមនុស្សដែលអ្នកជួបក្នុងជីវិតរបស់អ្នក ដែលមិននៅជាមួយអ្នក កុំស្តាយមនុស្សដែលបាត់ទៅ។

ពេល​ជួប​មនុស្ស​ដែល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​អ្នក អ្នក​គួរ​អរគុណ​អ្នក​នោះ​ ដែល​ធ្វើ​ឱ្យ​ជីវិត​អ្នក​លែង​ឯកា។ មាននរណាម្នាក់នៅជាមួយអ្នកអស់មួយជីវិត អរគុណគាត់ដែលរីករាយនឹងទេសភាពនៃជីវិតជាមួយអ្នក មើលផ្ការីកហើយរសាត់។

រឿង​សោកនាដកម្ម​បំផុត​ក្នុង​ជីវិត ​គឺ​ការ​បាត់​បង់​មនុស្ស​ដែល​នៅ​ជិត​អ្នក​បំផុត។ បើ​ប្ដី​ប្រពន្ធ​មាន​ទំនាក់​ទំនង​តាម​ការ​កំណត់​ទុក​មុន គេ​គួរ​ថែរក្សាគ្នាឱ្យ​បាន​ល្អ។ ដូច្នេះ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ចាកចេញ​ទៅ យើង​លែង​មាន​ទុក្ខ ឬ​សោកស្ដាយ​ទៀត​ហើយ៕

ប្រភព ៖​ Emdep / Knongsrok