” ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ” អ្នកមានគូទាំងឡាយ ចាំពាក្យមួយឃ្លានេះឱ្យច្បាស់

ជាសង្សារក៏ដោយ ជាប្ដីប្រពន្ធក៏ដោយ ការចេះស្រឡាញ់គ្នា ចេះផ្អែមល្ហែម ល្អូកល្អើន វាជារឿងល្អគាប់ហើយ តែទោះជាយ៉ាងណា កុំឱ្យវាលើសពេក កុំស្រឡាញ់ ផ្អែមល្ហែម ក៏ឱ្យគេឯងដឹង ឈ្លោះទាស់គ្នា ក៏ឱ្យគេឯងដឹង បែបហ្នឹង វាមិនល្អទេ។

រឿងមួយទៀតដែលអ្នកត្រូវដឹង គឺ " ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ " នេះជាពាក្យចាស់បានពោល វាក៏ត្រូវរឿងបែបហ្នឹងពិតមែន។ មនុស្សយើង នៅពេលដែលឃ្លានខ្លាំង ហូបអីក៏ឆ្ងាញ់ដែរ ត្រឹមបាយកក ស្រូបទឹកស៊ីអ៊ីវ គ្មានសាច់ខ្វៃអីផង ក៏ឆ្ងាញ់ ហូបចង់បែកពោះ ... ចំណែកមនុស្សដែលកំពុងពេញស្រឡាញ់ ជាពិសេសគឺ ពេលចាប់ផ្ដើមថ្មីៗ កំពុងតែស្រឡាញ់គ្នាដំបូង ច្បាស់ណាស់ថា ល្អ ល្អូកល្អើន ឃើញកំហុសយើង ក៏បែរជាលើកសរសើរទៅវិញ នេះបញ្ជាក់ វាបានតែដំបូងៗបែបហ្នឹងឯង។

279178709_2170127756468425_5389853596932233575_n

មនុស្សយើងល្អ ឬអត់ អ្នកដទៃគេដឹងហើយ ដៃគូយើងល្អ ឬអត់ យើងខ្លួនឯងក៏ដឹងច្បាស់ដែរ មិនចាំបាច់បង្ហោះ បង្អួតហូរហែ ឱ្យគេឯងបានឃើញពេកនោះទេ។ មនុស្សយើងប្រែប្រួលពេលណាក៏មិនដឹង ... ចិត្តម​នុស្សផ្លាស់ប្ដូររៀងរាល់ ១ វិនាទីម្ដង កុំថាឡើយគេ យើងខ្លួនឯង ក៏ដឹងខ្លួនឯងដែរ ចិត្តគំនិតផ្ល់ាសប្ដូរលឿនយ៉ាងណាខ្លះនោះ។



កំពុងតែផ្អែមល្ហែម ងប់ងល់ ល្អហួស ដល់ពេលឈ្លោះ ចាប់ផ្ដើមលើកកកាយយកចំណុចមិនល្អមកនិយាយ ជាពិសេសគឺ ស្នេហាដែលយូរ ចាប់ផ្ដើមមានអ្នកទី ៣ កុំថាឡើយតែនិយាយ សូម្បីតែយើងនៅស្ងៀមហ្នឹង ក៏គេទើសដែរ។

278895473_2170127539801780_4031724109151769551_n

ចង់និយាយថា ស្រឡាញ់គ្នា មានកូនពីរបីសិនទៅ ចាំនិយាយបន្តិច ស្រឡាញ់គ្នា កាន់ដៃគ្នាដល់ចាស់សិនទៅ ចាំសរសើរថា « តាអញ យាយអញល្អណាស់ » ទើបថ្មីៗអ៊ីចឹង កុំអាលអី មនុស្សខ្លះ ការក្លាយជាប្ដីប្រពន្ធ មានកូនពេញកន្ទេល ទើបបែកធ្លាយ រឿងអាក្រក់ ទ្រាំលែងបាន ក៏លែងលះគ្នា ... ចាំមើលទៅថា ភាគច្រើនអ្នកលើកអួតពីដៃគូពេញមាត់ខ្លាំងពេក ច្រើនតែមិនគង់ទេ មនុស្សខ្លះប្រឹងអួតគេថាដៃគូល្អ ព្រោះខ្លាចគេសើច ... មនុស្សខ្លះប្រឹងអួតពីគូស្នេហ៍ ដើម្បីផ្ចាញ់អ្នកចាស់តែប៉ុណ្ណោះ៕

អត្ថបទ ៖ pHknongsrok / Knongsrok

អំពីអ្នកសរសេររបស់យើង៖ PEL KLAS