គុណសម្បត្តិ៣យ៉ាង ដែលយើងគួរតែគេងដណ្ដប់ភួយ បើទោះជាក្ដៅស្អុះយ៉ាងណាក៏ដោយ!

មនុស្សមួយចំនួន គាត់ពិតជាមិនចេះគេងដណ្ដប់ភួយនោះឡើយ ព្រោះគាត់មិនទម្លាប់ ជាពិសេសនោះគឺ គាត់មានអារម្មណ៍ថា ស្អុះស្អាប់ បណ្ដាលឱ្យគាត់គេងមិនលក់។ ប៉ុន្តែអ្នកដឹងទេថា ការគេងដណ្ដប់ភួយ នឹងអាចជួយផ្ដល់អត្ថប្រយោជន៍៣យ៉ាងដល់អ្នក។ តោះ!ទៅដឹងពីអត្ថប្រយោជន៍៣យ៉ាងនោះទាំងអស់គ្នា ៖

១. ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ

 

Dap Chan Khi Ngu 3 158988039876236243022

មនុស្សយើងមានឈាមក្ដៅ ដែលរាងកាយរបស់យើងគ្រប់គ្រងសីតុណ្ហភាពផ្ទៃក្នុងរបស់ ហើយនេះអាចជួយឱ្យយើងមានភាពកក់ក្តៅ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងគេងលក់យ៉ាងឆាប់រហ័ស ការគ្រប់គ្រងទាំងអស់នៃរាងកាយនឹងរលាយបាត់។ នេះគឺជាពេលដែលយើងស្វែងរកជំនួយពីអ្វីៗដែលនៅជុំវិញយើង។

ម្យ៉ាងវិញទៀត សីតុណ្ហភាពរាងកាយស្នូលរបស់យើង មាននិន្នាការថយចុះនៅពេលយើងគេង ហើយនៅពេលដែលយើងឈានដល់ដំណាក់កាលគេង លក់ រាងកាយរបស់យើងមិនអាចគ្រប់គ្រងសីតុណ្ហភាពដោយខ្លួនឯងបានទេ។ នេះធ្វើឱ្យយើងពិបាកក្នុងការរក្សាភាពកក់ក្តៅ ជាពិសេសនៅពេលព្រឹក សីតុណ្ហភាពនឹងឡើងត្រជាក់បំផុត។

ដូច្នេះ ភួយគឺជាមិត្តល្អបំផុតរបស់យើង ភួយជួយឱ្យរាងកាយរបស់យើងកែតម្រូវ និងរក្សាសីតុណ្ហភាពចាំបាច់ ធ្វើឱ្យយើងកក់ក្តៅក្នុងខ្យល់ត្រជាក់នៅពេលយប់នៅពេលដែលរាងកាយមិនអាចធ្វើវាដោយខ្លួនឯង។

២. ជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ

Dap Chan Khi Ngu 1 15898803987751553650766

សារធាតុ Serotonin គឺជាសារធាតុគីមីមួយក្នុងចំណោមសារធាតុគីមីដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយើងរីករាយ និងស្ងប់ស្ងាត់។ នៅពេលដែលយើងតានតឹង និងព្រួយបារម្ភវានឹងពិបាកគេង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលយើងគ្របភួយបរិមាណសារធាតុគីមីនេះកើនឡើង ហើយអារម្មណ៍នៃការថប់បារម្ភ អសន្តិសុខ និងភាពតានតឹងក៏ចាប់ផ្តើមបាត់ទៅដែរ។



ការសិក្សាមួយបានបង្ហាញថា ភួយដែលមានទម្ងន់ មានឥទ្ធិពលបន្ធូរអារម្មណ៍ពិសេសដល់អ្នកប្រើប្រាស់។ ជារឿយៗនេះត្រូវបានគេប្រើជាដំណោះស្រាយដើម្បីព្យាបាលការថប់បារម្ភ និងការគេងមិនលក់។

ភួយពិសេសទាំងនេះ ត្រូវបានប្រើដើម្បីជម្រុញអាំងតង់ស៊ីតេសម្ពាធជ្រៅ (DPTS) ដែលជាការព្យាបាលដោយមិនប្រើថ្នាំ ដើម្បីព្យាបាលអ្នកជំងឺដោយធម្មជាតិ។ សម្ពាធលើរាងកាយរបស់យើង បានបញ្ចេញសារធាតុ serotonin

និងបន្ធូរប្រព័ន្ធសរសៃប្រសាទជួយឱ្យអ្នកគេងលក់ស្រួល។

៣. ជួយបង្កើតអារម្មណ៍ការពារ និងសុវត្ថិភាព

Dap Chan Khi Ngu 2 1589880398771725047324

ការគេងដណ្ដប់ភួយ ជួយបង្កើតអារម្មណ៍ការពារ និងសុវត្ថិភាព

រឿងនេះស្តាប់ទៅគួរឱ្យអស់សំណើចណាស់ ប៉ុន្តែវាច្បាស់ណាស់ថាយើងភាគច្រើនមានការភ័យខ្លាចជាទូទៅ ចាប់តាំងពីយើងនៅក្មេង ការភ័យខ្លាចនៃភាពងងឹតជាដើម។ ការគ្របដណ្តប់ដោយភួយក្នុងពេលគេងបង្កឱ្យមានអារម្មណ៍សុវត្ថិភាព និងមិនខ្លាចពីការរំខានពីអ្នកនៅជុំវិញ ពេលយើងគេងលង់លក់ផងដែរ។

ដូច្នេះ នៅពេលអារម្មណ៍នោះចាប់ផ្តើមលេចចេញជារៀងរាល់យប់មុនពេលយើងចូលគេង យើងនឹងលែងដឹងខ្លួនដោយ«គ្របលើខ្លួនយើង»។ វាគឺជាវិធីដ៏អស្ចារ្យ ដើម្បីជួយយើងប្រយុទ្ធប្រឆាំងនឹងការភ័យខ្លាចរបស់យើង និងធ្វើឱ្យយើងមានអារម្មណ៍សុវត្ថិភាព។ អារម្មណ៍សុវត្ថិភាពនេះ ក៏ជាកត្តាដែលជួយឱ្យយើងមានសេចក្តីសុខស្ងប់ក្នុងការគេង ដោយគ្មានការភ័យខ្លាច និងគិតបារម្ភច្រើនផងដែរ៕

 

ប្រភព ៖ afamily.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)